ភាគទី34: មិនខុសទេវាដល់ពេលពិតមែន

3K 278 31
                                    

តាមពិតថេហ្វាអាចដើរបានតាំងពី2ថ្ងៃមុនជើងរបស់គេប្រេះឆ្អឹងបន្តិចមិនមែនបាក់ទេបែបនោះគេអាចដើរបានក្នុងរយ:ពេលលឿនណាមួយការព្យាបាលក៏ដឹកដល់នឹងលឿនដូចគ្នាពិសេសលោកដូណារាប់រងអស់ប៉ុន្មានក៏មិនខ្វល់សំខាន់អោយតែថេហ្វាឆាប់ជាពេលនេះគឺជាដូចបំណងមែន ថេហ្វាពេលទទួលបានការថ្នាក់ថ្នមពីគ្រប់គ្នាជុំវិញខ្លួនសាច់ឈាមគេស្រស់ថ្លាទឹកមុខស្រស់បស់ផ្លូវចិត្តក៏ល្អខ្លាំងណាស់

ដំណឹងនេះធ្វើអោយគ្រប់គ្នាសប្បាយរីករាយនឹងចង់រៀបចំធ្វើពិធីជុបលាងមួយសម្រាប់ការដែលថេហ្វាជាទៀតផង

"ល្អណាស់ហឹសៗ..រឿងនោះប៉ាអោយណាមជុនចាត់ចែងទៅកូនរៀងរវល់បន្តិចដែរ"ថេហ្យុងទៅមើលបងរបស់គេតាំងពីម្សិលមិញគេសែនសប្បាយចិត្តដែលថេហ្វាអាចដើរបានតែក៏មានរឿងក្នុងចិត្តខ្លះដូចគ្នា

«មិនអីទេកូនប៉ាដឹងថាកូនរវល់ប៉ុន្តែខំធ្វើអីបើមិនមែនជាជំនាញកូនផង»លោកដូណា

"ខ្ញុំធ្វើការយកបទពិសោធន៍លេងៗទេពេលបងហ្វាមកវិញខ្ញុំច្បាស់ជាលាឈប់ហើយ"ថេហ្យុងនិយាយដល់រឿងថេហ្វាត្រឡប់មកវិញដៃរបស់គេស្រាប់តែញ័របេះដូងលោតដុកដាក់ៗ

«អ្ហឹម..ប៉ាដឹងហើយមើលថែខ្លួនផងណាកូន ប៉ាដឹងថាកូនស្រលាញ់បងប្រុសណាស់ទើបលះបង់ថ្នាក់នេះពេលនេះកូនធ្វើវាបានជោគជ័យប៉ាក៏សប្បាយចិត្តនិងមានមោទភាពចំពោះកូនណាថេហ្យុង»លោកដូណា

"បាទបងប្អូនយើងមានតែ2អ្នកក្ដីសុខបងហ្វាក៏ជាក្ដីសុខខ្ញុំដូចគ្នា"ថេហ្យុងកំពុងតែនិយាយទូរស័ព្ទនៅគន្លៀតមួយដោយមិនដឹងនោះទេថាមានអ្នកលបស្ដាប់នោះគឺជាជុងហ្គុកនេះឯងលើកទី1ដែលនាយបានឮសម្ដីថេហ្យុងពិតៗមិនមែនសម្ដែងជាអ្នកណា

ទឹកចិត្តថេហ្យុងធំធេងខ្លាំងណាស់គេមិននិយាយតែមាត់នោះទេគេធ្វើពិតប្រាកដរាងតូចពិតជាស្រលាញ់បងប្រុសរបស់គេមែនគេហ៊ានប្រថុយខ្លួនដើម្បីមកកែប្រែនាយនឹងគ្រួសារនាយអោយធ្វើល្អដាក់បងប្រុសរបស់គេថេហ្យុងបានធ្វើអោយគ្រប់យ៉ាងប្រែជាល្អសូម្បីតែចរឹកនាយផ្ទាល់ក៏កែប្រែច្រើន កែប្រែរួចគេនឹងដើរចេញដោយស្ងាត់បើមិនធ្លាយអាថ៍កំបាំងនាយគ្មានថ្ងៃបានដឹងថាវត្តមានគេមសនក្នុងជិវិតនាយនោះទេគេដឹងត្រឹមថាគ្រប់យ៉ាងប្រែជាល្អតែអ្វីដែលគេមិនដឹងនោះគេបានធ្វើអោយបេះដូងនាយឈឺចាប់នៅពេលគេចាកចេញនៅថ្ងៃខាងមុខនេះ។

꧁ល្បែងស្នេហ៍កូនភ្លោះ꧂[Complete✅]Where stories live. Discover now