ក្រលែកមកមើលនៅប្រទេសកូរ៉េវិញលោកដូណានឹងអ្នកស្រីគីមរួមទាំងថេហ្វារងចាំទទួលរូនថតទទួលសញ្ញាប័ត្ររបស់ថេហ្យុងក្បត់ថាពួកគាត់មិនទៅអបអរព្រោះរវល់ខ្លាំងតែពេលថេហ្យុងមកវិញនឹងធ្វើកម្មវិធីអបអរទៅកាន់គេ
ថេហ្វាមកពីព្រលឹមមកជួយម៉ាក់គេរៀបចំហាងដើម្បីលក់ដូតែទឹកមុខមិនសូវជាស្រស់បស់នោះទេក្រោយពីឮដំណឹងថាថេហ្យុងទៅទទួលសញ្ញាប័ត្រតែគេគ្មានដូចប្អូនមិនមែនច្រណែនទេគ្រាន់តែអារម្មណ៍មិនសូវជាល្អក្រោយពេលឃើញគេគ្រប់គ្នារៀនចប់ព្រោះថេហ្វាជាសិស្សពូកែស្រលាញ់ការសឹក្សារណាស់
"ទៅនៅទីនោះតើគេមិនធ្វើល្អដាក់ឯងទេមែនទេអាហ្វហ្វា?"អ្នកស្រីគីមឃើញថេហ្វាមុខស្រពោនគាត់ក៏សួរ
"មិនមែនទេម៉ាក់គ្រប់យ៉ាងល្អណាស់"ថេហ្វា
"នេះជាពាក្យដែលឯងកុហកម៉ាក់មករហូតទើបម៉ាក់មានវិប្បដិសារីណាអាហ្វហ្វាម៉ាក់សួរតែឯងមិនដែលឆ្លើយត្រង់"អ្នកស្រីគីម
"ម្ដងនេះខ្ញុំនិយាយមែនជុងហ្គុកប្រែជាមើលថែកូនឯលោកស្រីចនក៏លែងប្រើឬសម្ដីធ្ងន់ដាក់កូនទៀត
ថេហ្យុងបង្ក្រាបរាបអស់ហើយ"ថេហ្វា"អ្ហឹម..ល្អហើយមានរឿងអីម្ដងនេះត្រូវនិយាយត្រង់ឥឡូវនិយាយមកថាមុខស្រពោនកើតអី?"អ្នកស្រីគីម
"ខ្ញុំអត់អីទេ..."ថេហ្វាមិនចង់និយាយដាក់សម្ពាធលើម៉ាក់គេទេ
"ឬរឿងប្អូននឹងមិត្តទៅទទួលសញ្ញាប័ត្រ?"អ្នកស្រីគីម
"...."ឮអ្នកស្រីនិយាយថេហ្វាស្ងាត់មាត់
"ម៉ាក់សុំទោសណាព្រោះទង្វើរម៉ាក់ពីមុនទើបធ្វើអោយ
អនាគត់ឯងទៅជាបែបនេះអាហ្វហ្វា...ហ្ហឹកៗ.."គាត់ក៏គិតដល់រឿងនោះដែរអ្នកស្រីគីមក៏ស្រាប់តែយំទាំងដែលគាត់មិនងាយយំនោះទេ"អត់ទេម៉ាក់កុំយំអីគ្មានអ្នកណាបន្ទោសម៉ាក់នោះទេម៉ាក់គ្រាន់តែខុសមួយពេលនេះតែម៉ាក់កែវិញហើយខ្ញុំមិនអីទេខ្ញុំនឹងខំប្រឹងធ្វើការសាងអនាគត់ឡើងវិញ"
ថេហ្វាទៅជូតទឹកភ្នែកអោយម៉ាក់របស់គេ
YOU ARE READING
꧁ល្បែងស្នេហ៍កូនភ្លោះ꧂[Complete✅]
Fanfictionព្រោះតែស្រលាញ់បងប្រុសនឹងចង់អោយគាត់មានអនាគត់ស្វាមីដែលល្អចេះអោយតម្លៃចេះគោរពនឹងភក្តីភាពស្មោះត្រង់មិនគម្រោះគម្រើយនោះ គីមថេហ្យុងបានក្លែងខ្លួនជាបងប្រុសរបស់គេដើម្បីទៅកែចរឹកដ៍អាក្រក់របស់គូដណ្ដឹងបងប្រុសភ្លោះគេម្នាក់នោះ ពួកគេជាបងប្អូនភ្លោះគ្នានអ្នកណាម្នាក់អាច...