ក្រោយពីថេហ្វាព្រមហើយណាមជុនក៏ចង់ជូនគេទៅទិញសម្លៀកបំពាក់
ប្រហែលត្រូវផ្ញើរអោយលោកដូណាមើលហាងសិនព្រោះគាត់មកទីនេះឯអ្នកស្រីគីមគាត់ក៏ទើបតែមកដូចគ្នារាល់ថ្ងៃលោកដូណានៅផ្ទះផ្សេងឯអ្នកស្រីគីមនៅផ្ទះផ្សេងគ្នាទោះជួបមុខអ្នកស្រីគីមគាត់មិនឈ្លោះដូចមុនតែក៏ប្រាកដថាត្រូវគ្នាដែរគ្រាន់តែរៀងគ្រាន់បើជាងពីមុនបន្តិច...
"ប៉ាខ្ញុំទៅហើយតែរូបអ្វីនឹង?"ថេហ្វាមកពីជាន់ក្រោមលោកដូណាកំពុងតែកាន់រូបថតអ្វីមិនដឹង
"ហីយ៉ា..គឺរូបថេហ្យុងនឹងណាស្អាតបែបនេះយកទៅដាក់នៅត្រង់ណាទៅ?"នោះជារូបរបស់ថេហ្យុងដែលស្ថិតក្នុងឈុតទទួលសញ្ញាប័ត្រថ្មីៗនេះ
"ដាក់នៅជាន់officeរបស់គេទើបស្អាតណាប៉ា"ថេហ្វា
"មិនអាចទេថេហ្យុងខំរៀនឡើងចង់20ឆ្នាំហើយទើបបានស្លៀកឈុតនេះប៉ានឹងតាំងអោយពិភពលោកបានឃើញ..មែនហើយដាក់ត្រង់នេះចុះរូបទទួលសញ្ញាប័ត្ររបស់កូននោះ?ទៅcopyអោយធំអោយប៉ាមួយមក"លោកដូណានៅតែមិនទាន់ដឹងរឿងថេហ្វារៀនមិនចប់នៅឡើយនោះទេ
"យ៉ាងមិច?ទៅហើយណាមជុនជូនគេទៅCopyរបៀបអញ្ចេះមួយមកប៉ាយកមកភ្ជួរជិតគ្នា"លោកដូណា
"បាទលោកពូ"ណាមជុន
"គឺ...."ថេហ្វាគាំងស្កុបងាកទៅមើលមុខអ្នកស្រីគីមដែលកំពុងថ្មឹងនៅក្បែរទូកញ្ចក់គ្រឿងអលង្ការ
"មានអីមែនទេ?ប៉ាសួរក៏មិនឆ្លើយថារៀនចប់ផ្នែកអីឥឡូវនេះរដិរដុបរឿងអី?"លោកដូណា
"សុំទោសប៉ាខ្ញុំមិនចង់រៀនដល់ចប់នោះទេរៀនៗក៏ខ្ញុំអស់អារម្មណ៍ហើយឈប់រៀន"ថេហ្វាឆ្លើយព្រោះមិនចង់អោយប៉ាគេស្ដីអោយអ្នកស្រីគីម
"ថាមិច?ប៉ាមិនជឿកូនស្រលាញ់ការសិក្សារណាស់ចុះដែលតែងតែប្រាប់ប៉ាថារៀនជាប់លេខល្អរហូតនោះ"លោកដូណា
"ខ្ញុំកុហកប៉ានោះទេសុំទោសផង"ថេហ្វា
"មិនជឿទេ..ផាំង!! លោកស្រីបកស្រាយមក"គាត់ទៅទះទូនៅចំពោះមុខអ្នកស្រីគីមធ្វើអោយអ្នកស្រីភ្ញាក់ព្រឺត
ESTÁS LEYENDO
꧁ល្បែងស្នេហ៍កូនភ្លោះ꧂[Complete✅]
Fanficព្រោះតែស្រលាញ់បងប្រុសនឹងចង់អោយគាត់មានអនាគត់ស្វាមីដែលល្អចេះអោយតម្លៃចេះគោរពនឹងភក្តីភាពស្មោះត្រង់មិនគម្រោះគម្រើយនោះ គីមថេហ្យុងបានក្លែងខ្លួនជាបងប្រុសរបស់គេដើម្បីទៅកែចរឹកដ៍អាក្រក់របស់គូដណ្ដឹងបងប្រុសភ្លោះគេម្នាក់នោះ ពួកគេជាបងប្អូនភ្លោះគ្នានអ្នកណាម្នាក់អាច...