The my dream ✨

12 1 1
                                    

ខ្ញុំឈ្មោះថា រចនា ទើបតែរើឥវ៉ាន់មករស់នៅទីនេះថ្ងៃដំបូង កំពុងតែដើរមើលផ្ទះចុះឡើងខ្ញុំក៏លឺសឡែងអី្វមួយនៅក្រៅផ្ទះ ខ្ញុំក៏បើកទ្វាផ្ទះ ហើយឃើញបុរសសង្ហារម្នាក់ឈរនៅមុខរបស់ខ្ញុំមើលទៅហាក់ដូចជាចង់និយាយអីមកកាន់ខ្ញុំ ក្រាេយឃើញខ្ញុំគេក៏ចូលទៅផ្ទះរបស់គេបាត់ទៅ ចូលមកដល់ក្នុងផ្ទះវិញខ្ញុំក៏នឹកក្នុងចិត្តថា

<មិននឹកស្មាន ថាអ្នកជិកខាងខ្ញុំជាប្រុសសង្ហារសោះ> ក្រេាយនិយាយចប់ខ្ញុំក៏បានរៀបចំឥវ៉ាន់ និងរៀបចំផ្ទះ ព្រោះស្អែកខ្ញុំត្រូវងើបទៅរៀនពីរប្រលឹម។ រៀបចំឥវ៉ាន់រួចខ្ញុំក៏ដាក់ខ្លួនដេកលើពួង រួចក៏ដេកលក់ទាល់ភ្លឺ
លុះព្រឹតឡើង ខ្ញុំក៏ភ្ងាក់មកទាំងមមីមមើល ទាញទូរស័ព្ទមើល

<ហាស់ នេះម៉ោង7កន្លះហើយឬ> ខ្ញុំក៏ងើបចេញពីរគ្រែទៅងូតទឹកនិងរៀបចំខ្លួនបិះមិនទាន់ ពេលមកក្រៅផ្ទះខ្ញុំក៏ឃើញបុរសកាលពីម្សិលមិញកំពុងឈរនិយាយគ្នាលេងជាមួយនិងគ្នាគេ4នាក់ផ្សេងទៀត។ មកដល់មុខបន្តិចខ្ញុំក៏ហៅឡានតាក់សីុ ដើម្បីជិះទៅសាលារៀន បើខ្ញុំជិះឡាន់ក្រុងទៅពេលនេះក៏មិនទាន់ដែរ។

ចុះពីរលើកទ្បាន់រួចខ្ញុំក៏សម្លឹងមើលទៅសាលារៀនថ្មីរបស់ ឆ្នាំនេះ ខ្ញុំមានអាយុ18ឆ្នាំហើយ ខ្ញុំរៀនខាងផ្នែកអក្សរសាស្រ្តមិនចាំយូរខ្ញុំក៏បោះជំហានដើរចូលទៅមហាវិទ្យាល័យ យ៉ាងមានភាពជឿជាក់ មកដល់ទីចាក់ការអ្នកគ្រូគាត់ក៏ដើរមករកខ្ញុំ

<ងឯជាសិស្ស មកថ្មីមែនទេ>
<ច៎ាស អ្នកគ្រូ>
<បើចឹងឯងដើរមកតាមយើងមក> បន្តិចក្រោយមកអ្នកគ្រូក៏មកដល់ថ្នាក់ដែលខ្ញុំត្រូវរៀន អ្នកគ្រូក៏បានណែនាំខ្ញុំទៅអោយលោកគ្រូបានស្គាស់រួចគាត់ក៏ចេញបាត់ទៅ
<សួរស្តី លោកគ្រូឈ្មោះថា ប៊ុន លី ហៅតែលោកគ្រូ លីៗទៅបានហើយ>ច៎ាសលោកគ្រូ>
<ចុះឯងមានឈ្មោះអីដែល>
<ច៎ា លោកគ្រូខ្ញុំឈ្មោះថា រចនា>
<បើចឹងឯង ទៅណែនាំខ្លួនអោយមិត្តរួមថ្នាក់បានស្គាល់ផង> គ្រាន់តែលឺឃ្លានេះភ្លាម ខ្ញុំមានអារម្មណ៍ភ័យបាត់ទៅហើយ តែក៏ខំសម្រួលអារម្មណ៍មកវិញ លោកគ្រូគាត់ក៏ចូលទៅថ្នាក់មុន

The my dream ✨ Where stories live. Discover now