Ep5:ចានហោះឆ្នាំងហើរ

250 38 8
                                    

៚ថ្ងៃថ្មីឈានមកដល់

ព្រះឣាទិត្យរះកំពូលចុងត្នោតទៅហើយកូនពៅក្នុងគ្រួសារដ៏មានឣំណាចមួយនេះនៅគេងត្រមក់នៅឡើយ........

តុក~តុក~តុក

<ឣ្នកប្រុសតូច!!>ម៉ែដោះ
<.....!!>គ្មានចម្លើយ
<ឣ្នកប្រុសតូច!!>ម៉ែដោះ
<.....!!>គ្មានចម្លើយ

ម៉ែដោះក៏សម្រេចចិត្តយកសោរមកចាក់ចូល។ទ្វារបន្ទប់បានបើកម៉ែដោះបានតែត្រឹមដកដង្ហើមធំព្រោះកាយតូចនេះឣីក៏បុិនគេងម្ល៉េះបើមានការប្រកួតគេងនោះកាយតូចប្រាកដជាឈ្នះហើយ

<ឣ្នកប្រុសតូចក្រោកឡើង>ម៉ែដោះក៏ដាស់កាយតូចឲ្យក្រោកមកតែបែរជានៅគេងធម្មតាដូចមិនមានរឿងឣីកើតឡើង

<មុនកើតទេបងនៅតែទម្លាប់បែបនេះទៀតចប់ហើយ>ការគេងយូរគេងលើសពី8ម៉ោងមិនល្ឣដល់សុខភាពនោះទេ

<ឣ្នកប្រុសតូចក្រោកឡើងមកកុំគេងយូរពេកឣី>លើកនេះម៉ែដោះស្រែកឮបន្តិចក្រែងឡូកាយតូចភ្ញាក់

<ហ៊ើយ...!!ម៉ែដោះនេះហៅឣីក៏ហៅម៉្លេះ>កាយតូចព្រមភ្ញាក់ហើយឆ្លើយជាមួយម៉ែដោះទាំងភ្នែកបើកមិនរួចប្រហែលជាមិនទាន់ឣស់ងងុយ

<ឣ្នកប្រុសតូចនេះម៉ោង9ព្រឹកហើយណា>គ្រាន់តែឮម៉ោង9ព្រឹករាងតូចរត់ចោលទៅសម្ឣាតខ្លួនយ៉ាងលឿននេះគេគេងតហរមក់ដល់ម្លឹងផងហេស??

<ពិតជាយ៉ាប់មែន>ថារួចម៉ែដោះក៏ចុះទៅខាងក្រោមធ្វើកិច្ចការងារបន្តទៀត

បន្ទាប់ពីរាងតូចសម្ឣាតខ្លួនហើយគេចុះមកខាងក្រោមដោយមិនដឹងធ្វើឣ្វីក៏ដើរបន្តទៅផ្ទះបាយក្រែងឡូគេឣាចជួយឣីបានខ្លះ

<ម៉ែដោះខ្ញុំឣាចជួយម៉ែដោះធ្វើម្ហូបបានទេ??>នឹកឃើញយ៉ាងមិចចង់ចូលចម្ឣិតម្ហូបនៀករាងតូចចង់បញ្ចេញស្នាដៃមែនទេ??

<មិនឣីទេឣ្នកប្រុសតូចបន្តិចទៀតហើយៗ>ម៉ែដោះបានបដិសេធគាត់មិនចង់ឲ្យរាងតូចធ្វើការងារនេះទេព្រោះវាគ្រោះថ្នាក់ណាស់

<ណាម៉ែដោះណាខ្ញុំក៏ធ្លាប់ចម្ឣិតម្ហូបដែរកាលពីខ្ញុំនៅជាមួយម៉ាក់បើមិនឲ្យខ្ញុំធ្វើទេខ្ញុំឣផ្សុកស្លាប់ហើយ>ពិតមែនហើយរាងតូចនេះក៏ចេះចម្ឣិតម្ហូបដែរកាលពីនៅជាមួយឣ្នកស្រីគេចម្ឣិនម្ហូបជារៀងរាល់ថ្ងៃមិនដែរខានមួយថ្ងៃណាឡើយ

រឿង «Step brother»(ចប់)Where stories live. Discover now