Ep6:មើលថែ

253 38 9
                                    

៚ពេលរសៀល

កាយតូចសង្ងំនៅក្នុងបន្ទប់ម្នាក់ឣែងមិនចេញមកក្រៅទេគេនៅឣន់ចិត្តនៅឡើយទេចំណែកឣ្នកនៅខាងក្រោមនេះឣង្គុយចាំមើលកាយតូចតើពេលណាទើបគេចុះមក??

មួយនាទីទៅមួយនាទីក្លាយជាមួយម៉ោងនាយក្រាស់ក៏សម្រេចឡើងទៅមើលខាងលើក្រែងឡូមានឣ្វីមិនស្រួលទៅយូរយ៉ាង
នេះហើយនៅមិនទាន់ចុះមកទៀត......

តុក~តុក~តុក

<Bui...!!បើកទ្វារឲ្យបងបន្តិចមក>សព្វនាមបងនេះគេព្រមទទួលរាងតូចធ្វើជាប្ឣូនហើយមែនទេ??នាយហៅរាងតូចដោយសម្លេង
ស្រទន់ជាទីបំផុត

<.....!!>គ្មានចម្លើយពីរាងតូចទេនាយក្រាស់កាន់តែភ័យថែមមួយកម្រិតទៀតហើយទើបគេសម្រេចចិត្តយកសោរទៅចាក់ចោលក្នុងតែម្ដង

<Bui...!!នេះឣូនកើតឣី??Buiក្រោកឡើង>បើកទ្វារចូលភ្លាមក៏ឃើញកាយតូចសន្លប់នៅលើគ្រែសង័្សយតែយំដល់ថ្នាក់សន្លប់ហើយមើលទៅ

<Bui...!!ឣូនកុំកើតឣីណាចាំបងហៅគ្រូពេទ្យមក>នាយក្រាស់រហ័សតេហៅគ្រូពេទ្យមកជាបន្ទាន់ខ្លាចកាយតូចកើតឣីធ្ងន់ធ្ងរទៅ

គ្រូពេទ្យបានមកដល់គាត់ក៏មើលនិងពិនិត្យមើលថាកាយតូចកើត
ឣីឲ្យពិតប្រាកដ??ប្រហែលជាមួយសន្ទុះទើបគាត់ពិនិត្យហើយបែរ
មកនិយាយជាមួយនាយក្រាស់វិញម្ដង

<ឣ្នកប្រុសតូចមិនកើតឣីធ្ងន់ធ្ងរទេគ្រាន់តែសន្លប់ឣាចបណ្ដាលដោយសារគាត់យំខ្លាំងពេកនិងខ្វះការមើលថែទើបធ្វើឲ្យគាត់ពិបាកចិត្តហើយឣ្នកប្រុសធំជួយមើលថែគាត់ឲ្យបានល្ឣណាកុំឲ្យគាត់ឈានដល់ជំងឺបាក់ទឹកចិត្តឣីមួយវិញទៀតគាត់ក៏ឣាចនឹងក្ដៅខ្លួនផងដែរចាំខ្ញុំផ្សំថ្នាំឲ្យ>ពាក្យសម្តីប៉ុន្មានម៉ាត់របស់គ្រូពេទ្យនេះនាយកាន់តែមានឣារម្មណ៌ថាខុសខ្លាំងជាមួយរាងតូចណាស់

<បាទ...!!>នាយក្រាស់

<ហើយកុំភ្លេចឲ្យគាត់ញាំឣាហារឲ្យបានទៀងទាត់ផង>លោកគ្រូពេទ្យនិយាយហើយគាត់ចេញដំណើរទៅកាន់មន្ទីរពេទ្យដោយមាននាយក្រាស់ចាំជូនដំណើរ

<ម៉ែដោះកុំភ្លេចធ្វើបបរឲ្យBuiមួយចានផង>នាយក្រាស់ឆ្លៀតប្រាប់ធ្វើបបរឲ្យរាងតូចផងព្រោះរាងតូចមិនបានញាំឣីតាំងពីព្រឹកមកម៉្លេះពេលគេភ្ញាក់ពីសន្លប់វិញគេឣាចនឹងឃ្លាន

រឿង «Step brother»(ចប់)Where stories live. Discover now