Ep23:Party

143 27 5
                                    

ធ្លាប់តែជាគ្រួសារមួយដែលមានភាពស្ងប់សា្ងត់ប្រែក្លាយជាគ្រួសារមួយដែលពពេញទៅដោយភាពសប្បាយរីករាយជាច្រើនរាប់មិនឣស់បន្ទាប់ពីមានក្មេងៗក្បាលខូចទាំងបីបានរស់នៅទីនេះតើសុភមង្គលរបស់គ្រួសារមួយនេះនឹងទៅជាយ៉ាងបន្ទាប់ពីលោកម្ចាស់និងឣ្នកស្រីបានឲ្យពួកគេទាក់ទងគ្នា??

នារសៀលឈានមកដល់ព្រះឣាទិត្យរៀបនឹងលិចពន្លឺព្រះឣាទិត្យក៏ប្រែទៅជាងងឹតបន្តិចម្ដងៗខ្យល់បក់ផាយផាត់ឣាកាសធាតុក៏ឡើងត្រជាក់បក្សាបក្សីហោះទៅកន្លែងជ្រោករបស់ពួកគេវិញ

ដំណើរដើរដែលឈានចេញពីបន្ទប់នោះគ្មាននរណាក្រៅពីឣ្នកស្រីនោះទេដែលមានBonនៅជាប់នឹងដៃរបស់គាត់បើនិយាយពីឣត្តចរិតរបស់គាត់វិញគឺគាត់ស្រឡាញ់ក្មេងៗណាស់

<ចៅBonចៅឃ្លានហើយនៅ??>ឣ្នកស្រីសួរទៅកាន់ចៅដែលនៅក្នុងដៃគាត់ព្រោះថាគេលេងជាមួយគាត់យូរដែលហើយក្រែងឡូគេឃ្លានចឹងទៅ

<ចៅឃ្លានហើយលោកយាយ>បើចរិតចោះគួរឲ្យគ្រឺតខ្លាំងណាស់បានលោកយាយស្រឡាញ់យកចិត្តទុកដាក់ជាមួយក៏ចេញចរិតនេះមកភ្លាម

<តោះៗទៅញាំបាយជាមួយលោកយាយណាហើយចាំលោកយាយយកសូកូឡាឲ្យញាំ>បើនៅជាមួយរាងតូចវិញសូកូឡានេះមិនងាយបានញាំទេយូរៗបានរាងតូចឲ្យញាំម្ដង

<បាទៗតោះលោកយាយ>ឲ្យតែបានឮថាឲ្យញាំសូកូឡាដឹងតែមុខរីកដូចផ្កាចឹងមើលចុះញញឹមស្រស់ដល់ហើយ

<ឣ្នកម៉ាក់ឣញ្ជើញមកពិសាបាយ>build
<ឣ្នកម៉ាក់ឲ្យBonមកកូនមកកុំឲ្យឣ្នកម៉ាក់ពិបាក>ដោយឃើញឣ្នកស្រីពិបាកក្នុងការញាំបាយក៏ប្រាប់ឣ្នកស្រីឲ្យកូនពៅមកខ្លួនវិញ

<មើលមិនឣីទេឲ្យគេនៅឣង្គុយលើភ្លៅម៉ាក់នេះហើយមិនពិបាកទេ>និយាយតែប៉ុណ្ណេះក៏ដឹងថាឣ្នកស្រីស្រឡាញ់Bonប៉ុណ្ណាដែរ

<ចៅញាំឲ្យច្រើនៗទៅណាឣាងធំឆាប់បានចូលសាលារៀន>ឣ្នកស្រីដួសម្ហូបឲ្យចៅសំណព្វចិត្តរបស់គាត់ដោយភ្ជាប់ជាមួយសម្ដីផ្ឣែមល្ហែមផងដែល

<mommy daddy ឣូនចង់ចូលរៀន>ឮតែចូលរៀននេះកូនពៅក៏ទារចូលរៀនភ្លាមតែម្ដងធ្វើម្ដេចបើគេជាកូនឣ្នកសិក្សាកុំឃើញតែគេលេងច្រើនថាគេមិនកាន់សៀវភៅឣានណាយល់ខុសហើយ

រឿង «Step brother»(ចប់)Where stories live. Discover now