#«ម៉ោអោយលឿន...!ម្ចាស់គេមកទាន់ឡូវហើយ!...»សំឡេងមនុស្សប្រហែលពីបីនាក់បានកំពុងហៅគ្នាឲប្រញាប់ចេញពីកន្លែងមួយហាក់ដូចជាស្លន់ស្លោ រកផ្លូវមិនឃើញ។រូបភាពបានបង្ហាញឲឃើញមនុស្សស្រីពីរបីនាក់នឹងកំពុងតែលួចបេះស្វាយគេដែលនៅជាប់នឹងរបងសាលារៀន (អីយ៉ា!...កូននេះចេញមកខូចៗម៉ង...ដឹងកូនស្រីណាគេទេ?...ជួយយកទៅវិញផងអ្នកអឺយ...😁)បន្ទាប់ពីលួចស្វាយគេបានសម្រេចអ្នកទាំង3ក៏នាំគ្នាដើរទៅថ្នាក់រៀនវិញ។
(វិទ្យាលយ័ មួយនៅក្នុងខេត្តកំពត)មួយសន្ទុះក្រោយមកសំឡេងកណ្ដឹងក៏បន្លឺឡើង3ដងដែលបញ្ជាក់ថាដល់ម៉ោងចូលរៀនវិញហើយ«រុឺង...រុឺង...រុឺង...»សិស្សានុសិស្សទាំង
អស់ក៏នាំគ្នាចូលថ្នាក់រៀនវិញ។ កន្លងទៅ2ម៉ោងក៏ដល់ម៉ោងចេញ
ទៅផ្ទះឃើញថាសកម្មភាពសិស្សកំពុងមមាញឹកនៅកន្លែងផ្ញើកង់ម៉ូតូដើម្បីយកកង់ម៉ូតូពួកគេចេញទៅផ្ទះរៀងខ្លួន។ នៅតាមផ្លូវមាន
ឡានម៉ូតូជិះខ្វាត់ខ្វែងញឹកស្អេកសុឹងតែគ្មានផ្លូវជិះ។*<អ្ហេ! ពួកអែងគិតថាខែនិងពួកយើងអាចប្រឡងជាប់អត់ហ្ហា!..>*
សំឡេងស្រទន់បាននិយាយចេញពីមាត់យុវនារីម្នាក់ដែលមានវយ័
18ឆ្នាំ ជាវយ័ដែលកំពុងរៀននៅថ្នាក់ទី12 បានសួរទៅមិត្តជានារី2
នាក់ដែលកំពុងជិះកង់ទន្ទឹមគ្នាលើខឿនថ្នល់មានអមដោយដើមក្ងោករីកផ្កាក្រហមច្រាល នៅសងខាងផ្លូវព្រមជាមួយបង់ដែលដាក់តម្រៀបជួរនៅក្រោមដើមក្ងោកនោះសម្រាប់ទុកជាកន្លែងអង្គុយលេង។
បញ្ចប់ប្រយោគនេះភ្លាមមិត្តភិក្ដទាំងពីរក៏ឆ្លើយឡើងព្រមគ្នា
<<អ្ហែង! គិតមើលរាល់ខែប្រឡងដែលជាប់អត់..!>>
បន្ទាប់ពីឆ្លើយព្រមគ្នាបែបនេះពួកគេក៏នាំគ្នាផ្ទុះសំណើចទាំង3នាក់តែម្ដង ឡើងអ្នកជិះក្បែរនិងគេមើលមុខគ្រប់គ្នា។បន្ទាប់ពីសើចរួចពួកគេក៏នាំគ្នាដាក់ជន្ទល់កង់នៅក្រោមដើមក្ងោកហើយក៏ដឹកដៃគ្នាទៅអង្គុយបង់នៅក្បែរនោះ។
<<ម៉េចចង់លេងល្បិចដូចលើកមុនទៀតមែន!...បើប្រឡងជាប់ទាល់តែលួចមើលប្រយ៉ុង តែបើប្រឡងធ្លាក់វិញ កង់ម៉ូតូគ្រូធូរាល់ងៃនិង យើងអត់ចង់ធ្វើចឹងទៀត! ហេ៎ណា៎😆>
<<សុទ្ធតែអត់ចង់ធ្វើចឹង ចុះរាល់ដងណាគេអ្នកនាំមុនហ្ហាស>>
<<ពួកហ្ហែងមិនបាច់ប្រកែកគ្នាទេ នរកតែទាំង3នាក់និង មិនដឹងប៉ុន្មានជាន់ទេ...>><<តែខែនេះយ៉ាងណាក៏ដោយ
ក៏យើងអត់ត្រូវមើលប្រយ៉ុងទៀតដែរ ត្រូវប្រឹងលើសមត្ថភាពខ្លួនឯងផ្ទាល់ បើមិនអញ្ចឹងទេបាក់ឌុបអត់មានណាជួយយើងបានទេ>>«ចា៎!...អ្នកនាងប្រធាន...ប្រឹង!!...ប្រឹង!!..
ដើម្បីអនាគត!»។ បន្ទាប់ពីពួកគេនិយាយគ្នាមួយស្របក់ក៏និយាយត្រូវគំនិតគ្នាថាត្រូវខំប្រឹងរៀន ដើម្បីមានអនាគតល្អ
ទៅថ្ងៃខាងមុខពេលនិយាយរួចពួកគេបានថ្ពក់ដៃសន្យាថា
ពេលរៀនចប់ទោះបែកគ្នាក៏ដោយក៏ពួកគេមិនភ្លេចគ្នាដែរ។
<<ថ្ពក់ដៃ! សន្យាថាពេលពួកយើងរៀនចប់ទៅទោះពួក
យើងបែកពីគ្នាក៏មិនឈប់រាប់អានគ្នាដែរ ត្រវនៅធ្វើជាមិត្ត
ល្អនិងគ្នារហូតណា...សន្យា សន្យា សន្យា!>>។បន្ទាប់ពីសន្យាគ្នាហើយទាំងអស់នេះគឺជាការស្រមៃរបស់នារីម្នាក់
ដែលនៅក្នុងដៃមានកាន់រូបថត កាលនៅរៀនវិទ្យាលយ័របស់នាងដែលថតជាមួយនិងមិត្តភក្ដិ2នាក់ទៀតនោះ។អង្គុយមិនបានប៉ុន្មាន ស្រាប់តែទូរសព្ទ័របស់នាងដែលដាក់
នៅលើតុក្បែរនោះរោទ្តិ៍ឡើង។ នាងក៏បានយកទូរសព្ទ័មកចុចទទួលហើយបានបន្លឺសំឡេងមនុស្សស្រីនិយាយចេញ
ពីទូរសព្ទ័មកយ៉ាងប្រញាប់ប្រញាល់បំផុត<<អាឡូ!...ពិជ្ជរ៉ា
នៅក្រុមហ៊ុនមានការជាបន្ទាន់!!! លោកប្រធានឲឯងប្រ-
ញាប់មកឲលឿន! ហើយកុំភ្លេចយកឯកសារប្រូជិកម្សិល
មិញមកផងលោកប្រធានត្រូវការពិនិត្យអោយហើយ...>>
«សុវណ្ណ ពិជ្ជរ៉ា» គឺជាឈ្មោះរបស់នារីម្នាក់នេះនាងគឺជានារីម្នាក់
ដែលមានសម្រស់ស្រស់ស្អាតបំផុតសុឹង តែថាមិនមានអ្នក
ណាមកប្រៀបនិងនាងឡើយនាងមានចរិកឆ្នាស់បន្តិចតែរឹងមាំមិនចូលចិត្តឲអ្នកណាមកមើលងាយស្រួលៗឡើយហើយនាងតែងតែមិនជឿលើរឿងអព្ភូតហេតុឬរឿងដែលនាងមើលមិនឃើញឡើយចំណង់ចំណូលចិត្តរបស់នាងគឺចូលចិត្តធ្វើអ្វីប្លែកៗ។ នាងមានផ្ទៃមុខមូលក្រឡង់ប្រៀបដូចជាព្រះចន្ទ ពេញវង់ មានភ្នែកដូចជាភ្នែកមាន់ព្រៃ
ព្រមជាមួយនិងបបូមមាត់ពណ៌ផ្កាឈូកស្រស់ ពេលញញឹម
ម្ដងៗបញ្ចេញធ្មេញសរចាំង សក្ដ័សមជានារីគ្រប់លក្ខ័សុឹងតែដូចទៅនិងអប្សរានៅជញ្ជាំងប្រាសាទអង្គរវត្តទៅហើយ។សព្វថ្ងៃនាងរស់នៅជាមួយគ្រួសារនាងដែលបានផ្លាស់ពី
ខេត្តកំពតមកនៅទៅក្រុងភ្នំពេញវិញ។ម្ដាយរបស់នាងគាត់
បានជួលហាងគេលក់Coffee ☕️នៅក្នុងផ្សារធំថ្មី ចំណែកឯឪពុករបស់នាងគាត់ធ្វើការនៅក្នុងក្រុមហ៊ុនមួយនៅក្នុង
ទីក្រុងភ្នំពេញដែរតែក្នុងនាមជាបុគ្គលិកគេប៉ុណ្ណោះ ។នាងមានប្អូនពីរនាក់ទៀតប្អូនប្រុសមានឈ្មោះថា«សុវណ្ណរេឌីន
ឈ្មោះហៅក្រៅ ឌីន»គេរៀននៅសកលវិទ្យាលយ័ភូមិន្ទភ្នំពេញ
ឯកទេសខាងផលិតភាពយន្តដែលនៅរយៈពេល1ឆ្នាំទៀត
គឺចប់ហើយ។ចំណែកឯប្អូនស្រីមានឈ្មោះថា«សុវណ្ណមរកត»នាងរៀននៅភូមិន្ទដូចគ្នាខាងឯកទេសគ្រប់គ្រង
អាជីវកម្ម
តែនៅ3ឆ្នាំទៀតទើបចប់។ ឯនាងខ្លួនឯងធ្វើការនៅក្នុង
ក្រុមហ៊ុនឯកជនមួយខាងផ្នែកឌីហ្សាញម៉ូតសម្លៀកំពាក់ដែលមានឈ្មោះថា(LIN DARA) ។
បន្ទាប់ពីស្ដាប់អ្នកម្ខាងទៀតនិយាយចប់រួចនាងក៏ឆ្លើយតប
វិញដោយភ្ញាក់ផ្អើល<<តែនេះជាថ្ងៃសម្រាករបស់ខ្ញុំតើបង
...តែមិនអីទេសម្រាប់ការងារខ្ញុំអាចទៅបាន បន្តិចទៀតខ្ញុំ
ទៅដល់...bye bye 👋 >>។
បញ្ចប់ប្រយោគភ្លាម ពិជ្ជរ៉ា ក៏បានរៀបចំខ្លួនដោយពាក់អាវ
យឺតពណ៌សដៃវែងជាមួយនិងខោជើងវែងមានហោរប៉ៅ
ច្រើន ស្ពាយកាបូបចំហៀងពាក់ស្បែកជើងប៉ាត់តាពណ៌ស
មើលទៅដូចកូនក្មេងចឹង តែការពិតអាយុ23ឆ្នាំហើយ។
ពេលរៀបចំរួច ពិជ្ជរ៉ា ក៏បានចេញពីផ្ទះដើដោយដំណើរ
ញាប់ៗតែត្រូវទុចដំណើរពេលមានសំឡេងមួយបានហៅ
នាងពីក្រោយ<<បងរ៉ា! បងទៅណានិង ម៉េចបានប្រញាប់
ម្លេះ>>អ្នកដែលសួរមកកាន់ ពិជ្ជរ៉ា មាននាមជាប្អូនប្រុស(ឌីន)គេជាមនុស្សមានចរិក មុឺងម៉ាត់ អត់សូវចេះនៅជាមួយភាពរញ៉េរញ៉ៃឡើយ។<<អ៎រ បងត្រូវទៅក្រុម
ហ៊ុនដោះស្រាយបញ្ហាតិចនិងហ៎ា អត់អីទេប្រាប់ប៉ាម៉ាក់
ផងមិនបាច់ចាំបាយបងទេចាំបងទិញអីញុាំនៅខាងក្រៅ
បានហើយ បងទៅសិនហើយណា...>>ពេលឆ្លើយទៅ
កាន់ប្អូនប្រុសរួច នាងក៏បានទាញម៉ូតូដែលចតនៅខាងមុខ
ផ្ទះជិះចេញទៅយ៉ាងលឿន។<<បងស្រីខ្ញុំអឺយ...ហត់គ្រប់
ពេល មិនអីទេពេលណាខ្ញុំរៀនចប់ខ្ញុំនិងជួយទ្រទ្រង់គ្រួសា
យើងវិញ មិនឲលំបាកទៀតទេ...>>:ពេលគេនិយាយចប់ភ្លាមគេក៏បានចូលទៅក្នុងបន្ទប់គេមើលមេរៀនទៀតដោយភាពស្ងៀមស្ងាត់។ ***
Thanks you 🥰🥰🥰.......
YOU ARE READING
រឿង អភូតហេតុស្នេហ៍ ឆ្លងភព⚜️💜💜💜⚜️
Tiểu Thuyết Chungត្រឹមតែជាមនុស្សស្រីធម្មតាម្នាក់ដែលរស់នៅក្នុងសមយ័ទំនើបជួបរឿងរាប់មិនអស់ក្នុងជីវិត ស្រាប់តែមានពេលមួយមានអភូតហេតុបានកើតឡើងមកលើរូបនាងទាំងដែលខ្លួននាងផ្ទាល់មិនដែលជឿលើរឿងអស់ទាំងនេះឡើយ ប៉ុន្តែចំណងនិស្សយ័ខ្សែរវាសនាដែលជំពាក់គ្នាដូចជាខ្សែរអំបោះបានកំណត់អោយនាងឆ្លង...