#ព្រឹកថ្ងៃថ្មី#ទីក្រុងភ្នំពេញឆ្នាំ2023#
ពន្លឺព្រះអាទិត្យរះចាំងបំភ្លឺភពផែនដីទាំងមូល
ដែលដាស់ឲមនុស្សម្នាទាំងឡាយភ្ញាក់ពីដំណេក
ឡើងទៅប្រកបមុខរបរផ្សេងៗរៀងៗខ្លួន។ក្រឡេកមកមើលពីទិដ្ឋភាពនៅក្នុងសកលវិទ្យាលយ័ភូមិន្ទភ្នំពេញនាពេលព្រឹកព្រលឹមវិញ
ឃើញថាសិស្សនិស្សិតទាំងប្រុសទាំងស្រីកំពុង
នាំគ្នាឈរគោរពទង់ជាតិយ៉ាងស្វាហាប់។បន្ទាប់
ពីការគោរពទង់ជាតិបានបញ្ចប់ គ្រប់គ្នាក៏បំបែក
ដើរទៅកាន់ថ្នាក់រៀងខ្លួននៅតាមអគារសិក្សា
តាមផ្នែកនីមួយៗ។នៅក្នុងអគារផ្នែកខាងផលិតភាពយន្តឯនេះវិញ
ឃើញថាក្នុងថ្នាក់មួយដែលមានសិស្សចម្រុះ
មានទាំងប្រុសទាំងស្រីដែលមានឯកសណ្ឋាន
យ៉ាងសមរម្យកំពុងឡើងឈរគោរពដល់លោក
គ្រូដែលដើរចូលមកជាមួយនិងស្នាមញញឹមមក
កាន់សិស្ស។ រួចនិយាយ៖<< អង្គុយចុះអ្នកទាំងអស់គ្នា ថ្ងៃនេះមានសិស្ស
ដែលដូរមកពីសាលាផ្សេងមករៀននៅក្នុងថ្នាក់
ជាមួយពួកយើង ប្អូនជួយណែនាំខ្លួនទៅកាន់
មិត្តរួមថ្នាក់ផង>>លោកគ្រូម្នាក់នេះមានឈ្មោះថា គ្រូណារៀ គាត់ជាគ្រូបង្រៀនផ្នែកមួយនេះ
និងបានឆ្លងកាត់បទពិសោធន៍មកជាច្រើនផងដែរ។ ពេលគាត់និយាយរួចក៏បានឲសិស្សថ្មីម្នាក់
នោះនិយាយណែនាំខ្លួនទៅកាន់មិត្តរួមថ្នាក់។<< សួរស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសុខ ម៉ូលីសា
សូមស្គាល់អ្នកទាំងអស់គ្នាផង>> ស្នាមញញឹមប្រកបដោយពាក្យសម្ដីរួសរាយបាននិយាយចេញពីការគោរពរបស់យុវតីម្នាក់នេះ នាងគឺជា
មនុស្សស្រីម្នាក់ដែលរស់នៅក្នុងត្រកូលខ្ពង់
ខ្ពស់ បើមើលតាមការស្លៀកពាក់និងចរិយា
សម្បិត្តរួមជាមួយរូបសម្រស់មិនចាញ់តារាភាព
យន្តផងដែរនោះ។ពេលនាងធ្វើការណែនាំខ្លួន មិត្តរួមថ្នាក់ទាំងអស់បានបង្ហាញការរាក់ទាក់ដាក់នាងនិងមិនមាន
ការរើសអើងឡើយ តមកទៀតលោកគ្រូណារៀ បានឲនាងទៅរកតុអង្គុយ ដែលនៅក្នុង
ថ្នាក់នេះគឺជាថ្នាក់របស់ ឌីន ហើយគេក៏ជាប្រធានថ្នាក់ផងដែរ តែកន្លែងអង្គុយនៅសល់
តែតុរបស់ ឌីន មួយប៉ុណ្ណោះ ទើប ម៉ូលីសា ដើរ
ទៅសុំតុរបស់ ឌីន អង្គុយ ឌីនក៏មិនបានប្រកែក
ដែរគេក៏ឲនាងអង្គុយជាមួយ កាយវិកាបែបនេះ
បានធ្វើឲសិស្សដទៃទៀតលួចខ្សឹបខ្សៀវគ្នា
មិនដឹងនិយាយពីអ្វីខ្លះនោះទេ ឯសម្រាប់ ឌីន
វិញគេដូចជាមិនសូវចូលចិត្តនិងចរិករបស់ ម៉ូលីសា ប៉ុន្មានឡើយវាហាក់ដូចជាល្អជ្រុលពេក
( មានចឹងទៀតល្អពេកក៏មិនបាន😏)។
YOU ARE READING
រឿង អភូតហេតុស្នេហ៍ ឆ្លងភព⚜️💜💜💜⚜️
Ficción Generalត្រឹមតែជាមនុស្សស្រីធម្មតាម្នាក់ដែលរស់នៅក្នុងសមយ័ទំនើបជួបរឿងរាប់មិនអស់ក្នុងជីវិត ស្រាប់តែមានពេលមួយមានអភូតហេតុបានកើតឡើងមកលើរូបនាងទាំងដែលខ្លួននាងផ្ទាល់មិនដែលជឿលើរឿងអស់ទាំងនេះឡើយ ប៉ុន្តែចំណងនិស្សយ័ខ្សែរវាសនាដែលជំពាក់គ្នាដូចជាខ្សែរអំបោះបានកំណត់អោយនាងឆ្លង...