<ខ្ញុំមិនត្រូវការលុយរបស់លោកទេ! ខ្ញុំគ្រាន់តែ
ត្រូវការអោយលោកសូមទោសខ្ញុំប៉ុណ្ណោះ.......
លោកចេះនិយាយដែរទេពាក្យថា. សូមទោស
ពីរម៉ាត់> ពិជ្ជរ៉ា នាងតបទៅ គេវិញដោយទឹកមុខ
ហួសចិត្តជាខ្លាំង នាងមិននឹកស្មានថារូបរាងសង្ហា
ប៉ុហ្នឹងដែរ តែបែរជាសម្ដីអាក្រក់បែបនេះ សោះ
ហើយថែមទាំងមើលងាយមិនលើកលែងសូម្បី
មនុស្សស្រីដែលជាភេទទន់ខ្សោយ នាងគិតក្នុង
ចិត្តទាំងអារម្មណ៍មួរម៉ៅជាខ្លាំងកំពុងតែឈឺពេញ
ខ្លួនផង។ ចំណែកឯបុរសដែលជា តៃកុងឡាន
របស់ គីមយ៉ុន វិញគេបានត្រឹមតែ ឈរមើល
ចៅហ្វាយរបស់គេឈ្លោះគ្នាជាមួយ មនុស្សស្រី
គេមិនអាចឃាត់ ចៅហ្វាយគេបានទេមានតែ
បណ្ដោយតាមនិងសិនចុះ។<< ខ្ញុំមិនស្គាល់ពាក្យនេះទេ! ពាក្យនេះមានតែ
អ្នកផ្សេងនិយាយមកកាន់ខ្ញុំ តែមិនមែនជាខ្ញុំនោះ
ទេដែលជាអ្នកនិយាយនាងត្រូវការប៉ុន្មាន1លាន
2លាន ឬក៏1មុឺន$ទៅ ត្រឹមបុកដួលប៉ុហ្នឹង ខ្ញុំគិត
ថា 1មុឺន$នេះគឺគ្រប់គ្រាន់ហើយសម្រាប់នាង>
(លុយច្រើនដល់ហើយ Bro គីមយ៉ុន😅)គេមិន
និយាយតែមាត់ទេ គេព្រមទាំងបានយកលុយពី
ដៃតៃកុងឡានរបស់គេមកហុចអោយទៅពិជ្ជរ៉ា
ពេលគេឃើញនាងមិនព្រមទទួលយក គេក៏យក
លុយនោះបោះទៅលើនាង នាងបានចាប់លុយ
នោះជាប់ទាំងខឹងយ៉ាងខ្លាំង បន្ទាប់មក គីមយ៉ុន
គេបានដើរត្រឡប់ទៅរកឡានរបស់គេវិញទាំង
មុខញញឹមមានអំនួត គេដើរបានតែ3ជំហ៊ានក៏
ត្រូវឈប់ដំណើរវិញ។
« ឈប់សិន! » សំឡេងនិយាយដោយកំហឹងចេញពីមាត់ ពិជ្ជរ៉ា បានហៅគេអោយឈប់
គេមិនបានគិតច្រើននោះទេ ហើយគីមយ៉ុនគេ
ក៏ងាកមករកនាងវិញតែក៏ ៖
«ផាច់!!! »នាងបានលើកដៃដ៏តូចស្រឡូនមកទះ
កម្លៀងគេមួយដៃធ្វើអោយផ្ទៃមុខសរលោងត្រូវ
ងាកទៅម្ខាងតាមកម្លាំងដៃរបស់នាង ។
<< មួយដៃនេះ ជាការសូមទោសរបស់ចំពោះខ្ញុំ!
យកលុយរបស់លោកទៅវិញទៅខ្ញុំមិនត្រូវការទេ...!>> ពេលនិយាយរួច ពិជ្ជរ៉ា បានគប់លុយ
នោះចំកណ្ដាលមុខ គីមយ៉ុន ហើយបានជិះម៉ូតូ
របស់នាងចេញទៅបាត់ ដោយទុកអោយ
កំលោះមុខខ្លានៅឈរខឹងនិងនាងញ័រដៃញ័រជើងតែមិនអាចធ្វើអីនាងបានព្រោះកំពុងតែមាន
ភ្នែកជាច្រើនគូរសម្លឹងមកកាន់គេបើគេហ៊ានតែធ្វើអីផ្ដេសផ្ដាសច្បាស់ជាត្រូមហាជនថតបង្ហោះ
ផ្អើលហើយ ដូច្នេះ គីមយ៉ុន បានត្រឹមតែយក
អណ្ដាតទល់ថ្ពាល់ដែលមានឈាមហូរចេញពី
គែមមាត់រឹមៗ និងយកដៃអង្អែលត្រង់កន្លែងនោះ
ដោយទឹកមុខកំណាច។ រួចបានដើរឡើងទៅលើ
ឡានវិញយ៉ាងលឿន ឯចំណែកតៃកុងឡានវិញគេបានរើសលុយដែលធ្លាក់នៅនិងដីរប៉ាត់រប៉ាយ
នោះរួចឡើងទៅបើកឡានចេញទៅបន្តទៀត។
នៅពេលកំពុងជិះនៅលើឡានត្រឡប់ទៅផ្ទះវិញ
គីមយ៉ុន បានអង្គុយរអ៊ូមួម៉ៅតែម្នាក់ឯងខឹងនិង
ពិជ្ជរ៉ាមិនទាន់បាត់ << ស្រីឆ្គួត! កុំឲខ្ញុំជួបនាងទៀតអោយសោះ បើខ្ញុំជួបនាងជាលើកទី2នាង
និងស្លាប់មិនខានទេ!!! >>។ ពេលគេកំពុងរអ៊ូបានធ្វើអោយ ដែន ដែលជាអ្នកបើកឡានលួចសើចតិចៗមិនអោយចៅហ្វាយតូចគេឮឡើយ។
<< ដែន >> គឺជាឈ្មោះរបស់អ្នកបើកឡាន
ម្នាក់នេះគេគឺជាក្មេងកំព្រាត្រូវបានម៉ាក់ប៉ារបស់
គីមយ៉ុន យកមកចិញ្ចឹមតាំងពីគេមានអាយុ10ឆ្នាំ
គាត់ទាំងពីស្រឡាញ់ទុកចិត្ត ដែនណាស់ទើប
គាត់អោយគេក្លាយជាអ្នកជំនិតរបស់កូនប្រុសគាត់។
<<ដែន ! មិនបាច់ទាន់ត្រឡប់ទៅផ្ទះវិញទេយើងចង់ទៅជួបមិត្តភក្ដិនៅឯក្លឹបសិន...>>។
<< បាទ ចៅហ្វាយ! >>ដែន បន្ទាប់ពីឮអ្នក
ប្រុសគេប្រាប់បែបនេះក៏បត់ឡានទៅរកក្លឹប
កម្សាន្តវិញ។
# ក្រឡេកមកមើលពីសភាពរបស់ពិជ្ជរ៉ាវិញនៅ
ពេលនេះនាងពិតជាឈឺពេញខ្លួនជាខ្លាំងហើយ
បើនាងត្រឡប់ទៅផ្ទះវិញទាំងសភាពបែបនេះនិងត្រូវអ្នកផ្ទះបន្ទោសមិនខាន ទើបនាងត្រូវទៅ
ពេទ្យអោយពេទ្យមើលរបួសនិងជើង របស់នាងសិន ។ បន្ទាប់ពីគិតរួចនាងបានចូលទៅពេទ្យដែលនៅក្បែរនោះហើយពេលចូលទៅដល់ ក្នុងបន្ទប់ពេទ្យ នាងនៅអង្គុយរង់ចាំ
មួយសន្ទុះទើបឃើញពេទ្យប្រុសម្នាក់ចូលមកនិងបានសួរនាំនាងពីរបួសតែមិនបានងាកមុខមើល
នាងឡើយព្រោះរវល់តែងាកទៅយកប្រអប់
ថ្នាំនៅឯផ្នែកម្ខាងទៀតនៃទូរដាក់ថ្នាំពេទ្យ។
នាងបានឆ្លើយប្រាប់តាមដំណើរ ឯពេទ្យប្រុស
នោះពេលបានឮសំឡេងនាងនិយាយ គេក៏ងាក
មុខមករកនាង តែពេលដែលគេបានឃើញមុខ
នាងភ្លាមធ្វើអោយគេធ្លាក់ក្នុងអន្លុងស្នេហ៍ភ្លាមៗ
តែម្ដង។ បន្ទាប់ពីបិទមុខរបួសនិងលាបថ្នាំកជើង
នាងរួចហើយ នាងបានសួរពីតម្លៃព្យាបាលតែ
ពេទ្យប្រុសនោះបែជាមិនយកលុយពីនាងទៅ
វិញនាងក៏មិនសួរនាំច្រើនទៀតទើបអរគុណ
គ្រូពេទ្យនោះហើយក៏សូមលាត្រឡប់ទៅវិញ។
ចំណែកឯពេទ្យម្នាក់នោះ មូលហេតុដែលគេមិន
ព្រមយកលុយពីនាងព្រោះតែគេបានចាប់ចិត្ត
ស្រឡាញ់នាងទៅហើយ(ចឹងតើបានចិត្តល្អណាស់🙂)។ បន្ទាប់ពីចេញពីពេទ្យពិជ្ជរ៉ាបានឈាងចូលម៉ាតមួយកន្លែងដើម្បីរកទិញរបស់
ញុាំ។ តែរបស់ដែលនាងទិញបានគឺជាមីកំប៉ុង
នេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់នាង ពិតតែនាងប្រាប់ប្អូនប្រុសថាទិញអីញាុំនៅខាងក្រៅក៏ពិតមែន តែមិនមែនមាននយ័ថានាងទិញរបស់ឆ្ងាញ់ៗញាុំនោះទេ បន្ទាប់ពីទិញបាន
មីកំប៉ុងហើយនាងក៏នៅអង្គុយញាុំវាយ៉ាងមានក្ដី
សុខនៅកៅអីដែលនៅខាងមុខម៉ាតនោះ នាងញាុំបានតែបន្តិចទូរសព្ទ័នាងដែលនៅកុ្នងកាបូប
ស្ពាយក៏បានរោទ្តិ៍ឡើង៖
*រុឺង...រុឺង...រុឺង...* ពេលបានឮទូរសព្ទ័រោទ្តិ៍បែប
នេះ ដៃនាងម្ខាងក៏រហ័សលើកទទួលទាំងដែល
ដៃម្ខាងទៀតកាន់កំប៉ុងមីជាប់ដែលមានហ៊ុយផ្សែងតិចៗ។
Thanks you 🥰
សូមរង់ចាំតាមដានទស្សនាភាគបន្ត🙏.......
![](https://img.wattpad.com/cover/345064577-288-k13993.jpg)
YOU ARE READING
រឿង អភូតហេតុស្នេហ៍ ឆ្លងភព⚜️💜💜💜⚜️
Ficción Generalត្រឹមតែជាមនុស្សស្រីធម្មតាម្នាក់ដែលរស់នៅក្នុងសមយ័ទំនើបជួបរឿងរាប់មិនអស់ក្នុងជីវិត ស្រាប់តែមានពេលមួយមានអភូតហេតុបានកើតឡើងមកលើរូបនាងទាំងដែលខ្លួននាងផ្ទាល់មិនដែលជឿលើរឿងអស់ទាំងនេះឡើយ ប៉ុន្តែចំណងនិស្សយ័ខ្សែរវាសនាដែលជំពាក់គ្នាដូចជាខ្សែរអំបោះបានកំណត់អោយនាងឆ្លង...