ភាគទី ១៤

486 13 0
                                    

លីសាបានចំណាយពេល រស់នៅក្នុងប្រទេសអង់គ្លេសជាង មួយសប្ដាហ៍​ជាមួយម៉ាក់របស់ឆេយ៉ុង។ បន្ទាប់ពីដើរមើលសំណង់ អគារចាស់ៗមួយសន្ទុះធំ ពួកគេក៏បានចូលទៅភោជនីយដ្ឋានបែប ប្រពៃណីមួយកន្លែងដើម្បីស្រស់ស្រូបអាហារពេលថ្ងៃត្រង់។

"មកទីនេះមួយរយៈពេលហើយអារម្មណ៍យ៉ាងម៉េចដែរ"

"រំសាយទុក្ខបានច្រើនណាស់អ្នកមីង" លីសាញញឹមហើយក៏ ដួសបាយដាក់ចូលមាត់។

"ឯងគិតបែបណាចំពោះឆេយ៉ុង? គិតថាចង់រស់នៅបែបនេះ រហូតតទៅមែនទេ?" គាត់លើកសំណួរសួរទៅលីសា។

"ក្បែរខ្លួននាងពេលនេះមានជីឌុកហើយខ្ញុំមិនចង់ដណ្ដើមនាងពីគេទេ ឆេយ៉ុងរឹតតែមិនមែនជាទំនិញដែលត្រូវដណ្ដើមដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននាងមានសិទ្ធិជម្រើសរើសមនុស្សណាម្នាក់ដែលនាងស្រលាញ់"

"ចុះឯងគិតទេថាឯងក៏ជាជម្រើសអាចឱ្យនាងជ្រើសរើសដែរ"

"..." លីសាមិនមាត់ហើយបន្តញ៉ាំអាហាររបស់នាងរហូតដល់អស់។ ក្រោយពីញ៉ាំរួចរាល់ពួកគេទាំងពីរនាក់ដើរចេញទៅខាងក្រៅហាងលីសាក្រលេកឃើញនារីម្នាក់ដែលនាងស្គាល់ និងបានងាកទៅ

មើលម៉ាក់របស់ឆេយ៉ុងទាំងបើកភ្នែកធំៗនិងភ្ញាក់ផ្អើលជាខ្លាំង។

"ខ្ញុំគឺជាអ្នកប្រាប់គេថាពួកយើងនៅទីនេះ មានរឿងអីដែលត្រូវ និយាយគ្នា និយាយឱ្យហើយនៅថ្ងៃនេះទៅ" គាត់និយាយចប់ក៏ដើរ ចាកចេញទៅទុកពេលវេលាឱ្យក្មេងៗ។ លីសាដើរទៅរកនារីម្នាក់នោះយឺតៗទាំងអារម្មណ៍ភ័យៗមិនដឹងត្រូវធ្វើកាយវិការបែបណាឱ្យវាសមឡើយ។

"ឆេយ៉ុង!"

"មកទីនេះម្នាក់ឯងសប្បាយណាស់ណ៎!"

"ខ្ញុំ...."

"ចង់រកលេសអីទៀតហើយមែនទេ?" ឆេយ៉ុងនិយាយបានតែ ត្រឹមនេះលីសាក៏ទាញនាងយកមកឱបយ៉ាងណែន ព្រោះនាងនឹកគេ ខ្លាំងណាស់ ឆេយ៉ុងនៅស្ងៀមមិនកំរើកព្រមឱ្យលីសាឱបតាមសម្រួលហើយឱបលីសាយ៉ាងណែនវិញទាំងអារម្មណ៍កក់ក្តៅនិងក្ដុកក្ដួល។

Best GirlfriendWhere stories live. Discover now