ភាគទី ៦

444 9 0
                                    

"យប់ជ្រៅហើយឆាប់ចូលគេងទៅ នៅទីនេះត្រជាក់ណាស់ ប្រយ័ត្នផ្ដាសាយ" លីសានិយាយបណ្ដើរដើរទៅជិតឆេយ៉ុងដោះអាវ ក្រៅរបស់ខ្លួនដណ្ដប់ឱ្យនាងបណ្ដើរ។

"ខ្ញុំគេងមិនលក់ទេ ពេលដែលបិទភ្នែកតែងតែភ័យខ្លាច សុបិន្តអាក្រក់ក៏ចេញមកលងបន្លាចជារឿយៗ"

"កន្លងមកច្រើនខែហើយ ឯងនៅតែនឹកគេទៀតហ្ហេស៎"

"..." ឆេយ៉ុងមិនមាត់អ្វីទាំងអស់ក៏លើកដបស្រាមកផឹក ប៉ុន្តែត្រូវបានលីសាបញ្ឈប់សកម្មភាពនិងអង្គុយចុះក្បែរនាង។

"ខ្ញុំមិនដឹងថានិយាយយ៉ាងម៉េចឱ្យឯងអាចកាត់ចិត្តពីគេទេ នៅក្នុងស្ថានភាពឥឡូវនេះ គឺមានតែពេលវេលាប៉ុណ្ណោះដែលអាចជួយ ព្យាបាលរបួសឯងបាន តែសូមកុំឱ្យវាយូរពេកណា" លីសាបានទាញ ក្បាលឆេយ៉ុងឱ្យគេងផ្អែកលើស្មារបស់នាង។

"ពេលវេលាមិនអាចព្យាបាលរបួសបានទេ ពេលវេលាជួយឱ្យ យើងទម្លាប់បាននិងរៀនរស់បន្តជាមួយនឹងវា..." ឆេយ៉ុងវាចាដោយ ងើយមើលមេឃទាំងភ្នែករលីងរលោង។

"ស្រលាញ់គេពេក នៅពេលស្នេហាមានស្នាមប្រេះវាឈឺចាប់ ខ្លាំងយ៉ាងនេះហ្អេ៎?" លីសាសួរ។

"ពេលដែលមានអារម្មណ៍ថាស្នេហាវាមានស្នាមប្រេះ វាដូចជាជំងឺមហារីកដែលឈានដល់ដំណាក់កាលចុងក្រោយ តែយើងស្មានមិនដល់ទេថា ពេលយើងអះអាងនិងប្រគល់ជីវិតខ្លួនឯងឱ្យទៅមនុស្សម្នាក់ យើងគិតថាគេនឹងការពារយើង ថែរក្សាយើង ស្រលាញ់យើង ប៉ុន្តែនៅពេលវេលាចុងក្រោយ អ្នកដែលធ្វើបាបចិត្តយើងខ្លាំងបំផុតគឺជាគេ" និយាយចប់ទឹកភ្នែកឆេយ៉ុងក៏បានហូរចុះមកមិនដាច់តំណក់។ រីឯលីសាក៏ទទួលបានអារម្មណ៍ថាឆេយ៉ុងកំពុងតែយំដូចគ្នាពេលនាងកត់សម្គាល់ដឹងថាស្មានាងត្រូវបានសើម។

"ខ្ញុំគិតថាលើលោកនេះ មានអ្នកខ្លះ មានរឿងខ្លះ មិនមែនចង់ភ្លេចក៏អាចភ្លេចបាននោះទេ ដូចជារឿងឯងដែលកំពុងពិបាកចិត្ត ឥឡូវអញ្ចឹង! មនុស្សត្រូវតែដើរទៅមុខ កុំកប់ទុកខ្លួនឯងក្នុងរណ្ដៅ ស្នេហាដ៏សែនជ្រៅមួយនេះទាំងដឹងថាវាលែងមានលទ្ធផលទៅថ្ងៃមុខទៅហើយ ដោះលែងខ្លួនឯងទៅ"

Best GirlfriendWhere stories live. Discover now