ប្រហែលម៉ោង១២យប់រំលងអាធ្រាត្យ ពួកគេត្រលប់មកផ្ទះវិញតែឆេយ៉ុងបានស្រវឹងគេងលក់បាត់ទៅហើយ ដូច្នេះលីសាក៏អៀវនាងចូលទៅក្នុងផ្ទះរបស់ខ្លួនឱ្យនាងគេងនៅទីនេះមួយយប់សិន ព្រោះបើនាំទៅផ្ទះទាំងបែបនេះ ម៉ាក់របស់ឆេយ៉ុងប្រាកដជាជេរមិនខាន។ លីសាខំប្រឹងអៀវនាងរហូតឡើងទៅដល់បន្ទប់និងដាក់ឱ្យនាងគេងឱ្យបានស្រួលបួល។
"មិននឹកស្មានថាឯងធ្ងន់យ៉ាងនេះសោះ! សឹងតែបាក់ចង្កេះទៅហើយ" លីសារកងើបដើរចេញ តែត្រូវឆេយ៉ុងចាប់ទាញផ្ដួលឱ្យនៅពីលើខ្លួនរបស់នាង។ ឆេយ៉ុងបានយកដៃរុំព័ទ្ធឱប ក លីសាជាប់មិនឱ្យនាងរើសទៅណារួចនោះឡើយ បន្ទាប់មកក៏ទាញលីសាឱ្យនៅពីខាងក្រោមនាងវិញម្ដង។
"សូម្បីតែឯងក៏ចង់ទៅចោលខ្ញុំដែរមែនទេ? បើសិនកាលនោះឯងក្លាហានតែបន្តិចក៏គ្មានរឿងកើតឡើងដូចពេលនេះដែរ" ឆេយ៉ុងនិយាយទាំងសម្លេងគងួរៗ ព្រោះឥទ្ធិពលស្រាបានជ្រាបចូលពេញខ្លួននាងហើយ។
"ឯងស្រវឹងហើយឆាប់សម្រាកទៅ" លីសាស្ដាប់មិនបាននូវអ្វីដែលឆេយ៉ុងនិយាយឡើយព្រោះនិយាយតិចៗពេក ហើយនាងក៏មិនសូវខ្វល់និងយកចិត្តទុកដាក់ស្ដាប់នូវប្រយោគឆេយ៉ុងនិយាយដែរ។
"ខ្ញុំមិនស្រវឹងទេ!" ឆេយ៉ុងស្រែកហើយយកដៃទៅចាប់ដៃលីសាទាំងសងខាងជាប់មិនឱ្យនាងរើ។ នាងមើលកែវភ្នែកលីសាដែលពេលនេះវាបានសម្លឹងមើលមកនាងមិនដាក់ចុះ។ សម្លឹងមើលកាន់តែយូរអារម្មណ៍កាន់តែជ្រួលច្របល់កាន់តែខ្លាំង។
"ពេលនេះខ្ញុំត្រូវការឯង!!"
"ឆេយ៉ុង..."
លីសានិយាយមិនទាន់ចប់ផង ក៏ត្រូវបបូរមាត់ឆេយ៉ុងបិទជាប់ធ្វើឱ្យអ្នកដែលត្រូវគេថើបនោះភ្លឹកអស់ស្មារតី។ នាងនៅតែព្យាយាមរើបំរាស់ចេញពីដៃឆេយ៉ុងរហូតទាល់តែបាន ហើយក៏បានជ្រុលដៃទះកំផ្លៀងឆេយ៉ុងពេញមួយទំហឹង ទាំងទឹកភ្នែកស្រស់ចុះគ្មានប្រណីចិត្តស្រី។
"ឆ្កួតប៉ុណ្ណឹងល្មមហើយ ទោះបីខ្ញុំចូលចិត្តឯងក៏ពិតមែនក៏មិនប្រាកដថាឯងអាចធ្វើបែបនេះចំពោះខ្ញុំដែរ" និយាយចប់លីសាក៏រត់ចាកចេញពីបន្ទប់ទាំងដៃជូតទឹកភ្នែក។
YOU ARE READING
Best Girlfriend
Romanceឆេយ៉ុងនិងលីសាជាមិត្តជិតស្និតនឹងគ្នា។ ពួកគេស្រលាញ់ខ្លាំងណាស់ ពេលសប្បាយក៏សប្បាយជាមួយគ្នា ពេលពិបាកចិត្តក៏នៅលើកទឹកចិត្តគ្នាទៅវិញទៅមក។ ប៉ុន្តែអារម្មណ៍របស់លីសាមានចំពោះឆេយ៉ុងមិនត្រឹមក្នុងឋានៈជាមិត្តនោះទេ គឺបានគិតអំពីទំនាក់ទំនងលើសពីនេះ។ តើសាច់រឿងរបស់ពួកគេទ...