នាយកសាលា
Episode 3/3
Yoonminកាត់មកដល់ព្រឹកស្អែកបង្ហាញឲ្យយើងឃើញកាយតូចដើរចូលក្នុងទីធ្លាសាលាទាំងទឹកមុខអាក្រក់មើលបំផុត ដំណើរបាំុងខ្ញើចញើសជោគអាវ។
« អ្ហា៎ មីនមីន! ចាំយើងផង » ថេយ៉ុងរត់ចុះពីរថយន្ដដោយស្រែកឃាត់ដើម្បីបញ្ឈប់ដំណើរអ្នកជាមិត្ត តែទោះថេយ៉ុងព្យាយាមហៅយ៉ាងណាក៏កម្លោះតូចយើងធ្វើមិនឮមិនអើុពើនោះដែរ គេខឹងណាស់ខឹងឡើងញ័រសាច់ហើយ។
« មីន..ឈប់ខឹងនឹងថេយ៍ទៅណា ពួកយើងរាប់អានគ្នាយូរហើយកុំតែរឿងបន្តិចបន្ដួចនោះខឹងគ្នាអី..ថេយ៍គ្មានចេតនាកុហកទេ » ថេយ៉ុង ចាប់ដៃគេរលាក់តិចៗគេក៏គ្មានបំណង់លាក់បាំងដែរ តែគេ...
« ហឹស! បើវាជារឿងតូចតាច ហេតុអ្វីត្រូវកុហក? » នាយតូចពេបមាត់ស្បែបខឹងក៏ខឹងហើយក៏អន់ចិត្តខ្លាំងដែរ ព្រោះនាយស្រឡាញ់ថេយ៉ុងណាស់មានរឿងអ្វីក៏គេមិនដែលកុហកដែលតែងចែករំលែកវាទៅគេជានិច្ច ក៏ដោយសារតែទុកចិត្តតាំងពីតូចមកគេមិនដែលមាននរណាម្នាក់ចង់រាប់រកគេឡើយព្រោះតែជីវភាពនាយរាងលំបាក ទើបចូលដល់ថ្នាក់វិទ្យាល័យនេះឯងដែលមានថេយ៉ុងនិយាយរក ។
« យើង..យើងខ្លាចណាស់ឈីមីន ខ្លាចបើប្រាប់ឯងថាយើងជាកូន ណាមជុន អាហីុរ៉ូ នោះឯងនិងមិនហ៊ានរាប់អានយើងទេ » ថេយ៉ុងក៏និយាយត្រូវ នរណាមិនស្គាល់ស្ដេចម៉ាហ្វៀក្នុងសង្គមងងឹតម្នាក់នេះ គ្រាន់តែឮឈ្មោះក៏ព្រឺឆ្អឹងខ្នងដែរកាប់ចាក់មិនញញើតដៃ ប៉ុន្ដែបែរជាចុះញ៉មប៉ាអាប់ប៉ាមហាឆ្នាស់គេទៅវិញ។
« វាមិនមែនជារឿងដែលយើងខឹងឯងទេថេយ៍ » ឈីមីន ធ្វើចរឹកង៉ក់ងរមួយរំពេច ដំបូងក៏រាងខឹងដែរតែពេលបានជួបពួកគាត់ មើលទៅគ្មានបញ្ហាអីផងសំខាន់ពួកគាត់ចូលចិត្តនាយណាស់ តែរឿងមួយដែលធ្វើឲ្យគេខឹងនិងថេយ៉ុងតាំងពីម្សិលមិញនោះគឺ...
« អរ! រឿងពូតូចហ៎ » ថេយ៉ុងស្រាប់តែលើកដៃជាសញ្ញានឹកដល់មូលហេតុដែលបង្កឲ្យក្ដិបមិត្តគេខ្ញាល់..
< តូចស្អី! អាក្រោមនោះឡើងធំ > ឈីមីនខាំមាត់លួចពោលក្នុងចិត្ត នឹកគិតដល់រូបរាងនិងទំហំ..
« អីយ៉ាសម្លាញ់យើងក៏ធ្លាប់ប្រាប់ឯងដែលថាគ្នាមានពូម្នាក់ » ឃើញមិត្តមិនមាត់ថេយ៉ុងកាន់តែបានដៃញ៉ោះបន្ថែម ព្រោះមិត្តគេធ្លាប់រអ៊ូថាពូតូចគេជាចាស់មុខជ្រួញ។
« បានហើយ យើងមិនចង់ស្ដាប់ពីប្រុសចាស់ម្នាក់នោះទេ » មាត់ថាមិនចង់ស្ដាប់តែចិត្តវិញកំពុងឈឺ ព្រោះប្រុសម្នាក់នោះបាត់ស្រមោលឈឹងតាំងពីចប់សង្គ្រាមក្ដៅសាច់នោះមកម្ល៉េះមិនដឹងទៅណាដឹងខ្លួនឡើងបាត់គេ។(ក្រោកឡើងបាត់បង😂)
« ណែ៎! ចាំយើងផង » អាល្អិតថេយ៉ុងក្ដាប់មាត់អត់ខ្នាញ់មិនបានទេ ជើងខ្លីដៃខ្លីប៉ុន្ដែដើរលឿនណាស់ខ្មើតសាហាវ!
