ភាគទី3;ហេតុអីក៏ក្ដៅបែបនេះ?

5.2K 281 2
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី3


     ថេយ៉ុងត្រូវបានចែខេនចាប់តែងខ្លួនតាំងពីម៉ោងបួនរកតែគេគេងសម្រាកបន្តឹចមិនបាន រាល់ថ្ងៃនេះគេហត់ខ្លាំងណាស់មិនថាការថតរឺក៏ការប្រគុំតន្ត្រី ជាពិសេសនោះនៅត្រៀមចេញMVថ្មីនៅខែក្រោយនេះទៀត ទម្រាំតែបានសម្រាកមិនងាយទេដូច្នេះហើយគេចង់គេងអោយបាត់ហត់ ហត់កាយមិនស្ទើនៅហត់ចិត្តបន្ថែមរឿងគូរដណ្ដឹងរបស់គេថែមទៀតធុញម្ដងៗចង់តែរត់ចេញអោយផុតពីផែនដី

     « អូនថេយ៍ស្អាតបំផុតហើយ »ចែខេនអត់និងសសើរមិនបានព្រោះថាថេយ៉ុងស្អាតខ្លាំងណាស់ ស្អាតជាងស្រីទៅទៀតសូម្បីតែយូរីនដែលជាគូរដណ្ដឹងរបស់គេក៏ហក់មិនដល់ដែរ

     « គេហៅថាសង្ហារណាចែ »ថេយ៉ុងសម្លក់យកតែម្ដងគេជាប្រុសគូរតែសសើរថាសង្ហារបានត្រូវតែនេះសសើរថាស្អាតរហូត

     « ចែថាអូនស្អាតជាងស្រីទៅទៀត តែងខ្លួនបែបនេះកាន់តែស្អាតអោយចែថាសង្ហារយ៉ាងម៉េចនិងកើត »គាង់ហួសចិត្តជាមួយនិងថេយ៉ុងមិនតឹចដងទេអារឿងតែងខ្លួននិងព្រោះថេយ៉ុងអោយសសើរថាសង្ហារប៉ុន្តែគាត់និយាយថាស្អាត អោយគាត់និយាយថាសង្ហាម៉េចនិងកើតបើរូបរាងថេយ៉ុងស្អាតលើសស្រីទៀតនោះ រាងបែបនេះមុខបែបនេះមិនសមមានប្រពន្ធទេមានប្ដីសមជាង ( មែននិងចែ😣 )

     « ម៉ោង7យប់បាត់ទៅហើយ »ថេយ៉ុងមើលទៅម៉ោងទៅគឺវាម៉ោង7យប់ទៅហើយ នេះគ្រាន់តែចាប់គេមករៀបចំខ្លួនសោះសុីដាច់3ម៉ោងមិនមែនលំៗទេណាចូលកម្មវិធីធំបែបនេះត្រូវតែPerfect

     « ចែបានត្រៀមឡានរួចអស់ហើយ ពេលទៅមើលថែខ្លួនផងណាថេយ៍ »គាត់អត់បារម្ភមិនបានពេលដែលថេយ៉ុងទៅកម្មវិធីបែបនេះតែម្នាក់ឯង រាល់ដងពេលថេយ៉ុងទៅគាត់មិនបារម្ភទេព្រោះជាកម្មវិធីសិល្បៈមានតារាច្រើនណាស់ដែលចូលរួម តែកម្មវិធីនេះបើនិយាយអោយត្រូវទៅជាកម្មវិធីធំប្រជុំដោយអ្នកជំនួញថែមទាំងមិនដឹងទៀតថាមានSuperstarណាចូលរួមរឺអត់រឺមានតែថេយ៉ុងមួយ?

     « បាទ »នាយតូចញញិមបន្តឹចជាការដឹងលឺមុននិងចុះទៅជាន់ខាងក្រោមដោយមានចែខេនជួនដំណើររហូតដល់ចូលឡាន ពេលថេយ៉ុងចាកចេញទៅបាត់ហើយទើបគាត់បើកឡានទៅផ្ទះរបស់គាត់វិញ

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Donde viven las historias. Descúbrelo ahora