ភាគទី69;ចន ចាយយ៉ុង

3.3K 139 0
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 69

     ជុងហ្គុកនិងថេយ៉ុងបានត្រឡប់មកដល់វិមានវិញដោយមានសុវត្តិភាព គ្រាន់តែចូលមកដល់ភ្លាមអ្នកស្រីគីមក៏រត់មកអោបថេយ៉ុងតែម្ដង ដឹងដំណឹងនោះហើយធ្វើអោយគាត់បារម្ភពីកូនខ្លាំងណាស់។
     « ម៉ាក់..»នាយតគចសង្ងំក្នុងទ្រូងម្ដាយ គេគិតថាលែងមានឥកាសបានមកជួបគាត់ទៀតហើយ ប៉ុន្តែទេវតាបែជាទុកផ្លូវអោយគេ។
     « អស់អីហើយណាកូន »អ្នកស្រីគីមអង្អែលក្បាលកូនថ្នមៗ លួងលោមកូនពេលនេះគ្រប់យ៉ាងបានកន្លងផុតទៅអស់ហើយឈប់គិតពីរឿងអាក្រក់ៗទាំងនោះទៀតទៅ។
     « ជុង...»ក្រោយលែងពីការអោបថេយ៉ុងក៏ចូលទៅអោបជុងហ្គុកវិញ គេនៅតែបារម្ភទោះបីជាជេហូបបានលាងនិងរុំរបួសអោយហើយក៏ដោយ គេចង់អោយជុងហ្គុកទៅមន្ទីពេទ្យប៉ុន្តែជុងហ្គុកមិនព្រម។
     « ពួកកូនឡើងទៅសម្រាកចុះ ថ្ងៃនេះហត់មកច្រើនហើយ »អ្នកស្រីចន មិនមែនគាត់មិនបារម្ភពីកូននោះទេប៉ុន្តែគាត់ដឹងថាជុងហ្គុកធ្លាប់ជួបច្រើនជាងនេះរបួសប៉ុណ្ណឹងមិនអាចធ្វើអ្វីគេបានឡើយ។
     « បាទ »ថាហើយជុងហ្គុកក៏នាំថេយ៉ុងទៅខាងលើ ងួតទឹកសម្អាតខ្លួនជម្រះរឿងអាក្រក់ៗចេញអោយអស់។
     « អូនឈឺទេថេយ៍ »ពេលសម្អាតខ្លួនរូចរាល់អស់ហើយជុងហ្គុកក៏គេងមើលមុខថេយ៉ុងថែលមានស្នាមទះមិនទាន់រលុបទោះបីជាលាបថ្នាំរួចហើយក៏ដោយ ប្រពន្ធគេ គេថ្នមណាស់មិនហ៊ានលើកដៃវាយសូម្បីតែមួយដៃគិតហើយធ្វើអោយគេខឹងខ្លាំងណាស់ប៉ុន្តែធ្វើយ៉ាងម៉េចអ្នកបង្ករស្លាប់នៅក្នុងភ្លើងបាត់ទៅហើយ។
     « អូនមិនអីទេជុង »នាយតូចគ្រវីក្បាលតឹចៗបដិសេដគេមិនអីទេ ទទូលស្គាល់មុនដំបូងគេឈឺពិតមែនហើយពេលនេះក៏នៅស្ពិកៗព្រោះកម្លាំងដៃនោះខ្លាំងគ្រាន់បើតែគេមិនចង់ប្រាប់នាំអោយជុងហ្គុកបារម្ភទេ។
     « គេងទៅណា ថ្ងៃនេះអូនជួបរឿងច្រើនពេកហើយ »ជុងហ្គុកទាញថេយ៉ុងអោយគេងនៅលើទ្រូងថេយ៉ុងជួបរឿងច្រើនមកហើយពេលនេះក៏ដល់ពេលដែលត្រូវសម្រាកហើយ។
    « បងក៏ដូចគ្នា »នាយតូចដាក់ដៃអោបចង្កេះជុងហ្គុក មុននិងបិទភ្នែកគេងទាំងពីរ ថ្ងៃនេះជួបរឿងច្រើនពិតមែនប៉ុន្តែក៏អាចចាត់ការរឿងធំបាន គេក៏អស់បារម្ភទៀតហើយ។
      គ្រប់យ៉ាងត្រូវបានបញ្ចប់អស់ទៅហើយគ្មានអ្វីមករំខានដល់ជីវិតគូររបស់គេបន្តទៀតទេ ចំណែករឿងពត៌មានរបស់ជុងហ្គុកនិងថេយ៉ុងវិញនោះពួកគេក៏មិនបានផ្ដល់ការបកស្រាយអ្វីដែរគឺស្ងាត់រៀងខ្លួន។ ថេយ៉ុងក៏បានផ្អាកការងារសិល្បៈនៅពេលដែលកូនគ្រប់បីខែចង់ធ្វើក៏មិនបានដែរបើពោះគេចាប់ផ្ដើមធំគូរអោយសង្ស័យបែបនេះចំណែករឿងរបស់ហ្វីឡឹចគេនៅនិយាយជាមួយធម្មតាគ្រាន់តែមិនបានជួបគ្នាទៀតប៉ុណ្ណោះ អោយជួបយ៉ាងម៉េចបើពោះគេធំបែបនេះគេមិនទាន់ចង់អោយអ្នកណាដឹងឡើយ។ បើនិយាតពីអ្នកគាំទ្ររបស់ថេយ៉ុងវិញពួកគេក៏មិនបានថាអ្វីដែរមានតែរងចាំថេយ៉ុងវិលត្រឡប់មកវិញប៉ុណ្ណោះចំណែកហេតុផលថេយ៉ុងក៏មិនបានបញ្ជាក់អ្វីច្បាស់នោះដែរ ក៏មិនបានកំណត់ពេលវេលាថាពេលណាទើបគេត្រឡប់មកវិញដូចគ្នាពួកគេដឹងត្រឹមថាថេយ៉ុងសម្រាកក្នុងរយៈពេលវែង។
     ពេលវេលាពិតជាដើទៅមុខលឿនខ្លាំងណាស់ភ្លេចៗក៏ដល់ពេលវេលាដែលថេយ៉ុងសម្រាលបាត់ទៅហើយ ពេលនេះថេយ៉ុងកំពុងតែស្ថឹតនៅក្នុងបន្ទប់សង្គ្រោះ ចំណែកជុងហ្គុកវិញដើទៅមកៗមិនព្រមឈប់ទាល់តែសោះអ្នកណាហាមក៏មិនស្ដាប់ដែរ។ បើនិយាយពីមិត្តរបស់ជុងហ្គុកនិងថេយ៉ុងទាំងប្រាំមួយនាក់នេះវិញក៏ឆ្លេឆ្លាមិនចាញ់គ្នាដែរចង់ឃើញមុខក្មួយស្ទើស្លាប់ទៅហើយ។
      ង៉ា..ង៉ា..សម្លេងក្មេងយំបានបន្លឺចេញពីបន្ទប់សង្គ្រោះធ្វើអោយអ្នកខាងក្រៅញញិមឡើងជាពិសេសគឺជុងហ្គុករែម្ដងទឹកភ្នែកស្រក់ចុះមកម៉ាត់ៗពេលលែសម្លេងកូនយំវគេចង់ឃើញមុខកូនណាស់ តើកូនរបស់គេជាកូនប្រុសរឺក៏ជាកូនស្រី?ពីដំបូងគេមិនបាននាំថេយ៉ុងមកពិនិត្តទេថាកូនក្នុងពោះជាប្រុសរឺស្រីគឺទុកSurprisesពេលកូនកើតមកនេះឯង។
     ក្រាកក...ទ្វាបន្ទប់បានបើកឡើងដោយរុញរទះរបស់ទារគចេញមកជាមួយ ជុងហ្គុកនិងអ្នកផ្សេងទៀតក៏ប្រញ៉ាប់ចូលទៅមើល។
     « កូនរបស់លោកជាកូនប្រុស »អ្នកគ្រួពេទ្យ
     « កូនប្រុសប៉ា »ជុងហ្គុកលើកដៃទៅប៉ះថ្ពាល់កូនប្រុសថ្នមៗទាំងទឹកភ្នែកស្រក់ចុះ តើគួររ៉ាយរ៉ាប់ពីអារម្មណ៍រំភើបនេះយ៉ាងណាទៅ។
     « ខាងខ្ញុំសូមអនុញ្ញាតនាំទារគទៅសម្អាតសឹន ចា៎ »អ្នកគ្រួពេទ្យថាហើយក៏រុញរទះក្មេងចេញទៅដោយមានអ្នកស្រីចននិងអ្នកស្រីគីមដើទៅតាមចំណែកឯជុងហ្គុកក៏ប្រញ៉ាប់ចូលទៅមើលប្រពន្ធទោះកូនសំខាន់យ៉ាងណាក៏មិនស្មើរចិត្តដែលបាេម្ភពីប្រពន្ធដែរ។
       « ជុបប...អូនធ្វើបានហើយថេយ៍ »ជុងហ្គុកទម្លាក់ស្នាមថើបលើបបូរមាត់របស់ថេយ៉ុង ប្រពន្ធគេពិតជាអស្ចារ្យខ្លាំងណាស់ទីបំផុតក៏អាចឆ្លងកាត់រឿងគ្រប់យ៉ាងបានហើយ។ ក្រោយពីនេះថេយ៉ុងក៏ត្រូវបានក្រុមគ្រួពេទ្យនាំទៅកាន់បន្ទប់សម្រាកចំណែកទារគតូចក៏ដាក់អោយគេងក្នុងបន្ទប់នោះដែរ។ ជុងហ្គុកមើលប្រពន្ធផងកូនផងទាំងស្នាមញញិមមិនរលុបពីផ្ទៃមុខ នេះរឺជាក្ដីសុខពេញលេញនៅក្នុងគ្រួសារ?
     « អូនដឹងខ្លួនហើយមែនទេ? »ជុងហ្គុកប្រញ៉ាប់ចូលមករកថេយ៉ុងយ៉ាងលឿនពេលដែលឃើញនាយតូចចាប់ផ្ដើមបើកភ្នែកឡើងសន្សឹមៗ។
     « ជុង..ចុះ ចុះកូនយើងវិញនោះ? »ភ្ញាក់ដឹងខ្លួនអ្នកដែលនិកដល់មុនគេគឺកូន គេចង់ឃើញមុខកូនខ្លាំងណាស់តែពេលនេះពិបាកសូម្បីតែកម្រើកខ្លួន។
     « កុំក្រោកអីថេយ៍ អូនគេងបែបនេះហើយចាំបងទៅយកកូនមកអោយអូន »ជុងហ្គុកប្រញ៉ាប់ហាមប្រពន្ធហើយក៏ដើទៅលើកបីកូនចេញពីអង្រឹងមកថ្នមៗដើម្បីអោយថេយ៉ុងបានឃើញមុខកូន។
      « កូនយើង »នាយតូចរំភើបដល់ស្រក់ទឹកភ្នែកទៅហើយពេលដែលបានឃើញមុខកូន ចង់បីកូនណាស់តែមិនអាចទេពេលនេះគេបីកូនមិនបានឡើយមុខរបួសកន្លែងវះកាត់នៅឈឺនៅឡើយ។
     « មែនហើយកូនប្រុសរបស់យើងណាថេយ៍ »ជុងហ្គុកញញិមមើលមុខកូននិងប្រពន្ធឆ្លាស់គ្នា។
      « កូនមុខកាត់ទៅបងស្ទើរតែទាំងស្រុងទៅហើយ »ថេយ៉ុងសើចឡើងតឹចៗទើបតែកើតមកសោះនិងមុខដូចជុងហ្គុកទៅហើយចុះទម្រាំតែធំទៅទៀតនោះ តើគេអាចមើលកូននិងប្ដីច្រឡំដែរទេ។
      « កូនត្រូវតែសង្ហារដូចបងអញ្ចឹងហើយ »ជុងហ្គុកនិយាយឡើងដោយភាពជឿជាក់ កូនគេត្រូវតែសង្ហារដូចជាគេបែបនេះហើយប៉ុន្តែភាពកំណាចមិនដឹងដូចគ្នារឺលើសគ្នានោះទេ។
      « បងដាក់ឈ្មោះអោយកូនហើយរឺនៅជុង? »
      « កូនយើងឈ្មោះ ចាយយ៉ុងល្អទេថេយ៍? »ជុងហ្គុកងើបមើលទៅមុខថេយ៉ុង គេរកឈ្មោះអោយកូនរួចទៅហើយប៉ុន្តែចង់សុំចម្លើយពីប្រពន្ធសឹន។
      « ចាយយ៉ុង ...ចន ចាយយ៉ុង ពិរោះណាស់ជុង »ថេយ៉ុងក៏ពេញចិត្តនិងឈ្មោះនេះដែរ ចាប់ពីពេលនេះទៅកូនប្រុសរបស់គេគឺចន ចាយយ៉ុង ទាយាទត្រកូលចនត្រកូលចនបានចេញមកឃើញពន្លឺថ្ងៃហើយ។

      ថេយ៉ុងបានសម្រាកនៅមន្ទីពេទ្យរយៈពេលមួយសប្ដាហ៍ទើបអាចចេញពីពេទ្យបាន ពេលនេះចាយយ៉ុងក៏អាចបើកភ្នែកឃើញពន្លឺថ្ងៃបានហើយដែរមើកហើយដូចជាកូនទន្សាយយ៉ាងអញ្ចឹងអ្នកណាឃើញក៏ខ្នាញ់ដែរជាពិសេសមិត្តៗរបស់ពួកគេឧស្សារហ៍មកលេងក្មួយនៅមន្ទីពេទ្យណាស់។
      « មកដល់ផ្ទះយើងហើយណាកូន »ជុងហ្គុកនិយាយទៅកាន់កូនដែលកំពុងតែបីនៅក្នុងដៃ ចំណែកឯថេយ៉ុងក៏ចុះមកតាមក្រោយទាំងញញិមបិតមាត់មិនជិត។
      « ឆាប់នាំកូនចូលទៅខាក្នុងទៅជុង »ពួកគេក៏នាំគ្នាចូលទៅខាងក្នុងដោយមានវីនជួយជញ្ជួនរបស់ចូលទៅក្នុងវិមានដូចគ្នា។
      « មកដល់ហើយមែនទេចៅយាយ »អ្នកស្រីចនចូលទៅទទូលចៅទាំងមិនខ្ចីមើលមុខកូន សំខាន់គាត់ចង់បីចៅ។
     « ង៉ា..ង៉ា..»គ្រាន់តែមកដល់ដៃលោកយាយវិញចាយយ៉ុងស្រាប់តែស្រែកយំភ្លាមៗ ឃើញទេថាគេបែបណានេះហើយជាចាយយ៉ុងគេមិនតាមអ្នកណាក្រៅពីប៉ានិងប៉ាតូចរបស់គេទេទើបអ្នកស្រីចនអោយចាយយ៉ុងទៅជុងហ្គុកវិញទាំងមិនចង់។
     « ឯងបញ្ចុះបញ្ចូលចៅរបស់ម៉ាក់អីខ្លះជុងហ្គុក ទើបគេមិនតាមណាក្រៅពីឯងពីរនាក់? »ច្បាស់ណាស់កូនគាត់ប្រាកដជានិយាយបញ្ចុះបញ្ចូលចៅរបស់គាត់ជាមិនខានទើបគេមិនតាមអ្នកណាសោះបែបនេះ។
     « ម៉ាក់មិនស្គាល់ចរិកចៅម៉ាក់ទេមែនទេ? »ជុងហ្គុកសើចឡើងតឹចៗ ម៉ាក់គេនិយាយមកដូចមិនស្គាល់ចរិកចៅយ៉ាងអញ្ចឹង ហើយគេក៏មិនយល់ដូចគ្នាក្រៅពីគេនិងថេយ៉ុងចាយ៉ុងមិនតាមអ្នកណាទាំងអស់ជាពិសេសគេស្ដាប់សម្ដីប៉ាតូចណាស់ទោះជាយំប៉ុណ្ណាក៏ដោយតែប៉ាតូចគេលួងបន្តឹចបាត់ហើយតែបើគេវិញលួងតតែបែកពពុះមាត់ទៀតក៏គេមិនព្រមបាត់ដែរ។
      « ឆាប់នាំប្រពន្ធកូនទៅសម្រាក់ទៅកូន »លោកចន មកពីមន្ទីពេទ្យបែបនេះគូរតែបានសម្រាកខ្លះមើលទៅថេយ៉ុងក៏មិនទាន់បានគ្រាន់បើដែរទៅសម្រាកខ្លះក៏ល្អ។
      « តោះអូន »ជុងហ្គុកស៊កដៃម្ខាងអោបចង្កេះថេយ៍ម្ខាងទៀតបីកូន គេក៏មិនចង់អោយថេយ៉ុងឈរយូរដែរ។


សូមរងចាំភាគបន្ត....💜🫶🏻



🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Donde viven las historias. Descúbrelo ahora