❤️️✨The Bestfriend ✨❤️️

1.6K 37 2
                                    

+Short novel

Taekook , Jk:Top , Tae:Btt

_ជុងគុកនិងថេហ្យុងពួកគេទាំងពីរគឺជាមិត្តសម្លាញ់និងគ្នាក៏ប៉ុន្តែអត្តចរិកខុសគ្នាដាច់តែម្តង។ ជុងគុកគឺជាPlay boy ប្រចាំមួយសាលាតែងតែមានរឿងវាយគ្នាសឹងតែរាល់ថ្ងៃ ចំណែកឯ​ថេហ្យុងវិញគឺជាសិស្សពូកែគិតរឿងរៀនជាធំ​គេក៏ជួយណែនាំជុងគុកដែរក៏ប៉ុន្តែជុងគុកមិនដែលយកត្រចៀកស្តាប់គេម្តងណាឡេីយគេក៏អស់ជម្រេីសមានតែបណ្តេាយ
តាមនិងហេីយ។​

Ding Dong..

_សម្លេងសណ្តឹងពីមុខបន្ទប់បានបន្លឺឡេីងកាត់ផ្តាច់ចំណាប់អារម្មណ៍កម្លេាះតូចដែលកំពុងតែផ្ចិតផ្ចង់ធ្វេីលំហាត់កិច្ចការសាលា

«អ្នកណាគេមករកអីទាំងយប់ប្រលប់បែបនេះ ចំជាមិនចេះក្រែងចិត្តគេមែនហេីយ»រាងល្អិតរអ៊ូរតិចៗដេាះវ៉ែនតាដែរគេពាក់ចេញរួចដេីរសម្តៅទៅទ្វារដេីម្បីមេីលអ្នកដែលគេាះទ្វារបន្ទប់គេអម្បាញ់មិញនេះ

«ជុងគុកៗ!»គេនិយាយតិចៗម្នាក់ឯងក្រេាយ
ពីមេីលតាមប្រហេាងទ្វារឃេីញថាជាកម្លេាះសង្ហារកំពូលមិត្តរបស់គេទេីបប្រញាប់បេីកទ្វារដេីម្បីឲអ្នកម្ខាងទៀតបានចូលមកខាងក្នុង

«ឯងមករកយេីងទាំងយប់បែបនេះមានការអីមែនទេ?ឬម៉ែមិនបេីកទ្វារឲចូលផ្ទះទៀតហេីយ»ស្របនិងសម្តីគេដេីរទៅចាក់ទឹកឲរាងក្រាស់ជាមិត្ត​ដែលកំពុងតែអង្គុយលេីសាឡុងទឹកមុខពិបាកមេីលសម្បេីមណាស់

«ក៏បែបនឹងហេីយ ធ្វេីមេីលតែមិនដឹង»គេយកទឹកដែលថេយ៍ឲមិញនេះមកក្រេបតិចៗ

«ឆឹស សមមុខហេីយម៉ែឪប្រដៅមិនស្តាប់
ដេីរលេងដាច់យប់ បេីយេីងចាពួកគាត់វិញណាមិនត្រឹមតែបិទទ្វារបងមិនឲចូលផ្ទះទេ ដកលុយមិនឲចាយមួយខែទៀត?​»រាងតូចនិយាយរៀបរាប់ទាំងគ្រឺតខ្មាញ់និងចរិកពាលាអាវ៉ាសែរបស់មិត្តគេជាពន់ពេក បេីមិនយល់ថារាប់អានគ្នាតាំងពីតូចៗទេប្រហែលជាគ្មានថ្ងៃពួកគេទាំងពីរនិងអាចដេរជាមួយគ្នាត្រូវឡេីយ។​

«ឯងកំពុងដៀលយេីងមែនទេ?»រាងក្រាស់សួរទាំងចងចិញ្ចេីមចូលគ្នា ស្តាប់យូរៗទៅដូចរៀងឆៀបៗមិចទេ

Short Novel 🔞Where stories live. Discover now