❤️️✨ The Bestfriend ✨❤️️

1K 52 4
                                    

+ភាគទី 3

   ពន្លឺព្រះអាទិត្យភ្លឺសញ្ចឹងសញ្ចាំង ខ្យល់បក់ត្រជាក់ល្ហឹមប៉ះកាយតូច ញាំងឲកម្លោះតូចច្រលឹងដែលកំពុងអង្គុយយោលទោងលេងនៅក្នុងសួនកម្សាន្តម្នាក់ឯង បានបណ្តេញអារម្មណ៍ស្មុគស្មាញទាំងប៉ុន្មានចេញពីខួរក្បាលទៅតាមខ្យល់អាកាសឲមានអារម្មណ៍ធូរស្រាលក្នុងចិត្តបានខ្លះ។​

Ring Ring 📞

សម្លេងទូរសព្ទរោទិ៍កាត់ផ្តាច់អារម្មណ៍នាយតូច បន្ទាប់មកគេក៏លូកទូរសព្ទចេញហ៊ោប៉ៅខោ ចុចប៊ូតុងទទួលមុននិងយកវាមកផ្អឹបនិងត្រចៀក

«ហាឡូ ថេយ៍នេះគឺបងដុងហ្យូណា»ដុងហ្យូ

« បងដុងហ្យូមានរឿងអ្វីមែនទេ?»ថេហ្យុងជ្រួញ
ចិញ្ចេីមសួរនាយ

«បងទៅរកថេយ៍នៅថ្នាក់មិនឃេីញ ថ្ងៃនេះថេយ៍មិនមករៀនទេឬ?»ដុងហ្យូ

«បាត គាប់ជួនថ្ងៃនេះខ្ញុំមិនស្រួលខ្លួនទេីបដាក់ច្បាប់តែម្តង»ថេហ្យុង

«ថេយ៍ឈឺអ្វីឬ ឲបងទៅកំដរទេ?​»ឮថានាយតូចមិនស្រួលខ្លួនបែបនេះនាយបារម្ភណាស់

«មិនរំខានបងទេ ខ្ញុំឈឺក្បាលបន្តិចលេបថ្នាំហេីយដេកតែបន្តិចលែងអីហេីយ»ថេហ្យុង

«អូហ៍ បាតតែថាល្ងាចនេះគឺផ្ទះបងមានកម្មវិធីជប់លៀងធំមួយបេីបងចង់អញ្ជេីញថេយ៍មក តេីថេយ៍អាចមកចូលរួមបានទេ បេីថេយ៍មិនស្រួលខ្លួនបែបនេះមិនមកក៏មិនអីដែរ»ដុងហ្យូ

«ខ្ញុំអាចទៅបាន»មិនចង់ឲនាយកម្លោះអាក់អន់និងខ្លួនម្តងទៀតទេីបរាងតូចឆ្លេីយយល់ព្រមទាំងចិត្តមិនសូវជាចង់ប៉ុន្មាន ព្រោះខ្លួនមិនសូវជាចូលចិត្តកម្មវិធីអីអស់នេះនោះទេ

«ពិតមែនឬថេយ៍ ចាំល្ងាចជួបគ្នាណា»គ្រាន់តែរាងតូចមិនបដិសេធនាយកម្លោះរំភេីបសឹងហោះបាត់ទៅហេីយ ថ្នាក់នាយរកពាក្យនិយាយមិនចង់ត្រូវ

  ក្រោយពីប្រព័ន្ធទូរសព្ទកាត់ផ្តាច់នាយតូចទុកទូរសព្ទក្នុងហ៊ោបៅវិញរួច ដេីរចូលម៉ាតមួយក្បែរនោះរករបស់ញុាំមួយចំនួន និងដេីរលេងរំហេីយអារម្មណ៍បន្តិចទៀតទេីបត្រលប់ទៅcondoគេវិញ។​

Short Novel 🔞Where stories live. Discover now