Ep:5
ពន្លឺព្រះអាទិត្យចាប់ផ្តេីមលិចបន្តិចម្តងៗទៅតាមពេលវេលានៃទ្រនិចនាឡិកា ស្បៃរាត្រីក៏ចូលមកហ៊ុមព័ទ្ធផ្ទៃផែនដី ព្រះចន្ទរះឡេីងមូលក្រឡំជះពន្លឺអញ្ចឹងអញ្ចាំងបន្លឺពិភពលោកកុំឲធ្លាក់ចូលទៅក្នុងភាពងងឹត។
យប់ស្ងាត់មនុស្សគ្នាក៏ចាប់ផ្តេីមចូលដំណេកអស់ក្រោយពីនឿយហត់ក្នុងកិច្ចការងារពេញមួយថ្ងៃ ខុសតែរាងល្អិតម្នាក់អង្គុយនៅលេីទោងយោលតិចៗក្នុងសួនច្បារដែលមានពន្លឺភ្លេីងគោមបន្លឺពន្លឹមៗ កែវភ្នែកមុតស្រួត តែបង្គប់ទៅដោយទុក្ខសោកលាក់លៀមក្នុងចិត្ត ខួរក្បាលផ្ទុកទៅដោយសំណួរ និងបញ្ហាជាច្រេីនដែលកំពុងចាក់ស្រេះទាមទាររកចម្លេីយ។
«ហឹម»សម្លេងដកដង្ហេីមធំបន្លឺឡេីងមកម្តងទៀតដែលមិនដឹងជាម្តងនេះលេីកទីប៉ុន្មានហេីយទេ បេីសិន10វិនាទីដកដង្ហេីមធំម្តងទៅហេីយ។
«គួរចាប់ផ្តេីមពីណាទៅមុន ហេុីយឈឺក្បាល
ណាស់!!»ថេយ៍រអ៊ូរងូវៗម្នាក់ឯង លេីកដៃក្រញក់ក្រញីសក់ខ្លួនឯងឡេីងបាសកន្ទ្រេីង«មិនទាន់ចូលគេងទៀតឬ?»រាងសង្ហារសាកសមជាបុរសបោះជំហានចូលមកស្របជាមួយសំណួរមួយមកជាមួយដូចគ្នា
«ជុងគុក?ស្មុកស្មាញនឹងរឿងមួយចំនួន ទេីបគេងមិនលក់»រាងតូចហៅឈ្មោះនាយបែបភ្ញាក់ផ្អេីលបន្តិចទេីប តបចម្លេីយទៅនាយវិញ
«មួយរយះនេះឯងនិងមីនហេស្និតស្នាលគ្នាណាស់
ឬ?»ជុងគុក«មិនដឹងទេ ក៏ប្រហែលជាធម្មតាៗហ្នឹងឯងគ្មានអ្វីទេ»
«មេីលទៅឯងដូចគ្នាឆ្វាក់នឹងមនុស្សប្រុសដូចគ្នាណាស់ តាំងពីស្គាល់ឯងមកមិនដែលឃេីញមានស្រីណាបណ្តេីរគ្នាជាមួយឯងសោះមានតែប្រុស»នាយនិយាយទាំងសម្លឹងរាងតូចមិនដាក់ភ្នែកចាំមេីលប្រតិកម្មអ្នកម្ខាងទៀត
«ឯងកំពុងតែនិយាយអីហ្នឹង មិនមែនឯងមិនដឹងឯណាថាយេីងមិនចូលចិត្តរាប់អានមនុស្សប្លែកមុខ»រាងតូចចងចិញ្ចេីមតបទៅនាយក្រាស់ទាំងទឹកមុខហួសចិត្តតិចតួចស្តាប់នាយនិយាយទៅហាក់កំពុងតែដៀលគេយ៉ាងមិនដឹង