តាមតែអូនគិតទៅចុះ

567 35 1
                                    

Part7

Yi Tang កំពុងតែអង្គុយសម្លឹងមើលមុខបងស្រីរបស់ខ្លួនដែរងើបចុះងើបឡើង ដើរចុះដើរឡើងទាំងមិនស្រណុកចិត្ត ភ្លាមនោះជុងស៉ីនក៏មកដល់ Yi Xingeur ប្រញាប់ទៅសួរភ្លាមៗ

Yi Xingeur: Gi lan គេនៅដំណាក់ទេ
(សួរទៅជុងស៉ីនទាំងក្ដីបារម្ភពីGi Lan)

ជុងស៉ីន ក្រវីក្បាលបញ្ជក់ថាមិននៅ Yi Xingeur ចាប់ផ្ដើមប្រែទឹកមុខទៅជាស្រពោនកាន់តែខ្លាំង ហើយក៏យាងចេញទៅជាមួយJingmeyបាត់ដោយគ្មាននិយាយអ្វីទាំងអស់

Yi Tang: ទ្រង់ពិតជាលង់ស្រឡាញ់គេមែន បានន័យថាខ្ញុំគ្រាន់តែជាចំណែកលើសយ៉ាងណាៗតួឯកប្រុសក៏ត្រូវគូរជាមួយតួឯកស្រី
(គិតនៅក្នុងចិត្ត)

ប៉ុន្មានថ្ងៃក្រោយមក
នៅនគរទាំងមូល មានរៀបចំចងបូរណ៍ពណ៍ក្រហម ប្រជារាស្ត្រនាំគ្នាឈរចាំអបអរព្រះនាងរបស់Yi Tang ជិះគ្រែស្នែងមកដល់ នៅក្នុងរាជវាំងក៏ដូចគ្នា ទិដ្ឋភាពនៅក្នុងរាជវាំងពិតជាស្រស់ស្អាតណាស់ ម្នាក់ៗនាំគ្នាញញឹមអបអរដើម្បីជាសិរីសួស្ដីពិធីអភិសេករបស់ព្រះបុត្រារបស់ពួកគេ  តែចម្លែកអីតែYi Tang គេមិនបានរីករាយនឹងពិធីមង្គលមួយនេះនោះទេ ព្រោះតែមនុស្សដែរគេត្រូវរៀបការជាមួយមិនមែនជាមនុស្សដែរគេស្រឡាញ់ ម្យ៉ាងមនុស្សដែរគេស្រឡាញ់ក៏ជិតស្រឡាញ់គ្នាជាមួយបងស្រីរបស់គេដូចគ្នា

សម្លេងអបអររបស់ប្រជារាស្រ្តក៏បានបន្លឺឡើង គ្រែស្នែងរបស់កូនក្រមុំក៏បានហែរមកសម្ដៅមកក្នុងរាជវាំង នៅពេលមកដល់រាជវាំង Yi Tang ក៏បានចេញមកទទួលកូនក្រមុំរបស់គេ កម្លោះក្រមុំពីរនាក់ស្លៀកពាក់ឆុតក្រហម ដើរចូលទៅក្នុងគោលក្រោមសហលេងហូរអបអរពីប្រជារាស្រ្ដនឹងកងទ័ពនៅក្នុងនោះ

ពេលមកដល់ក្នុងដំណាក់ទាំងពីរនាក់លុតជង្គង់នៅចំពោះមុខមាតាបិតាYi Tang នឹងមាតាបិតារបស់Hu Qing

>> កូនកម្លោះកូនក្រមុំគោរពមេបារ
ទាំងពីរនាក់រៀបនឹងអោនក្បាលគោរពទៅហើយ កងទ័ពម្នាក់ក៏ត្រូវបាននរណាម្នាក់ធាក់មកក្នុងគ័រ កូនកម្លោះកូនក្រមុំក៏ចាប់ផ្ដើមភ្ញាក់ផ្អើលហើយក៏ក្រោកឈរមើលកងទ័ពម្នាក់នោះ ក៏ឃើញថាកងទ័ពម្នាក់នោះត្រូវបានគេចាក់អោយមានរបួសតែមិនទាន់ស្លាប់ទេ ហើយសម្លេងអបអរនៅខាងក្រៅមុននេះក៏ប្រែជាសម្លេងស្រែកឆោឡោ ភ្លាមនោះ កងទ័ពរបស់នគរLan sang បានចូលមកដល់ក្នុងគ័រដោយមានGi lan ឈរទាំងមុខមាំនៅពីមុខចាំបញ្ជាទ័ព កងទ័ពក៏បានមកការពារព្រះអង្គYi ឯYi Tangក៏ត្រូវបានខ្សែអ្វីក៏មិនដឹងរុំចង្កេះរបស់គេជាប់ហើយក៏ទាញគេ ហើយខ្សែនោះគ្មានណាក្រៅពីGi lan ទេ Gi lan បានទាញYi Tang មករកខ្លួន ហើយក៏វាយគេអោយសន្លប់ Gi lan ក៏អោបYi Tang នៅក្នុងរង្វង់ដៃមួយចំហៀងរបស់គេ

អ្នកនិពន្ធឆ្លងភព(Complete)Where stories live. Discover now