✳️Love story ✳️
sunghoonបានជូនsunooមកដល់ផ្ទះ
<<ប្រញាប់ទៅផ្ទះទៅ នៅថ្ងៃស្អែកជាថ្ងៃប្រកួតផង>>
<<អឺម .sunooក៏ដូចគ្នា>>
sunooដើរចូលក្នុងផ្ទះ ហើយក៏លើកដៃលាsunghoon
<<ថ្ងៃស្អែកជួបគ្នាណា៎>>..នៅពេលsunooឡើងមកដល់ក្នុងផ្ទះគេទម្លាក់ខ្លួនលើពូកមួយទំហឹងហើយក៏លើកមើលខ្សែដៃដែលsunghoon បានឲមកនោះ sunooមើលខ្សែដៃយ៉ាងមានក្ដីសុខជាខ្លាំង.
...______។" ព្រឹកស្អែកថ្មីដែលទន្ទឹងរងចាំក៏មកដល់ មនុស្សអ៊ូអរច្រើននៅតាមផ្លូវទៅសាលា ឯនៅក្នុងសាលាវិញក៏មានសិស្សៗកំពុងរៀបចំខ្លួនតាមអ្វីដែលពួកគេធ្វើ ការប្រកួតនឹងចាប់ផ្ដើមនៅបន្តិចទៀតនេះ ប៉ុន្តែមុននឹងចាប់ផ្ដើមការប្រកួត នៅតាមថ្នាក់ត្រូវថតរូបបញ្ចប់ការសិក្សារបស់ពួកគេជាមួយនឹងសញ្ញាប័ត្រផ្នែកកម្រិតវិទ្យាល័យ។ពួកគេបានថតយករូបម្នាក់ម្ដងៗផុសចូលនៅក្នុងបណ្ដាញអ៉ីនធឺណែត យ៉ាងសប្បាយរីករាយ.
<<ចាំខ្ញុំថតរូបឲ នៅឲស្ងៀម>> ~/<<អេ៎! yuyinអ្នកណាជូនផ្កាឯង ស្អាតដល់ហើយ>>
<<សិស្សប្អូនបានឲផ្កាមក>>
<<អូហូ!សំណាងដល់ហើយ គ្រាន់តែត្រូវបញ្ចប់ការសិក្សាសោះ ក៏មានអ្នកជូនផ្កាដែរណ៎>>.<<អូយ! សង្ហាដល់ហើយ>>
នៅពេលដែលsunghoonដើរមកមានអ្នកគាំទ្រគេជា
ច្រើនបានឲបាច់ផ្កាមកគេ នឹងថែមទាំងចោមរោមគេបិទstickerនៅលើអាវនឹងខ្លះក៏សុំហត្ថលេខាទៀតផង
មនុស្សកាន់តែចោមរោមsunghoonច្រើនពេកធ្វើឲsunghoonនេះចាប់ផ្ដើមធុញ គេចង់ចេញក៏ចេញមិនរួច
ចំណែកheeseungបានដើរមកឃើញក៏ជួយsunghoon
ឲចេញពីអ្នកគាំទ្ររបស់គេទៅ។
<<ហ៉ើយ..!នេះបើយើងមកមិនទាន់ ឯងប្រាកដជាដាច់ខ្យល់ខានប្រកួតមិនខានទេ ហើយឯងមកទីនេះធ្វើអីទៅ មិចក៏មិនទៅត្រៀមខ្លួនប្រកួត>>
<<យើងគ្រាន់តែមកចង់ថតរូបបញ្ចប់ការសិក្សាជាមួយពួកគេប៉ុណ្ណោះ>>
<<បើចង់រកsunooក៏ប្រាប់មក មនុស្សដូចឯងទៅចេះថតរូបជាមួយអ្នកណាទៅ😒>>
កំពុងតែឈរនិយាយគ្នាsunooក៏បានដើរមកជាមួយniraនឹងwonah
<<ហ៉ើយ..នោះមកដល់ល្មម>>heeseungនិយាយទាំងចង្អុលទៅsunooបន្ទាប់មកsunghoonគេក៏បានធ្វើជាដើរជ្រោះផ្លូវជាមួយនឹងsunooនឹងថែមទាំងបានហុចផ្កាទៅឲsunooផងដែរ sunooបានយកផ្កានោះពីsunghoonដោយចៃដន្យទឹកមុខរបស់គេពិតជាភ្ញាក់ផ្អើលនៅអ្វីដែលបានកើតឡើងនេះ តែnira នឹងwonahពួកគេបានឃើញនៅសកម្មភាពទាំងអស់នេះ ហើយក៏មានប្រតិកម្មភ្លាមៗ
<<sunghoonឲផ្កាមកឯង?!! មានន័យថាមិចទៅ>>
<<មែនហើយsunooឆាប់ប្រាប់មក មិចក៏គេឲផ្កាមកឯងចឹង មានបំណងអីហេស៎>>NIRA/wonahសួរព្រមគ្នាទៅsunoo
តែsunoo គេមិនដឹងគួរឆ្លើយយ៉ាងមិចល្អនោះទេ
<<គឺ...គឺ
<<ឆាប់ប្រាប់មក>>
sunooគេមិនដឹងគួរបកស្រាយបែបណាសមនោះទេ មិនដឹងធ្វើយ៉ាងមិចក៏គិតរត់ចេញពីពួកគេទាំងពីនោះទៅ
<<ហេ! sunoo ឈប់ឯងទៅណា>>។
__
YOU ARE READING
<<Love Story>>[sungnoo]
Pertualangan[Love story] *ស្នេហាព្រាបដូចជារឿងភាគ* ស្នេហាប្រុសៗនៅវិទ្យាល័យ តួរអង្គប្រុស kim sunoo តួអង្គប្រុស park sunghoon * * •មនុស្សប្រុសមុខមិនសូវរីកចិត្តក៏មិនសូវបានតែបានសម្រស់យោង មានមនុស្សស្រីច្រើនអ្នកតាមស្រឡាញ់ ច...