ភាគ១: ភ្នាល់Se*

4.8K 159 0
                                    

ក្លឹបកម្សាន្ត:

រាងតូចបោះជំហានដើរចូលមកក្នុងក្លឹបដោយរឹកពារម៉ត់ចត់ ក្រោមការតាមសម្លឹងមើលពីមនុស្សម្នាដែលនៅទីនោះ ទោះបីជាឆ្នាំនេះថេយ៉ុងឈានចូលវ័យ៣២ឆ្នាំក៏ហើយក្តីប៉ុន្តែរូបសម្រស់របស់គេនៅតែស្រស់ស្អាតខ្លាំងដូចជាក្មេងប្រុសទើបតែពេញវ័យ មានភាពទាក់ទាញជាមួយរាងស្ដើងដូចស្លឹកឫស្សី រង្វង់មុខតូចច្រឡឹងសមនឹងឥតទាស់ជាមួយសរសៃសក់ពណ៌ខ្មៅទន់រលោងធ្លាក់ប៉ប្រះចិញ្ចើម កែវភ្នែកភ្លឺថ្លា ច្រមុះតូចស្រួចគូរបបូរមាត់តូចស្ដើងពណ៌ផ្កាឈូកស្រាលបែបធម្មជាតិ។

ប្រាវ!!!...ប្រាវ!!!....

មិនទាន់នឹងដើរដល់ស្រួលបួលផងសម្លេងបោកកែវស្រាបន្លឺចេញតុ VIP មួយលាន់ឮសូរប្រាវៗគួរអោយសង្កៀរត្រចៀក ថេយ៉ុងសម្លឹងមើលនាយកំលោះវ័យក្មេងដែលកំពុងបង្ហាញភាពក្រអឺតក្រទមរបស់ខ្លួនដោយមានអ្នករត់តុម្នាក់ឈរនៅក្បែរនោះទាំងភ័យញ័រខ្លួនទទ្រើត។

< ចង្រៃយក! ឯងហ៊ានជំទាស់ជាមួយយើងផងហ្អេស!? >

ជុងហ្គុកស្រែកគំហកខ្លាំងៗដោយរឹកពាច្រងេងច្រងាងដូចគ្រូចូលរូប ត្រឹមជាអ្នករត់តុធម្មតាសោះមិចក៏ប្រហើនហ៊ានបដិសេធគេ? បានគេនាំចេញទៅក្រៅជាមួយ ( នាំទៅគេងនៅសណ្ឋាគារ ) ចាត់ទុកថាសំណាងណាស់ទៅហើយ ដៃមាំចាប់លើកកៅអីបម្រុងនឹងបោកកំទេច ទើបថេយ៉ុងដែលឈរមើលនោះប្រញាប់ស្រែកឃាត់មុននឹងក្លឹបរបស់គេប្រែក្លាយជាគំនរសំរាមគ្រឿងសង្ហារិម។

< ឈប់ភ្លាម ចនជុងហ្គុក! >

ប្រាវ!!!!.....

រាងតូចស្រែកឃាត់នាយកំលោះមួយទំហឹង ប៉ុន្តែវានៅតែយឺតជាងអ្នកដែលមានសមត្ថភាពខាងបំផ្លាញតាំងពីតូចក្រូចឆ្មារ បន្ទាប់ពីបញ្ចេញកំហឹងរួចជុងហ្គុកងាកមកញញឹមដាក់ថេយ៉ុងយ៉ាងស្រស់ ទាំងដែលគេទើបតែបំផ្លាញរបស់របររបស់របស់ថេយ៉ុងដោយមិនញញើតដៃ ទៅខ្វល់អី? ទីនេះក្លឹបរបស់ពូគេតើ! មានអ្នកណាហ៊ានចាប់គេញាត់គុកនោះ? ( បំផ្លាញពូឯងគេអត់ប្តឹងដាក់គុក )។

< ពូ! >

< ឯងចង់យ៉ាងម៉េច? >

ថេយ៉ុងបន្លឺសួរទៅក្មួយប្រុសដោយសង្កត់សម្លេងច្បាស់ៗ មុននឹងបង្វែរកែវភ្នែកសម្លឹងមើលទៅតុកៅអីដែលដួលក្រឡាប់ផ្ងារជើងដោយសារស្នាដៃនាយកំលោះនាយសង្ហាមហាបំផ្លាញ ចនជុងហ្គុកនេះឯង ហើយវាមិនមែនជាលើកទីមួយនោះទេដែលជុងហ្គុកមកបង្ករឿងក្ដៅក្រហាយក្នុងក្លឹបកម្សាន្តរបស់គេ ពោលគឺតាំងពីនាយកំលោះត្រឡប់មកប្រទេសកូរ៉េខាងត្បូង វាមានរយៈពេលជាង១ខែហើយ។

🔞ពូជារបស់ខ្ញុំ🔞 ( រឿងខ្លី )Where stories live. Discover now