< រៀបការជាមួយខ្ញុំទៅខ្ញុំនឹងស្ដាប់បង្គាប់ពូគ្រប់យ៉ាង បានខ្ញុំធ្វើប្តីធានាថាជីវិតពូរស់ស្រួលដល់ជាតិក្រោយ ស្រួលទាំងយប់ស្រួលទាំងថ្ងៃ >
ម្តងទៀតហើយ! ម្ដេចក៏ជុងហ្គុកចូលចិត្តនិយាយពាក្យរុករានបេះដូងរបស់គេខ្លាំងម៉្លេះ? គិតចង់ដាក់អន្ទាក់គេដល់ពេលណា? ដាក់ទាល់តែគេជាប់ភ្លុកហ្មងទើបនាយអស់ចិត្តមែនទេ?។
< ពូមិនមែនមិត្តលេងសើចរបស់ឯងទេ >
ថេយ៉ុងធ្វើជានិយាយបន្លប់ភាពខ្មាសអៀនមុននឹងបែរខ្លួនដើរចេញទៅយ៉ាងលឿនធ្វើអោយជុងហ្គុកអស់សំណើចតិចៗ អោយធ្វើខ្មើតសិនទៅ ចាំមើលទ្រាំនិងយុទ្ធសាស្ត្រស្នេហារបស់គេបានយូរប៉ុណ្ណា? ។
រាងក្រាស់បោះជំហានដើរតាមលោកពូចូលទៅក្នុងសាលាឆ្លងកាត់ពី អគារមួយទៅអគារមួយក្រោមក្រសែភ្នែកជ្រួលជ្រើមរបស់សិស្សស្រីៗដែលនៅទីនោះសម្លឹងមើលមកពួកគេទាំង២មិនដាក់ភ្នែក សម្រាប់មនុស្សធម្មតាអាចនឹងមើលឃើញបុរសសង្ហា២នាក់ ប៉ុន្តែសម្រាប់ហ្វេន BL ប្រាកដជាគិតថាពួកគេទាំង២ជាគូរស្នេហ៍ដែលសាកសមគ្មានទាស់ ក៏ព្រោះតែរូបរាងស្រស់សង្ហាដូចទេវបុត្ររបស់ជុងហ្គុក ជាមួយកម្ពស់ខ្ពស់ស្រឡះ អូទេ! គឺខ្ពស់សន្លឹមដូចដងទង់ច្រើនជាង ព្រោះនាយមានកម្ពស់ដល់២.៥ម៉ែត្រឯណោះ កែវភ្នែកពណ៌ប្រាក់ភ្លឺថ្លាសង្ហាបែបកូនកាត់ឆក់បេះដូងរបស់នារីៗមិនតិចនាក់នោះទេ វាក៏ជាហេតុធ្វើថេយ៉ុងមិនសប្បាយចិត្តដូចគ្នា អាក្មេងនេះទៅណារាយមន្តស្នេហ៍នៅទីហ្នឹងតែម្តងហើយ គួរអោយស្អប់ពិតមែន😒។
_________បន្ទាប់ពីនិយាយជាមួយលោកគ្រូនាយករួចរាល់ហើយ ជុងហ្គុកត្រូវបានអ្នកគ្រូបន្ទុកថ្នាក់នាំទៅមើលថ្នាក់រៀន ឯថេយ៉ុងក៏ត្រឡប់ទៅមើលការងារនៅក្នុងក្លឹប។
< គួរអោយធុញ! >
ជុងហ្គុកឧទានតិចៗដោយការក្តីធុញទ្រាន់តាំងពីចូលមកដល់ក្នុងថ្នាក់រៀនគ្រប់គ្នាចេះតែលួចសម្លឹងមើលគេរហូតធ្វើមើលតែមិនដែលឃើញប្រុសស្អាត។
< សួស្តី ខ្ញុំឈ្មោះយូណា >
នាងតូចយូណាដែលអង្គុយតុមុខជុងហ្គុកបែរមកនិយាយរាក់ទាក់នាយកំលោះតាមចរិតរួសរាយរបស់នាង ជុងហ្គុកជ្រួញចិញ្ចើមបន្តិចសម្លឹងមើលនាងតូចអង្គុយញញឹមស្ញេញដាក់គេ អ្នកណាសួរ? នៅសុខៗមកណែនាំខ្លួនហ្នឹងគិតថាគេចង់ស្គាល់មែន?។
YOU ARE READING
🔞ពូជារបស់ខ្ញុំ🔞 ( រឿងខ្លី )
Fanfictionខ្ញុំត្រឡប់មកដើម្បីទាមទារសន្យាដែលពូជំពាក់ខ្ញុំ កុំព្យាយាមរត់គេចពីខ្ញុំ ព្រោះពូជារបស់ខ្ញុំ.....។ ចន ជុងហ្គុក top / ថេយ៉ុង គីម Bottom និពន្ធដោយ: YuNit