ធ្មេចបើកៗមួយសប្តាហ៍កន្លងផុតទៅយ៉ាងឆាប់រហ័សថ្ងៃដែលថេយ៉ុងបារម្ភក៏បានមកដល់ រាងតូចនឹងជុងហ្គុកកំពុងឈរនៅក្នុងព្រលានយន្តហោះកន្លែងច្រកចេញរបស់អ្នកដំណើររងចាំស្វាគមន៍វត្តមានរបស់ជុងវ៉ុកនឹងភរិយា។
< នែ៎! ធ្វើឆ្កួតស្អីហ្នឹង? >
ថេយ៉ុងរហ័សបែរក្រោយភ្លាមៗបន្ទាប់ពីជុងហ្គុកឱនថើបកញ្ចឹងកសរខ្ចីរបស់គេមួយខ្សឺតធំនៅកណ្ដាលចំណោម ប្រុសម្នាក់នេះគ្មានភាពខ្មាសអៀនខ្លះទេឬ? ធ្វើមើលតែមួយព្រលានយន្តហោះនេះមានតែគេ២នាក់ចឹង។
< អីយ៉ា! មកពីក្លិនថេយ៍ក្រអូបពេកហ្នឹងណា >
ភាគ៨: ឯងយល់ពីអ្វីដែលបងនិយាយមែនទេ?
ជុងហ្គុកញញឹមឡើងយ៉ាងស្រស់ហាក់មិនខ្វល់ពីភាពខ្មាសអៀនរបស់រាងតូចសូម្បីតែបន្តិច គ្រាន់តែថើបបន្តិចសោះមកធ្វើឯងសម្លក់សម្លឹងអីណា បើភាយក្លិនក្រអូបយ៉ាងហ្នឹងអ្នកណាទៅទ្រាំបានទៅ។
< យើងអាយុបងឯង១៣ឆ្នាំណា កុំមកនិយាយប្រហើនជាមួយយើង >
អាក្មេងនេះយូរៗទៅកាន់តែប្រហើនឡើងហើយហ៊ាននិយាយហៅឈ្មោះគេវាយស្មើទាំងដែលខ្លួនអាយុប្អូនគេដល់ទៅ១៣ឆ្នាំ ថេយ៉ុងព្យាយាមរំងាប់អារម្មណ៍ធ្វើចិត្តត្រជាក់ទៅហើយប៉ុន្តែសម្ដីរបស់នាយសង្ហារឹតតែធ្វើអោយរាងតូចក្តៅស្លឹកត្រចៀកលើសដើម។
< អត់ខ្វល់! អាយុគ្រាន់តែជាតួលេខសំខាន់អូនការតឿជាងបង >
មិននិយាយតែមាត់ជុងហ្គុកនៅឆ្លៀតធ្វើដៃក្រវីទៅមកៗត្រង់ទ្រូងមាំរបស់ខ្លួនហាក់ចង់បញ្ជាក់ថារាងតូចមានកម្ពស់ត្រឹមដើមទ្រូងរបស់នាយតែប៉ុណ្ណោះ ឯទឹកមុខវិញនិយាយពីថាឌឺសាហាវ។
ថេយ៉ុងក្ដាប់មាត់សែនក្នាញ់និងនាយសង្ហាទាំងអស់ពាក្យវាចា គេមិនមែនការតឿទេ១.៧៨ម៉ែត្រជាកម្ពស់ស្តង់ដាហើយ ជានាយទៅវិញទេដែលមានកម្ពស់ខ្ពស់ខុសពីមនុស្សធម្មតា ២.៥ម៉ែត្របើទៅលេងប្រទេសកម្ពុជាចំខែបុណ្យភ្ជុំបិណ្ឌវិញគេប្រាកដជាច្រឡំថានាយជាប្រេតជាមិនខាន។
< ន៎ែ!... >
< ប៉ាម៉ាក់.... >
ថេយ៉ុងបម្រុងស្ដីអោយជុងហ្គុកវិញហើយ ប៉ុន្តែត្រូវនាយបន្លឺកាត់មុនដោយហៅឈ្មោះប៉ាម៉ាក់របស់នាយ ទើបថេយ៉ុងរហ័សបែរមកសម្លឹងតាមក្រសែភ្នែករបស់ក្មួយកំលោះ ក៏ឃើញជុងវ៉ុកនឹងភរិយាដើរសម្ដៅមករកពួកគេជាមួយនឹងស្នាមញញឹម ទោះបីជាចូលវ័យរៀងជ្រេបន្តិចមែនប៉ុន្តែជុងវ៉ុកនៅតែសង្ហារឹងមាំដូចដើម ឯសូហ្វីវិញនៅតែស្រស់ស្អាតមិនប្ដូរ។
YOU ARE READING
🔞ពូជារបស់ខ្ញុំ🔞 ( រឿងខ្លី )
Fanfictionខ្ញុំត្រឡប់មកដើម្បីទាមទារសន្យាដែលពូជំពាក់ខ្ញុំ កុំព្យាយាមរត់គេចពីខ្ញុំ ព្រោះពូជារបស់ខ្ញុំ.....។ ចន ជុងហ្គុក top / ថេយ៉ុង គីម Bottom និពន្ធដោយ: YuNit