< ...... >
ថេយ៉ុងហាក់គាំងអណ្ដាតនិយាយអ្វីមិនចេញបានត្រឹមសម្លឹងមើលមុខរបស់ជុងហ្គុកស្ងៀមៗ មិនមែនគេមើលដឹងថាជុងហ្គុកស្រលាញ់គេនោះទេប៉ុន្តែអោយគេជឿជាក់លើក្មេងប្រុសមិនទាន់រៀនសកលវិទ្យាល័យបានយ៉ាងមិចទៅ? គេភ័យខ្លាចថាវាគ្រាន់តែជាអារម្មណ៍មួយឆាវ ជុងហ្គុកនៅក្មេងនៅសង្ហានាយចង់ចាកចេញស្វែងរកដៃគូរម្តងទៀតពេលណាក៏បាន ប៉ុន្តែសម្រាប់គេដែលមានអាយុច្រើនហើយ គេមិនមានពេលលេងសើចជាមួយនាយនោះទេ រឹតតែមិនមានពេលដើម្បីស្វែងរកស្នេហាម្តងហើយម្តងទៀតឡើយ។
< ខ្ញុំយល់ហើយ >
ភាពស្ងប់ស្ងាត់របស់រាងតូចកាន់តែធ្វើអោយជុងហ្គុកមានការយល់យល់ច្រឡំ ថេយ៉ុងមិនបានមានកូនចិត្តមកលើគេសូម្បីតែបន្តិច មានតែគេទេដែលឆ្កួតតែម្នាក់ៗឯងនោះនាយកំលោះងក់ក្បាលតិចៗមុននឹងបែរខ្លួនដើរចេញទៅទាំងបេះដូងខ្ទេចខ្ទាំ។
ថេយ៉ុងជ្រួញចិញ្ចើមបន្តិចពេលឮសម្តីរបស់ជុងហ្គុក យល់ហើយ? តើនាយយល់អ្វីទៅបើគេមិនទាន់និយាយអីមួយម៉ាត់ផងនោះ ទម្រាំប្រមូលស្មារតីបានមកវិញជុងហ្គុកក៏ចេញបាត់ទៅហើយ។
< ជុងហ្គុក!!!.... >
ថេយ៉ុងព្យាយាមស្រែកហៅអ្នកដែលដើរចេញទៅនោះខ្លាំងៗ ប៉ុន្តែនាយមិនខ្ចីឈប់ រឹតតែដើរលឿនលើសដើម រាងតូចសម្លឹងមើលដំណើររបស់ជុងហ្គុកទាំងដកដង្ហើមធំបន្តិចទាំងតឹងចិត្ត តែប៉ុណ្ណេះមិនថាគួរបកស្រាយបែបណានោះទេ។
______ថេយ៉ុងឈរសម្លឹងមើលទ្វារបន្ទប់ទាំងដកដង្ហើមធំសែនតឹងចិត្ត ចង់គោះបន្តិចអត់បន្តិច បន្ទាប់ពីមានរឿងជាមួយគ្នានៅក្នុងក្លឹប មកដល់ផ្ទះភ្លាម ជុងហ្គុកក៏ឡើងសម្ងំក្នុងបន្ទប់ រកតែគេនិយាយអ្វីមិនទាន់។
< មិនអីទេ យ៉ាងណាក៏មកដល់ទីនេះទៅហើយ >
ជ្រុលជាមកដល់មុខបន្ទប់គេងរបស់នាយទៅហើយយ៉ាងណាៗគួរតែបាននិយាយឲ្យច្បាស់លាស់សិនដែរ ថេយ៉ុងលើកដៃគោះទ្វារ តុត តុត រងចាំអ្នកខាងក្នុងទាំងអារម្មណ៍ភ័យអរបេះដូងលោតញាប់ដូចព្រះសង្ឃទូងស្គរ។
ESTÁS LEYENDO
🔞ពូជារបស់ខ្ញុំ🔞 ( រឿងខ្លី )
Fanficខ្ញុំត្រឡប់មកដើម្បីទាមទារសន្យាដែលពូជំពាក់ខ្ញុំ កុំព្យាយាមរត់គេចពីខ្ញុំ ព្រោះពូជារបស់ខ្ញុំ.....។ ចន ជុងហ្គុក top / ថេយ៉ុង គីម Bottom និពន្ធដោយ: YuNit