" ឧបនិស្ស័យ "

1.2K 74 4
                                    

សម្រែកបេះដូង📨
ភាគទី០១

>>ឆ្នាំ2006

«ផ្កាស្រស់ៗលក់ក្នុងតម្លៃថោកៗ អ៊ំៗ ពូៗ មីងៗ ជួយទិញផ្កាម្នាក់មួយទងទៅ» សម្លេងក្មេងប្រុសម្នាក់ស្ថិតក្នុងវ័យប្រហែល15ឆ្នាំកំពុងស្រែកអំពាវនាវនៅក្នុងផ្សារ ស្រែកហៅមនុស្សម្នាឲ្យជួយទិញផ្ការបស់ខ្លួនដើម្បីទទួលបាបកម្រៃទុកគ្រាន់នឹងបានទិញបាយហូបសម្រាប់ថ្ងៃនេះ

«លោកពូ អ្នកមីងជួយទិញផ្កាក្មួយផងបានទេ?» អាល្អិតដើរទៅឃាំងផ្លូវដើររបស់ប្តីប្រពន្ធមួយគូដែលរៀបនឹងឡើងឡានត្រឡប់ចេញដំណើរទៅវិញទៅហើយក៏ត្រូវបានអាល្អិតឃាត់ទុកនិងសួរឲ្យអ្នកទាំងពីរជួយទិញផ្កាដោយស្នាមញញឹម

ប្តីប្រពន្ធមួយគូនោះក៏ឈប់ភ្លាមៗដោយក្តីអាណិត ភ្នែកសម្លឹងមើលក្មេងប្រុសដែលបានស្រែកឲ្យជួយទិញផ្កាអម្បាញ់មិញនេះស្ទើរតែស្រក់ទឹកភ្នែក ព្រោះយល់ដល់មនោសញ្ចេតនាមួយនេះច្បាស់ហើយក៏មើលឃើញការតស៊ូរបស់ក្មេងប្រុសនៅចំពោះមុខម្នាក់នេះដែរ

មិនមែនមានតែខ្លួនមួយទេ នៅមានប្អូនសណ្តោងអេវពីក្រោយខ្នងថែមទៀត មើលទៅគឺនៅក្មេងៗខ្លាំងណាស់ ចុះឪពុកម្តាយនៅឯណាទៅ?ហេតុអីបណ្តោយកូនតូចៗឲ្យលក់ផ្កាតាមផ្សារតំបន់ជាទីប្រជុំជនបែបនេះ?

«ផ្កានេះលក់យ៉ាងម៉េចដែរ?»

«ផ្កាឈូករ័ត្នមួយទងតែប្រាំរយរៀលទេបាទ អ្នកមីងជួយទិញក្មួយផងបានទេ?ទុកទិញបាយឲ្យប្អូនហូប» ការនិយាយស្តីចេញមកចេះគោរពចាស់ទុំ រឹតតែស្ងើចសរសើរបន្ថែមពីនេះទៀត គឺក្មេងប្រុសម្នាក់មិនបានគិតពីខ្លួនឯងសូម្បីតែបន្តិច ផ្ទុយទៅវិញបែរជាគិតពីប្អូនខ្លាំងជាងខ្លួនឯងទៅទៀត វាបានសបញ្ជាក់ឲ្យឃើញថា ក្មេងប្រុសម្នាក់នេះចេះគិតគូរបានវែងឆ្ងាយខ្លាំងណាស់

«ចុះក្មួយមានអ្វីហូបទៅ?»

«ខ្ញុំមិនសូវឃ្លានប៉ុន្មានទេ តែប្អូនខ្ញុំឥឡូវនេះគេឃ្លានហើយ»

«បើមីងទិញផ្កាទាំងអស់នេះ ត្រូវអស់ថ្លៃប៉ុន្មានទៅ?»

«ខ្ញុំមានប្រាំពីរទង តម្លៃពេញសរុបអស់3500រៀល តែខ្ញុំយកពីមីងតែ3000ទេ ចុះឲ្យអ្នកមីង500»

«អញ្ចឹងមីងយកទាំងអស់ ច្រកថង់ឲ្យមីងមក»

សម្រែកបេះដូង📨Where stories live. Discover now