"មានអារម្មណ៍ថាឈឺ.."

271 38 4
                                    

សម្រែកបេះដូង
ភាគទី០៩

   30votes for next part😚❤️️

      «ស្មានតែរត់ផុតហ៎េស?និយាយថាម៉េចមិញ?» ខណៈបម្រុងត្រៀមជើងសម្រាប់រត់ទៅហើយ តែបែរជាត្រូវបងប្រុសចាប់ដៃជាប់ទាំងពីរនាក់ ទឹកមុខបងប្រុសធំដូចគួរឲ្យខ្លាចដល់ហើយ ធ្វើមើលតែកំពុងចាប់ចោរបាននៅនឹងកន្លែងអញ្ចឹង

      «មាននិយាយអីបងប្រុស សរសើរបងទេតើស៎ ម៉ោះបើជ្រុលជាជួបគ្នាអញ្ចឹងទៅហើយ ពួកយើងទៅញុាំអីជុំគ្នាតែម្តងទៅ» បានប្អូនពៅមួយជួយសម្រួលទើបសូហ្គាព្រមព្រលែងដៃ លើកទោសអោយភ្លាមៗ។ ជុងហ្គុកកាលបើបានបងប្រុសលែងខ្លួនឲ្យដើរបានហើយក៏ប្រញាប់រត់ទៅរកឡានរបស់ខ្លួនមុនបាត់ទៅ ដោយសូហ្គានិងជីមីនបានត្រឹមតែអស់សំណើចនឹងជុងហ្គុក បើថាគេតាមទាន់ចឹងនិយាយពីខ្លាច ដល់ពេលមុនចាប់ផ្តើមនិយាយអត់មានចេះខ្លាចគេតាមទាន់អញ្ចឹងទេ

      «បងប្រុស?បងឯងចង់ធ្វើអីនឹង?» គ្រាន់តែយ៉ុនហ្គីបើកទ្វារឡានខាងមុខ បម្រុងលើកជើងចូលទៅហើយ គេក៏ដាក់សំណួរសួរភ្លាម ដូចជាកំពុងហាមមិនឲ្យបងប្រុសឡើងឡានរបស់ខ្លួនយ៉ាងអញ្ចឹង

      «ក្រែងទៅញុាំអី?មិនឲ្យយើងឡើងឡានឯង?»

      «បងឯងទៅអង្គុយក្រោយទៅ ឲ្យប្អូនខ្ញុំមកអង្គុយខាងមុខ»

      «មិនអីទេបងជុង ឲ្យបងធំឡើងអង្គុយទៅ ខ្ញុំអង្គុយខាងក្រោយនេះហើយ»

     «អត់ទេ! បងចង់ឲ្យឯងមកអង្គុយជិតបង ទៅៗៗ ទៅក្រោយឲ្យបាត់ៗទៅ» គេធ្វើជានិយាយដេញបងប្រុសអោយអង្គុយទៅក្រោយ សូហ្គាកាលបើឮបែបនេះហើយក៏មិនបានធ្វើមុខក្រាស់តទៅទៀត យល់ព្រមដើរទៅក្រោយតែម្តងទៅ ម្យ៉ាងខ្ជិលប្រកាន់ច្រើន ចរិតប្អូនវាអញ្ចឹងតាំងពីដើមហើយ ឲ្យវាឈ្នះម្តងចុះ

     «បងនេះយ៉ាប់ពិតមែន ប្រយ័ត្នបងប្រុសធំអន់ចិត្តទៅ»
 
        «កុំទៅភ័យ ចាំតែមើលទឹកមុខទៅដឹងហើយ» ជុងហ្គុកអោនខ្សឹបប្អូនពៅគ្មានមើលក្បាលប្រុសចាស់កំពុងអើតក បើកភ្នែកសស្លែតមើលទៅគេនោះទេ។ រាងក្រាស់ក៏ចាប់ផ្តើមបញ្ឆេះឡានបើកចេញទៅតែម្តងទៅ ខ្ជិលនៅបន្តនាំសៅហ្មង

You've reached the end of published parts.

⏰ Last updated: Dec 17, 2023 ⏰

Add this story to your Library to get notified about new parts!

សម្រែកបេះដូង📨Where stories live. Discover now