"បើចឹងធ្វើប្រពន្ធបងទៅ?"

194 40 5
                                    

សម្រែកបេះដូង
ភាគទី០៦

គ្រប់30voteត្រឹមយប់នេះ អេដមីនមានមួយភាគទៀតជូនណ៎ា<3

ព្រឹកថ្ងៃថ្មីបានមកដល់ដូចរាល់ដង ប្អូនពៅដែលក្រោកមកក្រោយគេកំពុងដើរតាំងៗមករកតុអាហារ ព្រោះយប់មិញមិនបានគេងគ្រប់គ្រាន់ទេ គិតតែស្រម៉ៃនេះស្រម៉ៃនោះចេញមករហូតដល់យប់ជ្រៅទើបបានគេង ហេតុនេះហើយទើបក្រោកមកក្រោយបងៗបែបនេះ

«អារុណសួស្តីបងប្រុសទាំងពីរ» អាល្អិតធ្វើភ្នែកមមីលើកដៃឡើងហេឡូទៅកាន់បងប្រុសទាំងពីរ រួចទាញកៅអីមកអង្គុយនៅជិតជុងហ្គុកដដែល វាជាកន្លែងរាល់ដងដែលជីមីនអង្គុយតាំងតែពីតូចមកម្លេះ

«ថ្ងៃនេះក្រោកយឺតខុសរាល់ដង យប់មិញគេងម៉ោងប៉ុន្មាន?»

«ខ្ញុំចេះតែគិតពីរឿងនេះរឿងនោះ រហូតភ្លេចមើលម៉ោងទាល់តែយប់ជ្រៅទើបបានគេង ហេហេ»

«ចេះតែមានហើយឯងនេះ»

«អ្នកប្រុស ត្រូវការពិសាបបរឬក៏ជានំបុ័ងដែរចាស៎?»

«ខ្ញុំសុំនំបុ័ងមកបង»

«ចាស៎ ចាំខ្ញុំទៅយកមកជូន»

«បងជុងថ្ងៃនេះស្លៀកពាក់សង្ហាម្លេះ?ប្តូរចិត្តទៅថតវិញហើយមែនទេ?» ជីមីនភ្លេចសម្លឹងមើលបងប្រុសដែលអង្គុយជិត ឃើញថាគេថ្ងៃនេះតែងខ្លួនឡើងខ្វង់ ឬគេប្តូរចិត្តទៅថតវិញហើយ?បានជាស្លៀកពក់ស្អាតយ៉ាងនេះ

«បងទៅជួយឯងលក់មិនអញ្ចឹង?»

«ស្លាប់ហើយ ពាក់អាវធម្មតាក៏បានដែរបង កុំធ្វើខ្លួនពេកអី»

«វាជា bussiness បងត្រូវតែពាក់ឲ្យស្អាត ឯងជឿទេ?ថារបស់ក្នុងហាងឯងថ្ងៃនេះដឹងតែដាច់ស្តុកគ្រប់មុខទំនិញ!»

«អឹកឃឹក! ឯងនិយាយស្អីនឹងជុង? ឃឹកៗ» យ៉ុនហ្គិដែលកំពុងតែលើកទឹកមកផឹក ទឹកមិនទាប់បញ្ជូនចូលបំពង់កស្រួលបួលផង គេបែរជាត្រូវឈ្លក់មុននឹងសម្តីរបស់ប្អូនប្រុសទីមួយ ស្លាប់ហើយនិយាយឡើង confidence!

«បងប្រុស! ហីយ៉ា~ ហេតុអីចាំបាច់ឈ្លក់ ខ្ញុំនិយាយការពិតទេតើស៎»

«បងគិតថាឯងជឿជាក់លើស100%ពេកហើយ ចុះដល់ត្រឹម99.99%បានហើយ កុំលើសពេក!» គេក៏មិនបដិសេធបើសួរថាជុងហ្គុកសង្ហាឬអត់?ត្រូវហើយ ប្អូនគេសង្ហា តែមិនគួរជឿជាក់ខ្លាំងពេកទេ ចុះបើលក់មិនដាច់ដូចសម្តីមិនត្រូវខ្មាស់ប្អូនទៅហើយទេ?

សម្រែកបេះដូង📨Where stories live. Discover now