ភាគទី១

64 2 0
                                    

(ជូយ៉ុងហ៎ា!...) សម្លេងស្រែកដង្ហោយហៅឈ្មោះពីនរណាម្នាក់ បានហោះចូលក្នុងសោតវិញ្ញាណទាំងសង ជាហេតុនាំឲ្យម្ចាស់ឈ្មោះ ប្រញាប់បែរក្រោយទៅរកប្រភពសម្លេងមួយនោះ ។ ស្នាមញញឹមដ៏គួរឲ្យស្រឡាញ់ បូកផ្សំជាមួយនឹងបបូរមាត់ស៊ីពណ៌ជម្ពូ ទម្រង់មុខស្រស់ស្អាតមានមន្តស្នេហ៍ ក្នុងឈុតសិស្សវិទ្យាល័យ ក៏បានបង្ហាញឡើងទៅកាន់ម្ចាស់សម្លេង ស្របនឹងអ្នកខាងនោះ កំពុងរត់មករកនាង ។

“ជីវ៉ុង!...”នាងនិយាយឈ្មោះគេបន្ទាប់ពីគេរត់មកដល់កន្លែងដែលនាងឈរ ។ កំលោះសង្ហាជីវ៉ុង ក៏ញោចស្នាមញញឹមដាក់នាងយ៉ាងស្រស់ មុននឹងហុចរបស់ដែលគេកាន់មកជាមួយទៅឲ្យនាង ។

“ឲ្យខ្ញុំឬ?”ជូយ៉ុងចងចិញ្ចើមឆ្ងល់ និងសម្លឹងមើលរបស់ក្នុងដៃនាយកំលោះ ។ វាជាប្រអប់បួនជ្រុងរាងជាចតុកោណកែងពណ៌ផ្ទៃមេឃស្រាល ។

“រីករាយថ្ងៃកំណើត! នេះជាកាដូរបស់ខ្ញុំ”
“ជាអីទៅ?” នាងព្រមទទួលយកកាដូពីគេទាំងញញឹមស្រទន់ ។ ដឹងទេ? ថាពេលបានទទួលកាដូពីមនុស្សដែលយើងលួចចាប់ចិត្ត ថាមានអារម្មណ៍ថារំភើបខ្លាំងប៉ុណ្ណា? នាងត្រេកអរសឹងលោតកញ្ជ្រោលទៅអោបគេទៅហើយ ។

“យ៉ុងបើកមើលទៅ”នាយកំលោះញញឹម ក្រោយឃើញនាងព្រមទទួលកាដូពីខ្លួន ។ ពួកគេសុទ្ធតែលួចមានចិត្តលើគ្នា គ្រាន់តែគ្មានភាពក្លាហានក្នុងការសារភាព បានត្រឹមយកពាក្យថាមិត្តរួមថ្នាក់មកបាំងមុខរៀងខ្លួន ។

ជូយ៉ុងងើយមើលមុខគេបន្ដិច ក៏ប្រញាប់បើកមើលរបស់ក្នុងប្រអប់ទាំងញាប់ញ័រក្នុងចិត្តមិនស្ទើរ ។

“អ៎ា!!!! ស្អាតខ្លាំងណាស់”នាងលាន់មាត់ឡើងក្រោយឃើញថាវាជាខ្សែក មានបន្តោងឆ្លាក់ជាឈ្មោះរបស់នាងមានកងព័ទ្ធជារង្វង់មួយតង់ទៀត ។

“ខ្ញុំជាអ្នកឆ្នៃម៉ូតនិងធ្វើវាដោយផ្ទាល់ដៃ សម្រាប់យ៉ុង ពេញចិត្តដែរទេ?”ព្រោះគេជាកូនថៅកែពេជ្រស្រាប់ ត្រឹមខ្សែកមួយខ្សែ វាមិនបានធ្វើឲ្យគេក្រខ្លួនទេ ។ ម្យ៉ាងក៏ចង់ឲ្យកាដូរបស់គេជាកាដូដ៏មានន័យបំផុតសម្រាប់នាង ទើបស៊ូធ្វើវាឲ្យនាងដោយខ្លួនឯង ។

ម្ចាស់បេះដូងDonde viven las historias. Descúbrelo ahora