ភាគទី៣

9 1 0
                                    

ដោយសារថ្ងៃនេះជាថ្ងៃឈប់សម្រាក មានមនុស្សច្រើនខ្លាំងណាស់ដែលឡើងមកលេងនៅខាងលើនេះ ។ ក្នុងចំណោមនោះ ក៏មានកំលោះក្រមុំរបស់យើងផងដែរ ។

"ស្រស់ស្រាយខ្លាំងណាស់"ជូយ៉ុង គ្រាន់តែបានឡើងមកដល់ខាងលើ នាងបានដើរទៅកន្លែងដែលគេធ្វើសម្រាប់ឲ្យគ្រប់គ្នាអាចឈរមើលទេសភាពនៃទីក្រុងសេអ៊ូលជាការកំសាន្តភ្នែកនិងស្រូបយកខ្យល់អាកាសបរិសុទ្ធ រួចក៏បិទភ្នែកត្រដាងដៃទាំងខាងតាមដោយទឹកមុខរីករាយស្គុះស្គាយ ។ ជីវ៉ុងឯណោះក៏មិនបាននិយាយអ្វី ហើយក៏មិនបានមើលអ្វីដែរ ក្រៅពីឈរសម្លឹងនាង តាមមើលរាល់កាយវិការរបស់នាងឥតរេភ្នែកទៅណាសោះ ។

"យ៉ុងធ្លាប់ឡើងមកលេងនៅទីនេះទេ?"គេជាអ្នកផ្ដើមសំណួរ ជូយ៉ុងបញ្ឈប់សកម្មភាពរបស់ខ្លួន ដោយការបើកភ្នែកហើយងាកមកឆ្លើយនឹងសំណួររបស់គេ ៖
"ធ្លាប់មកតើ!.."
"មកជាមួយអ្នកណា?"
"មកជាមួយមិត្ត"
"មិត្តម្នាក់ណា? ស្រីឬក៏ប្រុស?"គេនៅតាមសួរនាងមិនឈប់ ហាក់ចង់ដឹងរឿងផ្ទាល់ខ្លួននាងសម្បើមណាស់ ។ ជូយ៉ុងមើលមុខគេទាំងអស់សំណើច នេះគេប្រុងសួរជីកឫសជីកគល់នាងឲ្យអស់តែម្ដងឬក៏ម៉េច?

"មិត្តខ្ញុំមានតែស្រី មានប្រុសមកពីណា? រៀនថ្នាក់ជាមួយគ្នាសោះ ធ្វើដូចមិនដឹង?" បើថាថ្នាក់ខុសគ្នាទៅ សមនឹងមិនដឹងថានាងមានមិត្តប៉ុន្មាននាក់? ប៉ុន្តែនេះ តាំងពីនាងផ្លាស់ពីប៊ូសានមករៀនចំថ្នាក់ជាមួយគេឡើងជិតចប់ថ្នាក់វិទ្យាទៅហើយ គេនៅមកសួរនាងទៀត? ចំមែន!...។

"ខ្ញុំគ្រាន់តែចង់ដឹង ក្រែងល៎ោមិត្តដែលយ៉ុងនិយាយដល់ជាមិត្តមកពីខេត្តជាមួយគ្នាអីទៅ"គេនិយាយរួចក៏បែរមុខចេញធ្វើជាមើលអីផ្សេងជំនួស ។ ចំណែកឯជូយ៉ុងក៏មិនបាននិយាយអ្វីជាមួយគេបន្ត នាងបែរទៅចាប់អារម្មណ៍ជាមួយនឹងទេសភាពសារជាថ្មី ។

(តើយើងគួរធ្វើអី? ឬសារភាពឥឡូវនេះ? ពុទ្ធោអើយជីវ៉ុង!...ឯងជាមនុស្សប្រុសណា ធ្វើខ្លួនឲ្យក្លាហានបន្ដិចទៅបានទេ?) កំឡុងពេលដែលគ្រប់យ៉ាងស្ងប់ស្ងាត់រវាងពួកគេមិនមាននរណានិយាយអីទៀត ជីវ៉ុងដែលឈរក្បែរនោះក៏សម្ងំគិតតែឯងក្នុងចិត្ត ត្បិតគេមានគម្រោងថានឹងយកពេលវេលានេះ សារភាពស្នេហ៍ចំពោះនាង ប៉ុន្តែដល់មែនទែនទៅ គេបែរជានៅស្ទាក់ស្ទើ មិនដឹងគួរប្រាប់នាងនៅពេលនេះ ឬក៏មិនគួរ ។

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Aug 04, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ម្ចាស់បេះដូងTempat cerita menjadi hidup. Temukan sekarang