Episode1:
វិមានចន គឺជាវិមានដែលមានរយ:ពេលយូរយាណាស់មកហើយ វិមាននេះមិនមានអ្នកណារស់នៅទេប៉ុន្តែគ្រប់គ្នាជឿជាក់ថាវិមាននេះមានពពួកអមនុស្សរស់នៅដើម្បីមើលថែនឹងចាំនៅទីនោះ។
ថេយ៉ុង ជានិស្សិតឆ្នាំទី2 គេមិនជឿលើរឿងអមនុស្សឡើយរាល់លើកដែលឮគេនិយាយរឿងវិមានចនគេតែងតែមានគំនិតចង់សាកល្បងចូលទៅនិងចង់ពិសោធន៍ដើម្បីឱ្យដឹងការពិត។
" សុងហា យើងមិនជឿថាមានអមនុស្សនោះទេ ដូច្នេះហើយយើងចង់ទៅវិមាននោះដើម្បីឱ្យដឹងការពិតតើឯងនឹងទៅជាមួយយើងទេ?" រាងតូចច្រឡឹង ងាកមកកេះអ្នកជាមិត្តដែលកំពុងអង្គុយធ្វើលំហាត់និងរៀបរាប់ប្រាប់គេពីអ្វីដែលខ្លួនគិត។
" ហេ..អត់ទេណាទោះបីរជាឯងជឿឬមិនជឿក៏កុំគួរធ្វើបែបនេះដែរ" សុងហា បើកភ្នែកធំៗភ្ញាក់ផ្អើលនឹងសម្ដីរាងតូចនេះណាទោះបីជាគេមិនជឿក៏កុំទៅប្រថុយអីនាំតែមានគ្រោះថ្នាក់ទេ ប៉ុន្តែទោះបីជាគេនិយាយយ៉ាងណាក៏ដោយក៏គីមថេយ៉ុងមិនស្ដាប់ដែរ។
" ជឿជាក់លើយើងចុះ បើមានរឿងអ្វីកើតឡើងមែននោះយើងនឹងការពារឯងណា"
" តែ-ហឹមក៏បាន" ដំបូងថានឹងប្រកែកទៅហើយតែដោយសារទឹកមុខអង្វររបស់ថេយ៍ទើបធ្វើឱ្យគេដាច់ចិត្តមិនយល់ព្រមមិនបានណាមួយពួកគេគឺជាមិត្តស្លាប់រស់នឹងគ្នាទៅហើយ។
" យេ៎...ស្រឡាញ់ឯងជាងគេ" បានបែបនេះហើយថេយ៉ុងអរជាខ្លាំងទើបស្ទុះទៅអោបអ្នកជាមិត្តយ៉ាងណែន។
+Skip
ពេលរាត្រីក៏ឈានចូលមកដល់ថេយ៉ុងនិងសុងហាក៏បានជិះតាក់សុីមកដល់ក្លោងទ្វាវិមានចន។
" នេះពូលុយអរគុណ" ថេយ៉ុង ហុចលុយអោយពូឡានតាក់សុី។
" បាទ តែក្មួយប្រយ័ត្នប្រយែងផងឮទេ?" ពេលដំបូងដែលរាងតូចហៅតាក់សុីគាត់ជិះហើយគោលដៅមកវិមានចននោះគាត់ក៏ភាំងដែរមិននឹកស្មានថារាងតូចហ៊ានថ្នាក់នេះសោះគាត់ក៏បានឃាត់ដែរប៉ុន្តែរាងតូចមិនស្ដាប់នោះទេនៅតែរកហេតុផលប្រកែកទាល់តែគាត់ព្រមជូនមក។
" បាទខ្ញុំដឹងហើយ"
" ថេយ៉ុង! ឯងខ្វះពេលមកណាស់ហីបានមកពេលយប់?"