ប្រលោមលោកខ្នាតខ្លី(1/3)
គីម ថេយ៉ុង អាយុ19ឆ្នាំ មានរូបរាងស្រស់ស្អាតតូចច្រឡឹងសឹងតែថាមនុស្សស្រីទៅហើយមុខមាត់ក៏ស្អាតសររលោងថ្ពាល់ប៉ោងៗភ្នែកសមល្មមនឹងទម្រង់មុខហើយកើតក្នុងគ្រួសារអ្នកមានថែមទៀតផង។
<<នាងថេយ៍!!ដើរតាមផ្លូវប្រយ័ត្នប្រយែងផងណា>> ពេលចេញពីសាលា ឈីនី ដែលត្រូវជាមិត្តជិតស្និទរបស់រាងតូចផ្ដែផ្ដាំប្រាប់ទៅរាងតូចមុនពេលពួកគេបំបែកផ្លូវគ្នាដោយសារតែផ្ទះរបស់ពួកគេគឺផ្លូវផ្សេងគ្នា ហើយសព្វនាមដែលនាងហៅថេយ៉ុងនោះមិនបានធ្វើអោយរាងតូចខឹងអ្វីនោះឡើយដោយសារតែវាសាំទៅហើយនាងតែងតែហៅគេបែបនេះព្រោះគេគឺមិនខុសពីស្រីប៉ុន្មានទេទើបនាងចេះតែហៅរបៀបលេងសើច។
<<យើងដឹងហើយនាងឈ្នី...>>ថេយ៉ុង ក៏តបទៅវិញដោយបង្អូសសម្លេង នាងតែងតែបែបនេះចូលចិត្តផ្ដែផ្ដាំគេធ្វើដូចខ្លួនជាបងគេអញ្ចឹងតែបានមិត្តចេះបារម្ភបែបនេះក៏ល្អដែល។
<<ឯងក៏ដូចគ្នាណា>>ថេយ៉ុង
<<អឹម ថ្ងៃស្អែកជួបគ្នា>> និយាយរួចពួកគេក៏បំបែកផ្លូវគ្នា។
ថេយ៉ុង ដើរមកឈរចាំគេមកទទួលនៅកន្លែងអង្គុយមួយជិតសាលាដោយសារតែរៀនគួរទើបពួកគេត្រូវនៅដល់យប់បែបនេះ។ ហើយមួយសន្ទុះក៏មានអ្នកមកទទួលរាងតូចឡើងឡានរួចហើយឡានក៏បើកចេញទៅ។
នៅតាមផ្លូវមានសភាពស្ងប់ស្ងាត់តែក្នុងឡានមានសភាពអ៊ូអរព្រោះរាងតូចជាមនុស្សរួសរាយចឹងហើយគឺតែងតែនិយាយលេងជាមួយនឹងគេឯងបែបនេះហើយ។ ចំណែកអ្នកដែលមកទទួលរាងតូចគឺជាកូនចៅជំនិតរបស់ប៉ាគេ។
<<បង! បងហ្វាង!ឈប់!ឈប់!ឈប់!>>ជិះបានមួយសន្ទុះថេយ៉ុងក៏ហាស្ដីទៅកាន់ហ្វាងអោយឈប់ឡានភ្លាមៗដូចជាឃើញអ្វីអញ្ចឹង។
<<បាទអ្នកប្រុសតូច>>ហ្វាង ក៏ឈប់តាមគេប្រាប់ទាំងមានចម្ងល់។ គ្រាន់តែគេឈប់ភ្លាមថេយ៉ុងក៏ស្ទុះរត់ទៅក្រោយភ្លែត ហ្វាងក៏ប្រញាប់ចុះទៅតាម។
<<អូ!ចចកគួរអោយអាណិតអើយហេតុអីក៏ឯងមានកម្មបែបនេះ?>> ថេយ៉ុង និយាយទៅកាន់ចចកមួយក្បាលដែលគេឃើញគៀនផ្លូវទាំងអាណិតអាសូរដោយសារចចកនោះមានរបួសត្រង់ជើងម្ខាងចចកនោះឃើញរាងតូចហើយមិនបានរត់គេចនោះទេតែបែរជាដាក់បង្គុយដោយជើងម្ខាងចំពោះមុខរាងតូច។