ភាគទី2
1ខែកន្លងផុតទៅតាំងពីថ្ងៃដែលជុងហ្គុកនិយាយខ្លាំងៗដាក់គេនោះមកថេយ៉ុងក៏លែងហ៊ាននិយាយរកនាយទៀតតែក៏តែងតែលួចមើលហើយអារម្មណ៍ដែលលួចក្រាស់នាយក៏នៅតែមានមិនរសាប។
នៅក្នុងថ្នាក់រៀនដល់ម៉ោងចេញលេងថេយ៉ុងមិនបានទៅណានោះទេគឺនៅលួចមើលជុងហ្គុកក្នុងថ្នាក់បើនាយចេញក្រៅគេក៏ចេញទៅដែរតែមិនមែនទៅតាមឬនិយាយជាមួយនោះទេតាមលួចមើលពីចម្ងាយ។
<<ន៎ែអាល្អិត!>>ភ្លាមនោះក៏មានក្មេងជើងកាងក្នុងសាលា3នាក់ដើរចូលមកថ្នាក់គេនិងដើរទៅរកជុងហ្គុកដែលអង្គុយមើលសៀវភៅយ៉ាងស្ងៀមស្ងាត់។
<<ល្ងាចនេះទៅជួបគ្នានៅក្រោយសាលា->>
<<យើងមិនទៅ!>>ជុងហ្គុក
<<មិនទៅ?ឯងចង់ឈឺខ្លួនមែនទេ?>>បុរសនោះនិយាយព្រមទាំងក្របួចអាវនាយគម្រាមរកវ៉ៃតែក៏មានសម្លេងកាចមួយបន្លឺឡើង...
<<ន៎ែពួកឯង!!>>ថេយ៉ុង ស្រែកឡើងនឹងដើរទៅរកពួកគេ។
<<(វឹប!)ចង់ធ្វើស្អីគេអ្ហាក៎?>>ថេយ៉ុង ទាញស្មាបុរសនោះឱ្យបែរមករកខ្លួន។
<<ធ្វើស្អីជារឿងរបស់យើងទើសស្អីឯង?>>
<<យ៉ា...មើលសម្ដី!មករករឿងក្នុងថ្នាក់យើងហើយនៅសម្ដីឡូយទៀតឬ?មិចទំនេរណាស់មែនបានមករករឿងគេនឹង?តិចយើងប្រាប់គ្រូណា>>
<<ប្រាប់!ប្រាប់ទៅយើងមិនខ្លាច>>
<<អឺ!យើងច្បាស់ជាប្រាប់ស្រួលមិនស្រួលឮដល់ម៉ែឪឯងផងក៏មិនដឹង>>
<<...>>ឮថាដល់ម៉ែឪហើយពួកគេក៏ស្ងាត់ទើបថេយ៉ុងដឹងថាពួកគេខ្លាចក៏និយាយបន្ត...
<<បើមិនចង់ឱ្យរឿងនេះដល់គ្រូនិងម៉ែឪឯងទេឆាប់ចេញភ្លាម!!>>ថេយ៉ុង និយាយយ៉ាងកាចឆ្នាស់ព្រមទាំងលើកដៃចង្អុលទៅទ្វាឱ្យពួកគេចេញមុនពេលគេទៅប្រាប់គ្រូ។
ដោយខ្លាចផងនោះពួកគេក៏សម្រេចចិត្តចាកចេញទៅទាំងមិនបានសម្រេចបំណងរបស់ខ្លួន។ បន្ទាប់ពីពួកគេចេញហើយថេយ៉ុងក៏បែរមករកអ្នកដែលអង្គុយនេះវិញឃើញថានាយអង្គុយអានសៀវភៅធម្មតាដូចគ្មានរឿងអ្វីកើតឡើងឃើញបែបនេះហើយគេក៏កើតអាម្មណ៍អន់ចិត្តហើយក៏ហួសចិត្តដូចគ្នាខំមកជួយហើយសូម្បីតែពាក្យអរគុណក៏គ្មាន មិនអរគុណនិងមធ្យមទេណាស់តែអត់មើលមុខនឹងម៉ង។