សម្លេងបាសចម្រៀងឮពីក្នុង club មកដល់ខាងក្រៅកន្លែងចំណតរថយន្ត។ មនុស្សគ្រប់គ្នាកំពុងរាំលេងសប្បាយតាមភ្លេងធម្មតា អ្នកខ្លះកំពុងអង្គុយជល់កែវ អ្នកខ្លះទៀតកំពុងរុលមុខដាក់គ្នា បើអាចប្រហែលលេបក្បាលគ្នាទៅវិញទៅមកបានហើយ។
វាជារឿងធម្មតាកើតឡើងរាល់ថ្ងៃស្រាប់ហើយ តែអ្វីដែលកំពុងតែមិនធម្មតានោះគឺ Jaeyun កំពុងនៅចំណតឡាន ឆ្ងាយពីកន្លែងសប្បាយ។ ដៃម្ខាងកាន់ចង្គូតឡានកាច់រកផ្លូវចេញ ដៃម្ខាងទៀតកាន់កែវកាហ្វេ។
ហើយអ្នកណាឡប់ផឹកកាហ្វេទាំងទើបចេញពី club?"ហ្អែងរកផ្លូវចេញឃើញនៅនឹង?" Jay សម្លុតសួរតាមទូរស័ព្ទ
"ចាំតិចមើលកំពុងទៅហើយ"
"និយាយចឹងតាំងពីកន្លះម៉ោងមុន គិតថាយើងជឿទៀតមែន"
"អឺ លើកនេះមែនទែនហើយ កុំរអ៊ូច្រើនពេកប៉ាៗ"
"អ្នកណាឪឯង? អត់ផឹកមួយថ្ងៃនាំរឿងឲ្យយើងជាងរាល់ដងទៀត។ បានហើយ"Jay ចុចបិទក្រោយប៉ាចោអស់ចិត្ត។ Jaeyun ក៏មិនដឹងខ្លួនឯងកើតអីដែលថ្ងៃនេះគ្រាន់តែដឹងថាថ្ងៃនេះគេគ្មានអារម្មណ៍ផឹក។ កាហ្វេដែលកាន់ជាប់នឹងដៃក៏គេមិនដឹងត្រូវធ្វើអីជាមួយវាដែរ។
រវល់តែមើលទៅកែវកាហ្វេឡានក៏បើកដល់ផ្លូវទួលធ្វើឲ្យរលាក់របូតកាហ្វេពីដៃបាត់។ គេប្រញាប់ជាន់ទៅមុខបន្តិចដើម្បីឈប់កៀនផ្លូវ ហើយស្រវ៉េស្រវ៉ាយកក្រដាស់មកជូតខោដែលប្រឡាក់។
ស្រាប់តែទ្វាឡានគេបើកហើយមានមនុស្សស្រីម្នាក់ចូលមកអង្គុយខាងក្នុង។ នាងបែរមករៀបនឹងបោះកាបូបដៃនាងទៅកៅអីក្រោយតែក៏មកប្រទាក់ភ្នែកជាមួយគេហើយចំហមាត់ភ្លុង
"សុំទោសផង ខ្ញុំច្រឡំស្មានតែឡានមិត្តភក្តិខ្ញុំ"
នាងស្រវ៉ាចាប់ទ្វាររៀបនឹងបើកចេញទៅវិញហើយ តែ Jaeyun ចាក់គន្លឹះទ្វាភ្លាមៗ។
"បើចង់ទៅជាមួយខ្ញុំ ប្រាប់តាមត្រង់មកក៏បានដែរ"គេនិយាយយ៉ាងហំហាន នឹកគិតថានេះជាវិធីនាងចង់ទាក់គេ។ ព្រោះច្រឡំឡានយ៉ាងម៉េច? ឡានដែលគេកំពុងជិះនេះមានតែ 2 ប៉ុណ្ណោះនៅកូរ៉េ ហើយវាចៃដន្យកើតដែរដែលឡានទាំង 2 មកកន្លែងដូចគ្នាបែបនេះ?
"ចង់បានន័យថាម៉េច?" កែវភ្នែកសម្លក់របស់នាងគ្មានធ្វើឲ្យគេញរញើតអីបន្តិចទេ។ គេឧនមុខទៅជិតត្រចៀកនាង
"ទៅគេងជាមួយខ្ញុំយប់នេះយ៉ាងម៉េចដែរ?"