Part 6 - LOST IN PARADISE

167 7 3
                                    

បន្ទាប់ពីនិយាយត្រូវរូវគ្នារួច អ្នកទាំងបួនក៏បន្តថ្ងៃរបស់ពួកគេដូចធម្មតា។ Jake បានពន្យល់ទៅ Soari ហើយថា Philip មិនបានរបួសធ្ងន់ធ្ងរទេ ណាមួយ Jay ក៏បានជួយដោះស្រាយជួយដឹកគេទៅពេទ្យដែរ។ ឥឡូវ Philip កំពុងនៅមន្ទីរពេទ្យដោយមាន Jay នៅចាំបិទមាត់គេមិនឱ្យដាក់ពាក្យបណ្តឹងលើ Jake ។

ប៉ុន្មានថ្ងៃទៀត Soari ត្រូវធ្វើដំណើរទៅជប៉ុនក្រោមការអញ្ជើញពី Brand ខោអាវមួយដែលល្បីបំផុតនៅទីនោះ។

បែបនេះហើយទើបនាងត្រូវត្រៀមឈុតទុកឱ្យម៉ូដែលដែលត្រូវដើរម៉ូតក្នុងកម្មវិធីនោះ។ Soari ងើបឡើងថ្ងៃអាទិត្យមមាញឹកធម្មតា។ កំពុងប្រទីប្រទាន់ចាប់ Jungwon ធ្វើម៉ាឡាកាំងឱ្យស្លៀកឈុតដែលនាង design មកហើយ។

មកនៅផ្ទះនាងមួយថ្ងៃ នាងមិនឱ្យទំនេរចោលទេ។

"តឹងពេកអត់ Jungwon?"
"អត់ទេបង ល្មមតើស៎" Jungwon ឆ្លើយទាំងកំពុងទប់ដង្ហើម។ Soari ក៏ក្រវីក្បាលហើយលើកដៃញីសក់ Jungwon។
"ឯងនិយាយតាមត្រង់ទៅ តែមិនចឹងឈុតនឹង Soari ត្រូវសារេយ៉ាងហោច 10 ដងទៀតទើបត្រូវ។" Sunoo និយាយទាំងកំពុងញាត់នំចូលមាត់។ នំមិនដឹងមកពីណាខ្លះទេ គេទៅកកាយពីក្នុងទូរ Soari មក។ ឯ Jake កំពុងយ៉ាងស្ងៀមមើលនាងធ្វើការ។

គម្រោងគេថាចង់ទៅជាមួយនាងដែរ តែនាងមិនព្រមឱ្យគេទៅជាមួយ។ ដោយសារនាងទៅលើកនេះមិនមែនទៅប៉ុន្មានម៉ោងហើយហោះមកកូរ៉េវិញទេ គឺនាងឆ្លៀតទៅលេងប៉ាម៉ាក់ដែរ។ ចឹងដើម្បីកុំឱ្យ Jake តាមមកហើយគេមិនបានធ្វើការរបស់គេដែរ នាងសម្រេចថាមិនឱ្យគេទៅជាមួយតែម្តង។

តែនិយាយឱ្យមែនទែនទៅ ទោះនាងប្រឹងឃាត់ប៉ុណ្ណាក៏ Jake មិនដែលស្តាប់នាងស្រាប់ហើយ។

~~~~~~~~~~

ដល់យប់មុនថ្ងៃកម្មវិធី Soari កំពុងអូសវ៉ាលីទៅកន្លែង Check in ដោយមាន Jake ដើរនៅពីក្រោយ។ នាងឃាត់គេលែងបានហើយ។ អត់ទេ នាងឃាត់គេមិនដែលបានតាំងពីដើមមកហើយ។

''ហេតុអីក៏ត្រូវមកតាមដែរនៀក៎ នេះតាមខ្ញុំជាងម៉ាក់លោកទៀត''
''ម៉ាក់បងប្រាប់ថាឲ្យតាមអូន'' Jake ញញឹមមកនាងយ៉ាងខិល។
''ហេតុអី?''
''ព្រោះគាត់ចង់ឲ្យបងថែអនាគតកូនប្រសារគាត់ឲ្យល្អនឹងហើយ''

Ruby SleevesWhere stories live. Discover now