ព្រឹកឡើង Jake ងើបឡើងចុះមកជាន់ក្រោមទាំងធីងធោង។ គ្រួសារនេះគេទម្លាប់ងើបប៉ុន្មានទៅ ព្រោះឥឡូវម៉ោងទើប 8 ព្រឹកទេ តែក្នុងផ្ទះឲ្យស្ងាត់ជ្រងុំតែម្តង។ គេមកដល់ផ្ទះបាយហើយយកទឹកមកចាក់ផឹក។ Riki ក៏ដើរចូលមកទាំងរៀបចំខ្លួនស្អាតបាតហើយស្រេច។
ស្មាលនេះ Soari ទៅដល់កន្លែងកម្មវិធីបាត់ហើយ ដើម្បីទៅឆែកមើលឈុតជាមួយម៉ូដែលមុនកម្មវិធីដែលនឹងចាប់ផ្តើមនៅពេលល្ងាច។
សុខៗស្រាប់តែ Riki មកឈរពីមុខគេហើយលើកទូររស័ព្ទឡើងមក។ គេនិយាយស្អីមិនដឹងដាក់ទូរស័ព្ទហើយបែរអេក្រង់ឲ្យ Jake មើល។
«រៀបចំខ្លួនទៅ លោកត្រូវទៅកន្លែងមួយជាមួយខ្ញុំ»
គេកំពុងប្រើ google translate ប្រែភាសាជប៉ុនមកកូរ៉េដើម្បីទំនាក់ទំនងគ្នា។ Jake អានហើយក៏យកទូរស័ព្ទពីដៃ Riki។
«ពួកយើងត្រូវទៅណា?» ជាសំណួរដែល Jake សួរទៅវិញ។ Riki ក៏តបបមកវិញថា...
«កុំសួរច្រើន ហើយប្រញាប់ទៅរៀបចំខ្លួនទៅ»
"នែ៎ យើងអាយុបងឯងណា៎ និយាយឲ្យស្រួលបួលជាមួយយើងតិច!!"
Jake ស្រែកថាឲ្យភ្លាមពេលអានរួច។ តែ Riki ធ្វើជាមិនលឺហើយដើរចេញ។ គេក៏លើកទូរស័ព្ទមកម្តងទៀតដោយមានសម្លេងនិយាយជាភាសាកូរ៉េថា
«បើចង់ជួប Soari ត្រូវតែរួចរាល់ក្នុងពេល 20នាទី»
~~~~~~~~~~~~~~~
30 នាទីក្រោយ Jake រត់ចុះមកទាំងទាក់ជើងនឹងជណ្តើរប៊ិះដួលផ្កាប់មុខ ព្រោះគេខ្លាច Riki ទៅចោលបាត់។ តែពេលមកដល់បែរជាឃើញ Riki កំពុងដេកលក់លើសាឡុងជាមួយតេឡេទូរទស្សន៍នៅជិតខ្លួន។ នឹងហើយ ទូរទស្សន៍កំពុងមើលមនុស្ស។
Jake ដើរទៅជិតគេហើយយកតេឡេមកចុចបិទទូរទស្សន៍។ Riki ក៏ដឹងខ្លួនល្មមហើយងើបឈរឡើងសារ៉េអាវក្រៅម៉ូតដូចអ្នកប្រណាំងឡានរបស់គេឲ្យស្រួលបួល។ ពេលឈរជិតគេបែបនេះទើប Jake ចាប់អារម្មណ៍ថា Riki មិនមែនខ្ពស់ធម្មតា ព្រោះថាឥឡូវគេត្រូវងើយចង់ជាប់កដើម្បីមើលមុខ Riki។
បើវ់ៃគ្នាជាមួយវាឥឡូវយើងអាចនឹងចាញ់! ចឹងយើងគុំទុកនៅពេលក្រោយវិញ។