Part 5 - Never again

145 8 2
                                    

មកដល់ផ្ទះវិញ Soari ក៏ចូលបន្ទប់សន្លប់ឈឹង។ មួយថ្ងៃនេះនាងរត់ទៅរត់មកមិនតិចជាង 100 ដងទេ ហើយមកត្រូវមានរឿងនៅពិធីជប់លៀងទៀត។ នាងគ្រាន់តែចង់សម្រាកមិនចង់គិតអីច្រើនទេនៅពេលនេះ។

មួយសំទុះក្រោយ Sunoo ចូលមកផ្តួលខ្លួនគេងក្បែរនាង។ ត្រូវហើយរាល់ពេលមានកម្មវិធីត្រូវផឹកដល់ស្រវឹងគឺ Sunoo តែងមកគេងនៅផ្ទះ Soari សិន។ ស្រវឹងឡេឡឺបែបនេះនាងមិនឲ្យគេទៅផ្ទះដោយខ្លួនឯងទាំងយប់ទេ។ អាចនិយាយបានថាអ្នកទាំងពីរស្គាល់គ្នាយូរគ្រាន់ហើយ។ យូរល្មមដែលនាងអាចចាត់ទុកគេដូចបងប្អូនបាន។ ពួកគេក៏មានតែគ្នាទៅវិញទៅមកបែបនេះតាំងពីដើម។

''Soari''
''ហឹម?''
''ចុះបើស្អែកគេតាមមករកឯងដល់ផ្ទះ ឯងចង់ធ្វើយ៉ាងម៉េច?"
''យើងមិនដឹងទេ កុំសួរយើង''

មិត្តទាំងពីដកដង្ហើមធំទាំងបិទភ្នែក។ Soari មិនដឹងថាគួរប្រឈមជាមួយ Jake បែបណាពិតមែន។ ទិដ្ធភាពមិញនេះនៅឌិតជាប់ក្នុងខួរក្បាលនាងនៅឡើយ។ នាងមិនដែលគិតថាគេនឹងធ្វើបែបនឹងទេ។ នេះមុខ Philip ត្រូវខ្ទេចអស់តែម្តងដោយសារ Jake។ នាងក៏បារម្ភដូចគ្នាថាគេនឹងដោះស្រាយបែបណា។

''តែគេធ្វើបែបនឹងក៏ដើម្បីការពារឯងដែរ, ...យើងគិត''
Sunoo ស្រាប់តែនិយាយឡើង។
''ឯងគិត?'' Soari បែរទៅមិត្តរបស់នាង។ ឯ Sunoo ក៏ងក់ក្បាលតិចតបមកវិញ។

ការពារបែបណាក៏មិនគួរដល់ថ្នាក់ដែរ នាងមិនដែលឃើញអ្នកណាវាយសាហាវបែបនឹងទេ។ កាន់តែគិតនាងកាន់តែខ្លាចគេ។ Soari ក្រញែងខ្លួនដូចព្រឺសម្បុរ
''តែក្រែងល្ងាចមិញគេរកវាយឯងដែរមិនចឹង? ឆាប់ភ្លេចហើយនិយាយការពារគេម្លេះ?''
Soari ងាកទៅមើលមិត្តរបស់នាងម្តងទៀត។ Sunoo ក៏ស្ទុះងើប
''អើមែន, បើឯងមិននិយាយយើងភ្លេចបាត់មែនតើស៎''
''បើវាមកស្អែក ចាំយើងជាអ្នកចេញដោះស្រាយឲ្យ''

Sunoo លើកដៃដាល់ខ្យល់ ប្រកាច់ពេញលើពូក។ Soari ក៏សើចបានបន្តិចហើយត្រឡប់មកដកដង្ហើមធំវិញ។

"ដេកទៅ កុំដកដង្ហើមធំច្រើនពេក, ស្អែកចាំគិតទៀត"
"ហឹម..." Soari តបតែប៉ុណ្ណឹង ហើយអ្នកទាំងពីរក៏បិទភ្នែកគេងតែម្តង។

~~~~~~~~~~

ព្រឹកស្អែកក៏មកដល់។ Soari និង Sunoo នៅគេងលក់ស្កប់ស្កល់នៅឡើយ ដោយសារវាថ្ងៃសម្រាកទើបគ្មានអ្នកណាងើបបើកភ្នែកមួយសោះ។

Ruby SleevesWhere stories live. Discover now