នៅក្នុងពិធីជប់លៀងមួយរបស់ត្រកូលអាដូរ៉ា ដែលធ្វើឡើងសម្រាប់អបអរដល់កូនប្រុសច្បងដែលឡើងកាន់តំណែងម៉ាហ្វៀបន្តពីឪពុកក្នុងវ័យ27ឆ្នាំ ដែលគេមានឈ្មោះថា Sunooមានរូបរាងតូចច្រឡឹងដូចមនុស្សស្រីដែលអ្នកណាមើលមកក៏គិតថាគេជាមនុស្សទន់ខ្សោយតែការគិតគឺខុសស្រឡះគេមានមុខមាំ ចរឹករឹកពាតឹងរឹងមុឺងម៉ាត់ហ្មត់ចត់ តែមិនផ្ដាច់ការនោះទេ។ នៅក្នុងកម្មវិធីមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករដែលសុទ្ធតែជាត្រកូលមានអំណាច លើកលែងតែត្រកូលមួយប៉ុណ្ណោះដែលមិនបានអញ្ជើញមកគឺត្រកូលម៉ានីឡា ដោយសារតែត្រកូលទាំងពីជាសត្រូវនឹងគ្នា ត្រកូលទាំងពីរតែងតែមានជម្លោះជាមួយគ្នាជាច្រើនលើក ដោយសារតែត្រកូលម៉ានីឡាតែងតែលួចប្លន់ទំនិញរបស់ត្រកូលអាដូរ៉ាជាញឹកញាប់។ ចូលមកកម្មវិធីយើងវិញពេលនេះមេគ្រួសារកំពុងតែទទួលភ្ញៀវជាមួយកូនប្រុសទីពីរនិងប្រុសពៅដោយកូនច្បងមិនទាន់រៀបចំខ្លួនរួចនៅឡើយ
<Riki ទៅមើលបងធំបន្តិចទៅយូរហើយគាត់មិនទាន់ចុះមកទៀត>សំឡេងស្រទន់របស់កូនប្រុសទីពីរបានបន្លឺប្រាប់ប្អូនឲ្យទៅមើលបងប្រុសរបស់ខ្លួន
<បាទ បងនៅចាំទទួលភ្ញៀវជាមួយលោកប៉ាចុះ>ថាហើយប្រុសពៅក៏ឡើងទៅខាងលើ
~តុក~~តុក~~~
<បងប្រុសហើយឬនៅពេលនេះពិធីជិតចាប់ផ្ដើមហើយ>រីគីគោះទ្វាហើយក៏បើកចូលទៅហៅបងប្រុស
<រួចហើយៗ តោះឆាប់ទៅ>អ្នកជាបងក៏ដើរមកអូសដៃប្អូនចេញមកក្រៅដើម្បីចុះមកខាងក្រោម
<នោះបងទៅរាក់ទាក់ភ្ញៀវបន្តិចទៅ>ឮសំដីប្អូនប្រុសហើយក៏ដើរទៅកន្លែងឪពុក
<អូ! មកល្មមនេះកូនជម្រាបសួរលោកអ៊ំនឹងបងទៅកូន>លោកម្ចាស់អាដូរ៉ាក៏ណែនាំឲ្យកូនប្រុសជម្រាបសួរវ័យចំណាស់ដែលកំពុងឈរចំពោះមុខ
<ជម្រាបសួរលោកអ៊ំ បងប្រុស>Sunooអោន90°ជាការគោរពដល់មនុស្សចាស់
<បាទជម្រាបសួរ នេះក្មួយអ៊ំធំលឿនណាស់ធ្មេចបើកៗក៏បានបន្តតំណែងពីលោកប៉ាភ្លាម>លោក Justin ញញឹមសរសើរSunoo គេក៏ញញឹមដាក់គាត់វិញ
KAMU SEDANG MEMBACA
អន្ទាក់ស្នេហ៍ម៉ាហ្វៀ
Aksiគ្រួសារពីរត្រកូលដែលជាសត្រូវនឹងគ្នាព្រោះតែរឿងយល់ច្រឡំបន្រិចបន្តួច បង្កើតបានជាចំណងរួមរឹតដល់កូនៗជំនាន់ក្រោយឲ្យធ្លាក់ចូលក្នុងរឿងមួយនេះដោយគេមិនបានដឹងរឿងអ្វីនោះទេ