My Uncle (3/5)🔥

4.7K 98 0
                                    

New day✨
ពន្លឺថ្ងៃចាំងចូលតាមបង្អួចជាមួយខ្យល់ត្រជាក់បក់
តិចៗបង្ហាញឲ្យឃើញកម្លោះពីរនាក់កំពុងគេងឱបគ្នាគ្នាទាំងគ្មានសម្លៀកបំពាក់មានតែភួយគ្របត្រឹមចង្កេះ

«

ហឹម....»សម្លេងគ្រហឹមរបស់រាងក្រាស់បន្លឺឡើងមានអារម្មណ៍ស្ពឹកដៃហើយភ្នែកទាំងគូរបើកឡើងតិចឲ្យស៊ាំនឹងបន្លឺថ្ងៃ
រាងក្រាស់ឱនមើលមនុស្សក្រាមទ្រូងដែលទើបដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ ដៃធំក្រាស់លើកទៅអង្អែលមុខរាងតូចថេយ៉ុងតិចៗទាំងកែវភ្នែកថ្លានឹងថ្កល់ដូចកំពុងគិតរឿងអ្វីម្យ៉ាង
«ហឹម...»ដោយមានការរំរំខានរាងតូចក៏បើកភ្នែកឡើងប៉ះចំភ្នែកមួយគូរដែលកំពុងសម្លឹងមកមើលគេ

«អឹស ចេញពីយើងទៅ»ថេយ៉ុងលើកដៃរុញទ្រូងរាងក្រាស់មួយទំហឹងធ្វើឲ្យនាយផ្ងាទៅក្រោយខ្ទាតចេញពីរាងតូច
«សមចិត្តឯងហើយហើយមែនទេ»រាងតូចក្រោយឈរដោយទាញភួយមកបិទបាំងកាយរាយរបស់ទាំងភ្នែកក្រហមប្រុងនឹងយំចេញមក
«សមចិត្ត!ពូកំពុងនិយាយអី»ជុងហ្គុកក្រោកមកតបនឹងរាងតូចទាំងចម្ងល់ មិនយល់ពីរាងតូច
«ហឹស ឯងអាក្រក់ណាស់ឯងមិនមែនជាជុងហ្គុករបស់យើងទេ»ថេយ៉ុងនិយាយទាំងទឹកភ្នែក ព្រោះគេខូចចិត្តចំពោះទង្វើរាងក្រាស់ធ្វើមកកាន់គេ ដឹងថាហេតុអីទេជុងហ្គុកក្មេងពីមុនជាមនុស្សល្អណាស់តែពេលនេះគឺអត់ទេមិនមែនគេទេ
«ត្រូវខ្ញុំវាអាក្រក់យ៉ាងមិច ខ្ញុំវាចឹង»ជុងហ្គុកកំហ៊កហើយស្ទុះទៅចាប់ដៃរាងតូចដែលថយក្រោយតិចៗទៅរកទ្វាមកខ្ទប់នឹងទ្រូងគេ ទាំងក្តាប់ដៃគេឡើងខ្លាំងជាមួយភ្នែកក្រហមច្រាល
«ល..លេងយើងយើងស្អប់ឯង»រាងតូចរើកញ្ជ្រោលពីរាងក្រាស់ទាំងទឹកភ្នែករហាម
«ស្អប់ចឹងហេ៎ស ពាក្យនេះខ្ញុំជាអ្នកនិយាយទេបានត្រូវ»ជុងហ្គុកនិយាយទាំងច្របាច់កដៃថេយ៉ុងអស់ពីកម្លាំងដៃ
«អូយ..យើងឈឺឯងឆ្គួតហើយ»ថេយ៉ុងនិយាយទាំងឈឺចាប់ត្រង់កដៃ កម្លាំងជុងហ្គុកខ្លាំងណាស់
«ត្រូវហើយខ្ញុំវាឆ្គួត ខ្ញុំឆ្គួតព្រោះខ្ញុំស្រលាញ់ពូ ឆ្គួតដែលរងចាំពូរងចាំមនុស្សដែលធ្វើឲ្យខ្ញុំស្ទើតែឆ្គួត» ថេយ៉ុងគាំងនិយាយមិនចេញពេលលឺរាងក្រាស់និយាយបែបនេះ
«ពូដឹងទេប៉ុន្មានឆ្នាំមកនេះខ្ញុំតាមរកពូស្ទើតែឆ្គួតហើយពូដឹងទេ ខ្ញុំខឹងពូតែខ្ញុំនៅតែតាមរកពូ ថ្ងៃដែលពូចេញទៅខ្ញុំស្ទើតែគាំងស្លាប់តើពូមានដឹងទេ ថាប៉ុន្មានឆ្នាំនេះខ្ញុំរស់វេទនាយ៉ាងណាដែលសុខៗមនុស្សរំខាន់បំផុតក្នុងជីវិតគេចេកចាញទៅមិនប្រាប់មិនទុកសូម្បីតែពាក្យលា»ជុងហ្គុកនិយាយទាំងទឹកភ្នែកហូមកមាត់ៗគេអន់ណាស់អន់ដល់ថ្នាក់គ្មានអ្នកណាចង់នៅក្បែរគេសូម្បីម្នាក់
«ហឹស..ត្រូវហើយលើលោកនេះមានអ្នកណាចង់នៅក្បែរក្មេងដែលគ្មានបានការដូចខ្ញុំទៅគ្រប់គ្នាមិនត្រូវការខ្ញំុរួមទាំងពូដែរ»ជុងហ្គុកនិយាយទាំងអួលដើមកនឹកឃើញរឿងអតីតកាល ប៉ាមានស្រីក្រៅ ម៉ាក់គេគ្រាំចិត្តដល់ថ្នាក់ធ្វើអត្តឃាតខ្លួនឯង នាយមិនអាចធ្វើអ្វីបានក្រៅពីឈរមើលមនុស្សដែលខ្លួនស្រលាញ់លាចាកលោកនិងឃ្លាតពីគេម្តងម្នាក់ៗ
«ជុង..ហ្គុក»អារម្មណ៍ខឹងស្អប់នាយមុននេះធ្លាក់ក្តុកនៅពេលឃើញទឹកភ្នែកក្មួយជាទីស្រលាញ់ស្រក់ជាលើកដំបូង គេធ្លាប់តែឃើញនាយរឹងមាំតែអ្នកណាទៅដឹងថាគេមានរឿងខ្មៅងងឹតក្នុងចិត្តបែបនេះ
«សុំទោស..ខ្ញុំឈប់រំខានពូទៀតហើយពូទៅចុះ»រាងក្រាសនិយាយទាំងឱនមុខចុះក្តាប់ដៃចូលគ្នាប្រឹងទប់សម្លេងយំ
«សុំទោសពូសុំទោសដែលទុកឯងចោលសុំទោស»ថេយ៉ុងនិយាយព្រមទាំងចូលទៅឱបអ្នកម្ខាងទៀតទាំងទឹកភ្នែកស្រក់លើទ្រូងរាងក្រាស់
«ខ្ញុំហត់ណាស់ពូ ខ្ញុំមិនចង់បន្តជាមួយអារម្មណ៍មួយនេះទៀតទេខ្ញុំហត់នឹងរងចាំខ្ញុំហត់ដែលទទួលរឿងដដែលៗនេះទៀតណាស់»ជុងហ្គុកនាយពិតជាហត់ណាស់គេមិនដឹងថាគេអាចមានជីវិតទទួលរឿងដដែលៗទាំងនេះបានយូរប៉ុន្មាទេ
«ឯងលែងហត់ហើយជុងហ្គកឯងត្រូវនៅជាមួយពូឯងត្រូវតែនៅការពារពូឯងមិនអាចទុកពូចោលឲ្យនៅម្នាក់ឯងជាដាច់ខាត បើឯងស្រលាញ់ពូឯងត្រូវនៅមើលថែពូៗនឹងផ្តល់គ្រប់យ៉ាងឲ្យឯងគ្រាប់យ៉ាងជាកំហុសរបស់ពូឯងមិនខុសទេគ្រប់គ្នាត្រូវការឯង »ថេយ៉ុងឱនទៅថើបភ្នែកជុងហ្គុកដែលកំពុងតែយំហើយបន្តទៅថ្ពាល់សងខាងរបស់នាយ មើលចុះគេគេយំឡើងញ័រខ្លួនអស់ហើយ

Short novel Taekook 🔞Where stories live. Discover now