My Uncle (5/5)🔥 THE END

4.9K 103 3
                                    

First day ✨
«សឺត...អូនសម្លាញ់ក្រោកមេឃភ្លឺហើយ» ជុងហ្គុកអោនទៅថើបថ្ពាល់អ្នកនៅក្រោមទ្រូងមួយខ្សឺតយ៉ាងវែង ងាយឯណាភ្ញាក់ពីគេងឃើញមនុស្សជាទីស្រលាញ់នោះមនុស្សធ្លាប់តែនៅក្បែរគ្នាសុខៗក៏បែកគ្នាអស់ជិត10ឆ្នាំ អ្នកណាមិននឹកគេរងទុក្ខណាស់ប៉ុន្មានឆ្នាំមកនេះដោយសារតែរាងតូចម្នាក់អត់ តែពេលនេះគេពិតជាមានក្តីសុខណាស់ បេះដូងក្រៀមស្វិតមួយនេះចាប់ផ្តើមលូតលាស់ម្តងទៀតហើយ

«អឹម...ជុងកុំរំខានអូន»ថេយ៉ុងពត់ពេនខ្លួនទាំងខ្ជិលច្រអូសងាកខ្លួនចេញពីការឱបរបស់ជុង ព្រោះគេមិនទាន់អស់ងងុយទេ
«ហឹស ចឹងគេងបន្តចុះ» ដោយឃើញដូច្នេះរាងក្រាស់ក៏ឈប់រំខានទៀត ហើយក៏ក្រោកនាំរាងកាយហាប់ណែនមានកន្សែងរុំនឹងចង្កេះដើរចូលទៅក្នុងបន្ទប់ទឹក 
15នាទីក្រោយរាងក្រាស់បានចេញពីបន្ទប់ទឹកមានកូនកន្សែងនៅនឹងដៃលើកជូតសក់សើមនោះ
«ហឹស នេះមិនទាន់ក្រោកទៀតហេ៎សយប់មិញខ្លាំងដៃពេកទេដឹង»ជុងហ្គុកសម្លឹងមើលទៅរាងតូចដែលកំពុងគេងយ៉ាងលក់ស្កប់ស្កល់ទាំងក្រវីក្បាលតិចៗហួសចិត្តនឹងខ្លួនឯង ហើយក៏ដើរទៅបើកទូរសម្លៀកបំពាក់យកមកស្លៀកដើម្បីចុះទៅរកអីញ៉ាំដោយសារវារាងថ្ងៃខ្ពស់ដែរហើយ
«ចុះមកហើយហេ៎ស អាចៅជើងល្អ»លោកចន
«លោកតាមានការអីមែនទេ»គ្រាន់តែចុះមកដល់ក្រោមភ្លាមលោកចនក៏សួរឌឺដងឲ្យលោកចៅភ្លែត តែរាងក្រាស់មិនឆ្លើយបែរជាសួរបកទៅលោកចនវិញ ចំជាកំពូលចៅហើយ
«យ៉ាងមិចទាល់តែមានការមែនទេបានសួរបាន»
«ហឺយ គ្រាន់តែឆ្ងល់ព្រោះតាមធម្មតាលោកតាមិនដែលនៅព្រឹកៗចឹងទេ»
«ស្អីព្រឹក ថ្ងៃចង់ត្រង់ហើយ» លោកចននិយាយទាំងហួសចិត្ត ថ្ងៃឡើងចំកណ្តាលក្បាលហើយនៅព្រឹកខ្មោចយ៎អីទៀត
«សម្រេចថាលោកតាមានការអី»
«គ្មានទេ»
«អៅ ចុះលោកតាសួរខ្ញុំធ្វើអី»
«យើងសួរឯងព្រោះចង់រកលោកពូរបស់ឯង»
«ហើយរកគាត់ធ្វើអី»ជុងហ្គុកចោទសួរទាំងចងចិញ្ចើម
«ក៏...»
«លោកម្ចាស់រកខ្ញុំមានការអ្វីមែនទេ»លោកចនប្រុងនិយាយតែរាងតូចក៏និយាយកាត់មុនដែលខ្លួនកំពុងចុះពីលើកាំជណ្តើរជាមួយអាវរលុងពណ៌ក្រហមជាមួយខោពណ៌ខ្មៅ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ដែលធ្វើឲ្យរាងក្រាស់មើលឡើងភ្លឹក
«នៅដើរបានទៀត»ជុងហ្គុលនិយាយតិចៗម្នាក់ឯងទាំងខាំមាត់តិចៗ 
«អឺ បានឯងមកចឹងល្អហើយ អង្គុយចុះទៅ» ក្រោយពីបានការអនុញ្ញាតថេយ៉ុងក៏ដាក់ខ្លួនអង្គុយទល់មុខនឹងគាត់ ហើយក៏មានក្មេងខ្លះចូលទៅអង្គុយជិតតាមដែរ

«ហើយឯងមកអង្គុយអីដែរ»លោកចន
«រឿងអីអង្គុយមិនបាន»ជុងហ្គុក
«អឺ តែឯងមិនទៅធ្វើការទេអី មុននេះដូចប្រញាប់ណាស់»លោកចន
«លុយចាយមិនទាន់អស់ផងខ្ជិល»ជុងហ្គុក
«ជុង......»ថេលើកដៃទៅអង្រួនដៃរាងក្រាស់តិចៗបំណងឃាត់ទេឲ្យនិយាយឲ្យស្រួលបួល ចំណែករាងក្រាសធ្វើមិនដឹង
«ហឺយ កុំឃាត់គេអីថេយ៍គេអស់កែហើយ»
«បាទ តែលោកអ៊ំរកខ្ញុំមានអីឬអត់»
«មាន គឺថាវាអញ្ចេះទេ លោកលីគេចង់»
«ចង់ស្អី មិនបាច់និយាយក៏ដឹងដែរថាអាតាកញ្ចស់នឹងចង់លើកកូនស្រីគេឲ្យលោកពូ»គ្រាន់តែឮលោកចននិយាយពីលោកលីភ្លាមគេក៏មួម៉ៅភ្លែតមិនចាំឲ្យលោកចននិយាយទាន់
«វាស្អីឯងជុងហ្គុក»លោកចនរាងភ្ញាក់បន្តិចដោយសារជុងហ្គុកគេច្រឡោតស្រែកគំហកឲ្យគាត់
«ជុង ស្ងាត់បន្តិចហើយអង្គុយចុះវិញមក»ថេយ៍ប្រឹងទាញដៃរាងក្រាសឲ្យអង្គុយចុះវិញតែមើលគេចុះហឺយ ពិបាកណាស់
«លោកលីគេចាស់សឹងចំណាស់យើងហើយឯងហៅគេឲ្យត្រឹមត្រូវមិនបានទេអីហា៎ជុង»
«ខ្ញុំមិនហៅ បើលោកតានៅតែមិនបោះបង់គំនិតនោះចោលទៀតមែនទេ នាងមិនសមនឹងលោកពូថេយ៍ទេ»ជុងហ្គុកតបផាំងៗទៅកាន់លោកចនវិញ កុំស្មានតែគេមិនដឹងពីគំនិតរបស់គាត់នោះ ចង់ផ្គូរផ្គងលោកពូថេយ៍គេនិងនាងការៀនោះហេ៎សកុំសង្ឃឹមដរាបណាគេនៅមានដង្ហើមអ្នកណាកុំចង់ប្រាថ្នា
«សមឬអត់មិនមែនឯងអ្នកអាកាត់ទេ លោកពូឯងអាយុច្រើនហើយក៏ល្មមដល់ពេលមានគ្រួសារនឹងគេដែរហើយ ណាមួយគ្រួសារលោកលីគេក៏ជាអ្នកមានមុខមានមាត់ម្នាក់ដែរហើយគេក៏មានកូនស្រីតែម្នាក់ទៀតនាងថែមទាំងស្អាត ចំណេះដឹងក៏ខ្ពង់ខ្ពស់សាកសមនឹងលោកពូឯងណាស់»លោកចន
«ចង់ខ្ពង់ខ្ពស់ដល់ណា បើមានខ្ញុំនៅកុំសង្ឃឹម»
«ជុង...ជុងចង់ទៅណា»ថេយ៍ដែលអង្គុយស្តាប់តាចៅគរឈ្លោះគ្នាស្ងៀមមិនមាត់តែនៅសុខៗស្រាប់តែជុងហ្គុកចាប់អូសដៃគេចេញទៅទាំងត្រឡប់ត្រឡឹនជើងដើរញាប់ញ្មេរ
«ចូលឡានទៅ»Jungkookមិនឆ្លើយបែរជាបើកទ្វាឡានឲ្យរាងតូចចូលទៅ
«យើងទៅណា»ថេយ៍
«ចូលទៅគង់តែដឹងទេ» មិនសួញសាញច្រើនរាងតូចក៏ចូលទៅអង្គុយ ហើយរាងក្រាស់ក៏បើកឡានចេញទៅក្រោមក្រសែភ្នែកលោកចនដែលសម្លឹងមើលពួកគេពីក្នុងផ្ទះមក

Short novel Taekook 🔞Where stories live. Discover now