សូមទោសចំពោះពាក្យពេចន៍មិនសមរម្យ 17+
« អរុណសួស្តីលោកប៉ា »
« មកហើយហេ៎ស អង្គុយចុះមក អ៊ំដួសបាយទៅ »
« ចា៎ស លោកប្រុស »
« ការងារមួយរយៈនេះយ៉ាងម៉េចហើយកូន »
« ក៏..រលូនល្អដែរណាលោក »
« មួយរយៈនេះរឿងក្រុមហ៊ុនពឹងលើកូនហើយ »
« បាទមិនអីទេលោកប៉ា »
« ហឹម..និយាយចឹងល្ងាចនេះកូនទំនេរឬអត់ »
« អត់មានទេលោកប៉ាចេញពីក្រុមហ៊ុនគឺមកផ្ទះតែម្តង លោកប៉ាមានអ្វីឬអត់ »
« បើទំនេរល្អហើយ ល្ងាចនេះទៅចូលរួមកម្មវិធីលោកkangជាមួយប៉ា »
« អ៎...បាទ និយាយចឹងដូចមិនឃើញអ្នកម៉ាក់»
« ម៉ាក់របស់កូនទៅមើលលោកតារបស់ឯងមិនទាន់មកវិញទេ ឆាប់ញុំាទៅក្រែងហួសម៉ោងទៅធ្វើការ »
# On the way
« បងវ៉ុន ហេតុអ្វីសុខៗលោកប៉ាចង់ឲ្យខ្ញុំទៅចូលរួមកម្មវិធីតបស់លោក kang ចឹង បងមានដឹងអត់ »
« ខ្ញុំក៏មិនសូវដឹងដែរអ្នកប្រុសថេយ៍ »
« អ៎ មិនអីទេ »
« តាមខ្ញុំដឹងគ្រួសារលោក kang មានអំណាចណាស់ហើយយប់នេះអ្នកចូលរួមក៏មិនមែនអ្នកធម្មតាដែរ »
«អ៎ តិចគាត់ចង់ឲ្យខ្ញុំធ្វើជាកូនប្រសារលោកខាងទេដឹង ហឹស...» ថេយ៍ និយាយទាំងសើចរលាក់តិចៗ គេមិនពិបាកស្មានទេរឿងនេះតែគេដូចជាមានចម្ងល់រឿងខ្លះបន្តិចបន្ទួចប៉ុណ្ណោះ ដោយហេតុថាលោកប៉ារបស់ខ្លួនមិនងាយបង្ហាយឲ្យអ្នកណាស្គាល់ខ្លួនជាសាធារណៈឡើយទោះខ្លួនជាទាយាទតែម្នាក់របស់ត្រកូលគីមក៏ដោយ
« ឮថាត្រកូលចន ក៏មានវត្តមាននៅទីនោះដែរ »
« ចុះទាក់ទងអីដែរ » ថេយ៍និយាយទាំងទឹកមុខមិនយល់សាច់ការ
« ខ្ញុំឮមកថាគ្រួសារត្រកូល ចន នោះមានអំណាចមិនចាញ់ត្រកូល ខាង ឡើយហើយគ្រួសារនោះថែមទាំងមានកូនប្រុសពៅម្នាក់ល្បីថាពូកែធ្វើជំនួញណាស់»
« ចុះបងដឹងថាគេឈ្មោះអីទេ »
« មិនទេអ្នកប្រុស »
« ហឹម....ចេះចុះបងជួយទៅស៊ើបពីគ្រួសារនេះឲ្យខ្ញុំបន្តិចមក »
« បាទអ្នកប្រុសថេយ៍ » បន្ទាប់ពីនិយាយជាមួយជំនិតហើយៗថេហ្យុងអង្គុយគិតពីគំនិតរបស់លោកប៉ារបស់គេ តើការចូលរួមកម្មវិធីល្ងាចទេអាចទាក់ទងនិងគ្រួសារ ចន នោះឬអត់បើតាមគេដឹងមកលោកប៉ារបស់គេនិងលោកចន ធ្លាប់ជាមិត្តសម្លាញ់នឹងគ្នាតែប៉ុន្មានឆ្នាំមកនេះគាត់ទាំងពីរដូចមានទំនាស់នឹងគ្នាគេពិតជាមិនយល់ពីគំនិតប៉ារបស់គេឡើយថាគាត់ចង់ធ្វើអ្វី ៕
ពេលនេះក៏ជាពេលថ្ងៃត្រង់ទៅហើយបុគ្គលិកនាំគ្នាចេញទៅញុំាបាយថ្ងៃត្រង់អស់ នៅឡើយតែអគ្គនាយកគីមកំពុងតែអង្គុយពិនិត្យឯកសារក្រុមហ៊ុនក្នុង office យ៉ាងស្ងៀមស្ងាត់ម្នាក់ឯង ៕
តុក......តុក......
«ចូលមកចុះ ទ្វាមិនចាក់គន្លឹះទេ » មាត់និយាយតែភ្នែកមិនដកចេញពីរឯកសារ
«នេះជាប្រវត្តិគ្រួសារ ត្រកូលចននិងកូនប្រុសពៅរបស់គ្រួសារនោះអ្នកប្រុសតូច»
«អរគុណបងហើយ ចេញទៅវិញចុះ»
«បាទអ្នកប្រុស» វ៉ុនឱនលាថេយ៍រួចក៏ដើតចេញទៅក្រៅបាត់ ហើយក៏ទុកការងារមួយលែកបើកសឺមីខ្មៅអានប្រវត្តិគ្រួសារចន ។
« JEON JUNGKOOK ហេ៎ស ហឹស!ជួបគ្នាល្ងាចនេះ »ថេហ្យុងបន្ទាប់ពីមើលសឺមីនោះហើយ ក៏ញោចស្នាមញញឹមរបៀបលាក់គំនួច និងលើករូបថតនាយយកមកមើលច្រត់ចង្ការម្រាមដៃនីមួយកម្រើកលើថ្ពាល់តិចៗ គេយល់ហើយថាលោកប៉ារបស់ខ្លួនចង់ធ្វើអ្វី ហើយគេក៏ចង់ដឹងដូចគ្នាគេនោះពូកែកម្រិតណា លើកនេះគេនឹងសម្តែងឲ្យសមបំផុតនិងល្អបំផុត។
វិមានJEON
« អីយ៉ាប្រុសពៅថ្ងៃនេះសង្ហាណាស់» ចុះមកដល់ក្រោមភ្លាម Jungkook ក៏ទទួលបានពាក្យលលេងពីបងប្រុសភ្លែត
«ខ្ញុំជាអ្នកណាមិនសង្ហាកុំហៅខ្ញុំថាJeonJungkook»មិនឲ្យចាញ់ចិត្តបងប្រុសJungkookតបទៅវិញយ៉ាងជឿជាក់
«អឺ...អាសង្ហានៅសំង៉ែងរឹកយូរទេលោកប៉ានិងអ្នកម៉ាក់ចាំឯងយូរហើយ» Junghue
អ្នកនាំកម្លោះទាំងពីរបណ្តើរគ្នាចូលទៅក្នុងឡានដែលកំពុងឈប់ចាំ មិនយូរប៉ុន្មានរថយន្តត្រកូលចនឈប់ចតមុខវិមានដ៏ធំស្ទឹមស្កៃ រាងខ្ពស់ស្រឡោះទាំងពីរចុះពីលើឡានដើរចូលទៅក្នុងកម្មវិធីក្នុងដំណើរយ៉ាងហំហានពីក្រោយលោកប៉ានិងអ្នកម៉ាក់របស់គេ ដែលជាហេតុធ្វើឲ្យកូនក្រមុំជំទាវៗដែលបានមកចូលរួមអត់នឹងជ្រួលជ្រើមមិនបាន ជាពិសេសកម្លោះកូនពៅនាយយសង្ហាណាស់ធ្វើឲ្យពួកនាងៗឃើញហើយចង់ទន់ជង្គង់តែអ្នកកម្លោះឃើញហើយហាក់គ្មាមប្រតិកម្មអ្វីឡើយ ស្របនិងការគិតរបស់នាយស្រាប់តែលេចចេញនូវក្មេងប្រុសរាងតូចត្រឡឹងម្នាក់ដើរស្របជាមួយនិងដំណើរនិងនាយ Jungkookឃើញមួយភ្លែតនាយឡើងភ្លឹក ព្រះអើយគេស្អាតអីយ៉ាងនេះស្អាតលើសមនុស្សក្នុងកម្មវិធីទាំងអស់ រាងតូចថេហ្យុងដែលឈរនៅពីក្រោយលោកkimនិងអ្នកម៉ាក់របស់គេងាកឆ្វេងងាកស្តាំ ក៏ប្រទះនិងកែវភ្នែកអ្នកកម្លោះដែលកំពុងសម្លឹងមកកាន់គេ នេះឬ ចន ជុងហ្គុកនោះអីយ៉ានាយសង្ហាគ្រាន់បើ មិនឲ្យចាញ់នាយគេក៏ញញឹមតបទៅនាយហើយអ្នកកម្លោះអត់និងញញឹមតបវិញមិនបាន អ្នកទាំងប្រាំដើរចូលទៅក្នុងកម្មវិធីព្រមគ្នាក្រោមក្រសែភ្នែករាប់សិបគូរ។
YOU ARE READING
Short novel Taekook 🔞
Short Storyទោះខ្ញុំព្រាននារី តែខ្ញុំមិនបោះបង់មនុស្សដែលខ្ញុំស្រលាញ់ពីរង្វង់ដៃខ្ញុំជាដាច់ខាត