កញ្ចក់វេទមន្ត

580 43 3
                                    

វិមានផាកដុងជីន!
វិមានមួយនេះធំខ្លាំងណាស់តែបែជាមានម្ចាស់តែបីនាក់ នឹងអ្នកបំរើ10នាក់ ក្នុងផ្ទះនេះមានកូនប្រុសតែមួយឈ្មោះផាកជីមីនអាយុ27ឆ្នាំរៀនចប់ពីប្រទេសអង្គគ្លេស ។ សព្វថ្ងៃកំលោះរូបនេះជាម្ចាស់ក្រុមហ៊ុនលក់ឡានដ៏ធំបំផុតនៅសេអ៊ូល នឹងមានសាខាជាង30កន្លែង ។
ជីមីនចុះពីលើផ្ទះដើរហួចចេញជាបទភ្លេងរងំពេញផ្ទះទាំងមូល គេដើរទៅរកម៉ាក់ប៉ាដែលអង្គុយតុអារហាររងចាំញាំបាយជុំគ្នា ។
គេចូលអង្គុយកៅអីអ្នកម្ដាយក៏សួរឡើង៖
« ព្រឹកនេះអីក៏សប្បាយចិត្តម្ល៉េះកូនប្រុស? »
« គ្មានទេធម្មតាៗដូចមុនតើម៉ាក់ »
« តែប៉ាក៏យល់ដូចម៉ាក់កូនដែរ មានរឿងល្អអីឬ? »ជីនបន្ទ ។
« កូនថាគ្មានគឺគ្មានហើយលោកប៉ា!អូ..ថ្ងៃនេះប៉ាមិនទៅក្រុមហ៊ុនទេអ្ហេស? »
« អត់ទេប៉ាអោយពូយ៉ុនហ្គីកូនមើលជំនួសប៉ាមួយរយៈ ព្រោះប៉ាចង់នាំម៉ាក់កូនទៅដើរលេងនៅប្រទេសហូឡង់បានមួយខែពីខែ »
« ក៏ល្អណាប៉ា!គួរតែសម្រាកខ្លះហើយ យ៉ាងណាក្រុមហ៊ុននោះគង់តែអោយលោកពូហ្គីកាន់ដដែល អោយគាត់ចូលបណ្ដើរៗគឺល្អ ប៉ាម៉ាក់នឹងមានពេលនៅជាមួយគ្នាខ្លះ តែថាកូនសុំទៅដែរ »
« មិនបាន »ជីននឹងឆេយ៉ុនប្រកែកដំណើរគ្នា ធ្វើអោយជីមីនមុខជូភ្លាម ។
« បើកូនទៅចុះក្រុមហ៊ុនកូននោះបានអ្នកណាមើល »ជីននិយាយ ។
« ត្រូវ មិនមែនប៉ាម៉ាក់មិនចង់អោយកូនទៅទេ តែមកពីបែបនឹង »
« យកកូនទៅជាប់ដៃជាប់ជើងក៏ថាទៅ »ជីមីនពេពមាត់និយាយង៉ាវៗតែឪពុកម្ដាយស្ដាប់លឺក៏សើចហួសចិត្ត ធំហើយធ្វើចរិកង៉ក់ងរដូចក្មេងទៅកើត ។
....
ក្រោយពីចំណាយពេលធ្វើការជាច្រើនម៉ោង ក៏ដល់ម៉ោងចេញទៅផ្ទះ បុគ្គលិកចេញឡើងស្ងាត់ក្រុមហ៊ុនអស់ហើយ នៅឡើយតែគេជាប្រធានមានការងារច្រើនធ្វើមិនទាន់រួច ។ ជីមីននៅអង្គុយគូសវាស់ៗលើក្រដាស់លើតុពីមួយចូលមួយមិនចេះអស់ នេះម៉ោង9ជាងហើយជីមីននៅមិនគិតត្រឡប់ទៅផ្ទះទៅសម្បែង គឺចេះតែធ្វើរឿយៗរហូតដល់ម៉ោង11ទើបរួច ។ ជីមីនក្រោកឈរពត់ខ្លួនពត់ប្រាណអោយបាត់ចុករោយ រួចក៏ទាញទូរស័ព្ទមកមើលម៉ោងឃើញម៉ោងនៅទូរស័ព្ទគេភ្ញាក់ព្រឺត មិននឹកសោះថាធ្វើការដល់យប់ជ្រៅ ឃើញភ្លើងបើកភ្លឺៗស្មានតែនៅថ្ងៃទេតើ ។
« ម៉ោង11ហើយអ្ហេស? ហូយ..គេចេញឡើងស្ងាត់អស់ហើយមើលទៅ ថ្ងៃនេះការងារច្រើនមែន អូយ...ឈឺខ្លួនណាស់ »ជីមីនរអ៊ូបណ្ដើររៀបចំលើតុបណ្ដើរ ពេលរួចក៏ដើរចេញពីអូសហ្វីសចុះទៅខាងក្រោម ។ ឌឹប រាងតូចដើរតម្រង់ទៅមាត់ទ្វាជិតដល់ទៅហើយស្រាប់តែលឺសំលេងធ្លាក់របស់នៅក្នុងបន្ទប់ដាក់អីវ៉ាន់ រួចក៏មានភ្លើងម្យ៉ាងពណ៍ខៀបញ្ចេញឡើងមកចាំងដល់ជីមីនហាក់កំពុងទាញអារម្មណ៍អោយជីមីនទៅរក ដោយការចង់ដឹងប្លែករាងតូចបានដើរទៅបន្ទប់ឆ្វេងដៃទិសខាងកើតតាមពន្លឺនោះ មកដល់ក៏ឃើញពន្លឺចេញពីក្រោយកេះ ។
« អ្នកណាយកភ្លើងអីមកទុកក្នុងបន្ទប់នេះ? »ជីមីននិយាយផងក៏ចូលទៅទាញកេះនោះចេញ ហើយភ្លើងនោះក៏បាត់ពន្លឺ  ។ រាងតូចដកកេះចេញអស់ហើយមិនបានឃើញអ្វីក្រៅពីរូបវែងកម្ពស់គេគ្របដោយក្រណាត់ពណ៍ប្រផេះ ។
« ស្អីគេក្របនឹង »ផ្វាច មិនបង្អង់អោយឆ្ងល់យូជីមីនចាប់ទាញក្រណាត់ចេញក៏បានឃើញនៅកញ្ចក់មានរូបរាងស្អាតប្លែកមានក្បាច់ដូចរបស់សម័យបុរាណ ។

Short_NovelWhere stories live. Discover now