« លោកពុកអ្នកម៉ែ »រាងតូចហៅអ្នកមានគុណហើយក៏ដាក់គូទអង្គុយចុះទាបជាងគេ ។
« ពុកបានដឹងរឿងកូននឹងបងប្រុសឈ្លោះប្រកែកគ្នាកាលពីយប់មិញ!កូនមីន..ពុកម៉ែស្រលាញ់ចញ្ចឹមបីបាច់កូនដូចជាកូនបង្កើត ពុកម៉ែមិនចង់បានការតបស្នងពីកូនវិញឡើយ គ្រាន់តែចង់អោយកូនដើរក្នុងផ្លូវល្អ មានភាពជាមនុស្ស »លោកចនពោលទាំងសំដីផ្អែមដាក់កូនប្រុសតូចអោយគេកែប្រែគំនិត កន្លងមកនេះគេអាក្រក់ច្រើនពេកហើយធ្វើបាបគ្រប់គ្នាមិនសល់ ។
« លោកពុក!!អោយកូនសុំទោស កូនសន្យានឹងកែខ្លួន មិនធ្វើអោយលោកទាំងពីកង្វល់ចិត្តចំពោះកូនទៀត »រាងតូចក្រាបសំពះពុកម៉ែក្បាលដល់គ្រែ ត្បឹតថាគេមិនមែនជាចនជីមីនពិតប្រកត់ប៉ុន្តែគេនឹងខំសាងអំពើរល្អអោយគ្រប់គ្នាស្រលាញ់ចូលចិត្តអាយដល់ជីមីន ។
( នេះគេកើតអី? )ជុងហ្គុកពោលក្នុងចិត្តឆ្ងល់ចរិករាងតូច មើលរឹកពាគេហាក់ជាស្ដាប់សំដីពុកខ្លាំងណាស់ទាំងកាលពីមុននណានិយាយមិនបានឡើយគឺគេស្រែកឡោងៗមកវិញ គេមិនចូលចិត្តអោយអ្នកណាមកប្រដៅ ។
......
« អ្នកប្រុសតូចធ្វើអី? »នាងចែមសួររាងតូចដែលកំពុងតែកូសម្លរក្នុងឆ្នាំងដី ពេលចេញពីទទួលកំហុសពុកហើយរាងតូចក៏បានចូលផ្ទះបាយធ្វើអោយគ្រប់គ្នាមានភាពភ្ញាក់ផ្អើល ។
« ខ្ញុំកំពុងតែចម្អិលអារហារអោយលោកពុកអ្នកម៉ែ!!បងជួយហាន់ជីរណាអោយបន្តិច »
គាត់ចម្លែកណាស់!!
មែនហើយ!!ចេះចូលចង្គ្រានខ្ញុំថាមិនស្រួលទេណា!!
គាត់ពិតជាកែខ្លួនមែនឬ?!!
មិនដឹងទេ!ដឹងតែថាខ្ញុំនៅខ្លាចគាត់ដដែលនឹង!!
អ្នកបំរើពីបីនាក់ដែលឈរមាត់ទ្វាផ្ទះបាយជជេកគ្នាពីរឿងរាងតូច មិនគួរអោយជឿទេណាថារាងតូចពិតជាកែប្រែចិត្តគំនិតនោះ ។
.....
មួយអាទិត្យកន្លងផុតទៅ!!
« ហុឺយ...ធុញណាស់ »នៅក្នុងបន្ទប់របស់កំលោះរាងក្រាស់ កំពុងមានសំលេងរំខានចិត្តខណៈធ្វើការងារចេះតែនឹកឃើញមនុស្សម្នាក់ ។ ចាប់តាំងពីថ្ងៃនោះមកជីមីនមិនដែលមកលងបន្លាចក្នុងភ្នែកគេទៀតទេ ហើយឃើញមុខគេចេះតែគេចមិនចង់មើលមិនចង់និយាយវាធ្វើអោយនាយទើសចិត្តជាខ្លាំង ហើយចេះតែធ្វើខ្លួនស្អាតៗគួរអោយស្រលាញ់រាល់ថ្ងៃ ។
« ហុឺយ.. »ផឹប!! គេដកដង្ហើមធំម្ដងទៀត មុនក្រោកបើកទ្វាចេញមកក្រៅបន្ទប់ ខណៈនោះបានឃើញរាងស្ដើងយើងដើរចេញពីបន្ទប់គេដូចគ្នា ( បន្ទប់គេនៅរលងគ្នាបីបន្ទប់ )
« ជីមីន »រាងក្រាស់ស្រែកហៅរាងតូចនៅពេលឃើញគេបម្រុងដើរចុះទៅខាងក្រោម ។
« ឈប់សិន!!ជីមីនបងប្រាប់ថាអោយឈប់ »នាយរៀងតម្លើងសំលេងដែលក្មេងនោះឌឺលឺសំលេងគេហៅហើយបែជាដើរខ្មើតមិនខ្វល់ ។ រាងតូចដកដង្ហើមធំបញ្ឈប់ដំណើរបែមុខមករកជុងហ្គុកកំពុងដើរមក ។
« មានការអី »
« បងហៅមិនឆ្លើយ? »
« ឆ្លើយហើយអោយលុយថ្លៃឈ្នួលទេ? »រាងតូចសួរដោយទឹកមុខក្រមិចក្រមើមគួរអោយស្រលាញ់ ធ្វើអោយបេះដូងមនុស្សខ្លះរង្គោះរង្គើនឹងចរិករបស់គេទាំងមិនដឹងខ្លួន ។
« មានការអីក៏និយាយមក!ព្រោះថាអត់មានពេលនិយាយជាមួុមនុស្សអត់សំខាន់ »
« បានន័យថាមិច? »
« បានន័យថាមិនចង់ខាតពេលនឹងមនុស្សអត់តម្លៃក្នុងចិត្តអូនមីន »
« ចនជីមីន »ស្រែក ។
« យ៉ាងមិច?ក្រែងនិយាយក្ដែងៗថាស្អប់នោះអី?នេះខ្ញុំខំមិនទៅរំខានបងដូចបំណងហើយតើ នៅចង់បានអីទៀត? »រាងតូចស្រែកទៅវិញផាំងៗ គេមិនមែនជាជីមីនតួស្មោះស្នេហ៍នោះទេ គេជាជីមីនមិនចេះស្រលាញ់មិនចេះទ្រក្បាលអ្នកណា ។ ហើយមកនេះគឺសងសឹកប្រុសមុខងាប់ដែលធ្វើអោយមនុស្សម្នាក់ឈឺចាប់ ខ្លួនឯងក៏និយាយដែរថាស្អប់ទោះលើលោកមានតែគេក៏មិនស្រលាញ់ ពេលនេះក៏កំពុងតែបំពេញទួលនាទីហើយតើគឺឈប់ខ្វល់ជាមួយឈប់រំខានតើនៅចង់បានបែបណាទៀត?
បន្ទោសបេះដូងនាយមិនបានដូចគ្នា ពីមុននិយាយថាស្អប់ក៏ពិតមែនប៉ុន្តែក្មេងនេះបានប្ដូទាំងស្រុងជាមនុស្សឆ្លាតល្អស្មោះត្រង់ជួយអាសាអ្នកដ៏ទៃនៅមានភាពគួរអោយស្រលាញ់ទៀត វាបានធ្វើអោយប៉ះប៉ាល់អារម្មណ៍គេហាមមិនអោយលង់ស្រលាញ់គឺមិនបាន គេចង់និយាយថាពេលនេះគេលង់ស្រលាញ់ប្អូនវិញ ដោយមិនដឹងថាពីពេលណា ។ ចាប់តាំងពីគ្មានគេមករំខានគេឈប់ខ្វល់ខ្លួនគេនៅមិនសុខដេកមិនលក់ ចង់ឃើញមុខក្មេងនេះរាល់ថ្ងៃចង់អោយមករង៉ាវៗដាក់ត្រជៀកគេដូចមុន ប៉ុន្តែចរិកគេបានប្ដូរគេយកចិត្តទុកដាក់ជាមួយមនុស្សគ្រប់គ្នា អត់តែនាយម្នាក់ជូនកាលមុខគេមិនទាំងមើលផង នេះខឹងស្អប់គ្នាយ៉ាងនេះអ្ហេស?
« លេងដៃខ្ញុំទៅ »
« បងមិនលេង!!អូននិយាយជាមួយបងអោយដឹងរឿងសិន ហេតុអីមិនមករកបង »
« ក៏ប្រាប់ហើយថាអត់មានតម្លៃ »រាងតូចញាក់ចញ្ចើមឌឺ មិចដែរស្គាល់ជាតិឬនៅថាស្រលាញ់គេ ខ្វល់គេតែម្នាក់ឯងវារស់ជាតិបែបណា ។
« កុំមកឌឺដាក់បងណាជីមីន »
« អត់បានទេ...បើគ្មានតម្លៃក្នុងភ្នែកអូនមែន »
« ខឹងបងរឿងពីមុនត្រូវទេ?អោយបងសុំទោស »គេសុខចិត្តចុះចាញ់ហើយ ពេលនេះទទួលស្គាល់ហើយថាគេចាញ់ក្មេងនេះ ។
មនុស្សដែលលោកគួរសុំទោសជាចនជីមីន មិនមែនខ្ញុំ!!តែថាមិនអីទេធ្វើបាបផ្លូវចិត្តអាបុិនឹងអោយសូន្រមួយសិន !!
« សុំទោសណា សុំទោសដែលបងមិនយល់ពីក្ដីស្រលាញ់អូន! ពេលនេះបងដឹងហើយ..លើកទោសអោយបងប្រុសម្នាក់នេះបានទេ? »លន់តួ
« អស់ពាក្យហើយ? »
« បងសុំទោសដែលធ្វើអោយអូនឈឺចាប់ សុំទោសដែលមើលងាយពីតម្លៃស្រលាញ់អូនមានចំពោះបង!សុំទោសដែលបងថាអោយអូនមិនគិតអារម្មណ៍អូន សុំទោសគ្រប់យ៉ាងទាំងអស់!!បង...បងស្រលាញ់- »
« អា៎....បានហើយៗ »រាងតូចក៏និយាយកាត់ ព្រោះពាក្យស្រលាញ់មួយនេះមានតែចនជីមីនទេដែលត្រូវមកស្ដាប់មិនមែនជាគេ ។
« នេះអូនព្រមលើកទោសអោយហើយមែនទេ? »
« ទេ!!ព្រោះថាខ្ញុំមិនបានខឹងអីផង »រាងតូចតបហីៗ គេដឹងថាចនជីមីនប្រកត់ជាមិនខឹងគុំស្អប់មនុស្សប្រុសគេស្រលាញ់ឡើយ គេយល់អារម្មណ៍ពីអាយដលច្បាស់ ។
« ពិតមែនឬ?បងស្រលាញ់ចិត្តណាស់ »នាយសប្បាយចិត្តរហូតទាញរាងតូចមកអោបយ៉ាងណែន ចំណែករាងតូចហាក់មិនពេញចិត្តនឹងនាយបន្តិចសោះ ចង់តែរុញអោយចេញឆ្ងាយនោះទេប៉ុន្តែក៏បឹតភ្នែកទ្រាំ ។
« អរគុណណាអូនសម្លាញ់!!បងស្រលាញ់អូន »
« ស្រលាញ់ជាអី? »រាងក្រាស់ក៏លេងពីការអោបប្ដូមកចាប់ដៃតូចវិញ ។
« ជា...ជាគូ »
« តែខ្ញុំបានឈប់ស្រលាញ់បងហើយនឹង!!ត្រឹមជាបងប្អូនបានហើយ ព្រោះបេះដូងខ្ញុំពេលនេះកំពុងតែអោយបងជីដូនមួយព្យាបាល សោកស្ដាយផងណាជុងហ្គុក!!សារភាពយឺតពេលហើយ »រាងតូចដាក់មួយក្ដាំងអោយនាយចំហរមាត់ធ្លុះ គេបាននិយាយទាំងញញឹមជាមួយកែវភ្នែកទទេស្អាតសម្លឹងនាយ ។ ការពិតគេមិនបានស្រលាញ់អ្នកណាទេ គេនិយាយបែបនេះក៏ព្រោះចង់អោយនាយស្គាល់អារម្មណ៍របស់ចនជីមីនថាពេលគេមិនស្រលាញ់ គេបដិសេសក្ដីស្រលាញ់យើងវាឈឺចាប់កំរឹតណា ។ ជុងហ្គុកទន់ដៃញ័រខ្លួនរង្វង់ភ្នែកប្រែស្រអាប់ នេះឬអារម្មណ៍ឈឺចាប់?វាពិតជាឈឺខ្លាំងណាស់ តែមិនស្មើរនឹងជីមីនឈឺឡើយគេឈឺជាងនេះ1000ដងទៅទៀត ។
សមមុខហើយ!!ប៉ុន្នឹងនៅតិចពេកសម្រាប់លោកចនជុងហ្គុក ទុកថាសម្រាលទោសអោយលោកខ្លះចុះ !!
រាងតូចបែខ្នងទាំងញញឹមសមចិត្តនឹងទឹកមុខសោកសៅរបស់រាងក្រាស់ រួចបោះដំណើរទៅមុខដោយមិនខ្វល់ពីទឹកភ្នែកក្ដីឈឺចាប់របស់ជុងហ្គុកដែលមើលខ្នងគេយ៉ាងឈឺចាប់បំផុត ។
នេះអីជាអារម្មណ៍ជីមីនដែលគេតែងតែទទួលបានពីលោកកាលពីមុន!!វាឈឺចាប់ណាស់ ឈឺមិនអាចបំភ្លេចបានវាគ្មានថ្នាំណាមកព្យាបាលជំងឺផ្លូវចិត្តគេបានទេ!ហើយលោកក៏ធ្វើអោយខ្ញុំទឹកភ្នែកដូចគ្នា គឺទឹកភ្នែកនៃការស្អប់លោកដែលមិនឃើញពីក្ដីស្រលាញ់ពីមនុស្សខ្វះភាពកក់ក្ដៅម្នាក់ លោកសាកសមតែទទួលបានបែបនេះ !!ចប់
ស្ពៃៗហើយ....អោយតួហែងយំមួយសិនចាំឆ្លងភពមកដេកវិញត🤧