• ច្រើនថ្ងៃបន្ទាប់
រយៈពេលប៉ុន្មានថ្ងៃមកនេះ ជីមីននាយហាក់ដូចជារវល់និងការងារខ្លាំង មិនសូវបានត្រឡប់មកផ្ទះឬមកដល់លឿនទៀងម៉ោងដូចពីមុន ។ ខ្លាចរាងតូចអផ្សុកនាយក៏បានឱ្យជុងហ្គុកមកកំដរគេ ជុងហ្គុកគ្មានការងារធ្វើនោះទេ តែទោះយ៉ាងណាក៏លុយរបស់នាយចាយមិនអស់ស្រាប់ទៅហើយ មិនដូចជីមីននាយងប់និងការងារជាពិសេសគ្រួសារប៉ាម៉ាក់របស់នាយ បានតែងតាំងនាយជាអ្នកសងត្រកូលទាំងមូល ដូច្នេះភារកិច្ចក៏កាន់តែទម្លាក់ធ្ងន់មកលើនាយ ។– ចង់បានអីទៀតទេ ចាំបងទិញឱ្យ !
– ទេ! ខ្ញុំឃ្លាន ហើយចង់ទៅផ្ទះវិញ នេះល្ងាចហើយខ្លាចមីនត្រឡប់មកវិញមិនឃើញ !– គេមិនមែនកូនក្មេងទារបៅអត់មិនបាននោះទេ នៅទីនេះក៏មាន ចាំបងនាំអូនទៅញុាំអីនៅក្បែរៗនេះ !
រាងតូចរកហារមាត់ប្រកែកមិនទាន់ ជុងហ្គុកប្រញ៉ាប់អូសដៃគេទៅ នាយនាំគេមកដល់កន្លែងញុាំអីមួយកន្លែង ក្បែរៗនោះជិតនិងកន្លែងលក់គ្រឿងពេជ្រមួយ– ជុងហ្គុកខ្ញុំចង់ទៅផ្ទះវិញល្អជាង !
– កុំរឹងរុះអី បងនាំអូនមកដើរលេងព្រោះអាមីនវាមិននៅកុំឱ្យអូនអផ្សុក ចាំទីនោះហើយបងសុំទៅលើកទូរស័ព្ទបន្តិច !
ជុងហ្គុកទាញដៃរាងតូចអង្គុយ ផ្ដែផ្ដាំគេរួចក៏ចេញទៅលើកទូរស័ព្ទបន្តិច ថេយ៉ុងអង្គុយម្នាក់ឯងធ្វើមុខក្រមូវ គ្មានជីមីនមកជាមួយគេដូចជាឯកាទោះបីមានជុងហ្គុកនៅក្បែរក៏ដោយ ប៉ុន្តែគេទម្លាប់នៅជាមួយនិងជីមីនច្រើនជាង នាយកក់ក្ដៅហើយនៅក្បែរគេមករហូត ៖តាំងពីជួបគ្នាលើកដំបូងពួកគេទាក់ទងគ្នាតាំងពីនៅរៀន ថេយ៉ុងជាក្មេងកំព្រាគេគ្មានប៉ាម៉ាក់ទេ រស់នៅជាមួយនិងអ៊ុំស្រីម្នាក់ដែលមានជម្ងឺប្រចាំកាយ ជាអកុសល្យអ៊ុំស្រីរបស់គេក៏បានលាចាកលោកនេះទៅ ទុកឱ្យគេនៅតែម្នាក់ឯង គេគ្មានប្រាក់ដើម្បីរៀនបន្តទៀតទេ ហើយជីមីនក៏សម្រេចចិត្តនាំគេមកនៅជាមួយគ្នាចាត់ទុកដូចជាប្ដីប្រពន្ធ នាយមិនចង់ឱ្យគេទៅរៀនទៀតនោះទេព្រោះគេជួបបញ្ហាច្រើនណាស់ មានអ្នកធ្វើបាបនិងបំពារបំពានលើរូបគេ នាយនាំគេមកនៅជាមួយជាអ្នកផ្គត់ផ្គង់គេគ្រប់បែបយ៉ាង ។

ВЫ ЧИТАЕТЕ
✌️ Two Husbands ❤️🔥🔞 4/4 ( ចប់ )
Фанфикស្នេហាត្រីកោណ ផ្អែម ល្វីង ជូរ ចត់ ហឹរ ហោះ 🤪 ជុងហ្គុក / ថេយ៉ុង / ជីមីន សរសេរដោយ : ចន ថេយ៍វី🐻🐰