🍂១ខែក្រោយមក
រយ:ពេលមួយខែមកនេះ ទំនាក់ទំនងរបស់ថេយ៉ុងនិងជីមីនកាន់តែឃ្លាតឆ្ងាយ នាយមិនសូវបានមករកគេ ហើយបើមករកក៏មានតែការឈ្លោះប្រកែកគ្នា ជួបគ្នាលើកណានាយគ្មានហេតុផលបញ្ជាក់គេឲ្យច្បាស់ ឈ្លោះគ្នារាងតូចយំរាល់តែលើក ហើយអ្នកដែលចាំលួងលោមនិងជូតទឹកភ្នែកឱ្យគេនោះមានតែជុងហ្គុកម្នាក់ប៉ុណ្ណោះ ។– ថ្ងៃនេះជាថ្ងៃរៀបការរបស់អាមីន! អូនដឹងហើយពិតទេ? តើ...
– ប្រាប់ខ្ញុំធ្វើអី?
រាងតូចលើកដៃវៀសដំណក់ទឹកភ្នែកដែលស្រក់ចុះមក ជុងហ្គុកចង់លួងលោមគេនិងធ្វើឱ្យគេក្លាហាន នាយមានគំនិតមួយតែមិនដឹងថាថេយ៉ុងគេព្រមស្របតាមនាយឬអត់នោះទេ មានតែសាកល្បងសិន ៖– បងចង់នាំអូនទៅចូលរួមកម្មវិធី!
នេះជាអ្វីដែលនាងចង់ប្រាប់គេ រាងតូចគ្រាន់ឮក៏ងាកមើលមុខនាយភ្លែត ភ្នែករបស់គេឡើងក្រហមព្រោះតែយំមិនលួសថ្ងៃដោយសារតែជីមីន ប៉ុន្តែសុខៗជុងហ្គុកនាយស្រាប់តែមកនិយាយបែបនេះ នាយកំប្លែងជាមួយគេទេដឹង!– លោកចង់នាំខ្ញុំទៅឱ្យខ្មាស់គេកណ្ដាលកម្មវិធីមែនទេ? លោកចង់ឱ្យខ្ញុំគ្រាំទ្រូងស្លាប់??
– អត់ទេ! អ្នកណាថា! បងនិងបណ្ដើរអូនទៅជាមួយ អូនចង់ឃើញដែរទេពីប្រតិកម្មរបស់អាមីន គេច្បាស់ជាស្ដាយក្រោយដែលក្បត់អូនទៅរៀបការនិងអ្នកផ្សេង
– ខ្ញុំមិនទៅទេ!– ថេយ៍! ស្ដាប់បង បងគ្រាន់តែចង់ឱ្យអ្នករាល់គ្នាស្គាល់អូនថាជាអ្នកណា អូនជាប្រពន្ធរបស់បង ម្ចាស់ផែធំៗច្រើនកន្លែង ជាប្រពន្ធរបស់មហាសេដ្ឋីចន តើពួកគេហ៊ានមើលងាយអូនទៀតទេ? អ្នកណាហ៊ាននិយាយឱ្យអូន បងនិងចាប់ហែកមាត់វា !
ជុងហ្គុកក្រសោបដៃតូចលើកថើបថ្នមៗ រាងតូចសម្លឹងមុខនាយទាំងវិលវល់ គេហាក់ដូចជាភ្ញាក់ផ្អើលណាស់ពេលដែលឮនាយនិយាយបែបនេះ វាជាលើកទីមួយហើយ ! នេះនាយមិនខ្លាចខ្មាស់គេទេហ្ហេសដែលមានប្រពន្ធជាមនុស្សប្រុស ថែមទាំងជាមនុស្សគ្មានក្បាលដំណេកចុងជើងដូចជាគេ! នាយមិនខ្លាចគេមើលងាយ មិនខ្លាចគេថា មិនខ្លាចមហាជនសើចចម្អកនាយទេឬ?
.........
ESTÁS LEYENDO
✌️ Two Husbands ❤️🔥🔞 4/4 ( ចប់ )
Fanficស្នេហាត្រីកោណ ផ្អែម ល្វីង ជូរ ចត់ ហឹរ ហោះ 🤪 ជុងហ្គុក / ថេយ៉ុង / ជីមីន សរសេរដោយ : ចន ថេយ៍វី🐻🐰