ជីមីនចេញមកអង្គុយនៅសាឡុងខាងក្រៅដកដង្ហើមធំ ទាញដបស្រាចាក់ផឹក នាយអង្គុយគិតរឿងអ្វីក៏មិនដឹង មើលទៅសូម្បីតែថេយ៉ុងស្រែកហៅរកនាយក៏នាយមិនខ្វល់ដែរ បែរបកបកក្រោយចេញក្រៅបណ្ដោយឱ្យជុងហ្គុកធ្វើបែបនោះដាក់គេ ។– អាមីន!
ជុងហ្គុកទាញអាវពាក់ស្រួលបួល ប្រលេះចំហរដើមទ្រូង នាយមកក្រៅតាមជីមីន ទុកឱ្យរាងតូចនៅខាងក្នុងកំពុងគេងយំរលាក់ខ្លួន ៖– រួចហើយហ្ហេស?
– អឺ!! ចុះឯងកើតស្អី? មិនឃើញគេហៅរកឯងទេហ្ហេស? ស្មានថាវាខឹងឯងដាច់ក្បាលដាច់កន្ទុយហើយតើ! បែរជាឈរធ្មឹងគេចមុខចេញមកក្រៅមិនធ្វើស្អីបែបនេះ! យើងគិតថាគេច្បាស់ជាអន់ចិត្តនិងឯងខ្លាំងហើយ !– មករអ៊ូស្អី? គួរតែអរគុណយើង ដែលមិនដាល់មុខឯងឱ្យបែក អាចង្រៃនៅមានមុខមកស្ដីឱ្យយើងទៀត !
ជីមីនអុកកែវស្រាលើតុ ងាកមុខសម្លក់ថ្លែ! បាននាយមិនខឹងគេនោះចាត់ទុកថាសំណាងណាស់ទៅហើយ បែរជាចេញមកបញ្ឆេះនាយទៅវិញ ៖– ហើយឯងវាកើតស្អី? យើងមិនដែលឃើញអ្នកណាទុកឱ្យប្រពន្ធខ្លួនឯងត្រូវគេរំលោភនៅនិងមុខបែបនេះហើយមិនធ្វើស្អីនោះទេ!
– កុំមកប្រដៅយើង! អាហ្គុក! យើងមានរឿងខ្លះចង់ឱ្យឯងជួយ! »
– រឿងស្អី?
ជុងហ្គុកជ្រួញចិញ្ចើម ជីមីននិយាយពីអ្វីដែលមាននៅក្នុងចិត្តប្រាប់អ្នកជាមិត្ត ជារឿងសំខាន់ មើលតែទឹកមុខទៅគឺដឹងហើយ សូម្បីតែជុងហ្គុកក៏ភ្ញាក់ផ្អើលពេលដែលបានឮរឿងនោះរួច តែមិនដឹងថាជារឿងអ្វីនោះទេ? ( អត់ប្រាប់ )
.........° SKIP
រាងល្ងាចបន្តិច រាងតូចដឹងខ្លួនឡើង ក្រលេកមើលខ្លួនជុំវិញបន្ទប់ គេប្រាកដថាទីនេះមិនមែនជាផ្ទះរបស់គេនិងជីមីននោះទេ គេឃើញខ្លួនឯងគេងនៅលើគ្រែ ពាក់អាវសវែងដល់ត្រឹមភ្លៅ មើលទៅមិនមែនជាអាវរបស់គេឬជីមីន គឺវាធំពេកហើយអាចជា....– ភ្ញាក់ហើយហ្ហេស?
ជុងហ្គុកដើរចេញពីបន្ទប់ទឹក មានត្រឹមកន្សែងជាប់ចង្កេះរុំល្វែងក្រោម ថេយ៉ុងភ្ញាក់ឱ្យព្រឺត ងាកសម្លឹងរាងកាយអ្នកសង្ហាពីលើដល់ក្រោម សាច់ដុំកង់ៗធំៗពេញភ្នែករបស់គេ មើលទៅសង្ហាមិនអន់ជាងជីមីននោះទេ ប៉ុន្តែពេលនេះមិនមែនជាពេលមកគយគន់សម្រស់របស់នាយនោះទេ គេចង់ដឹងថាខ្លួនឯងនៅទីណា ហេតុអីគេមកនៅទីនេះជាមួយនិងនាយទៅវិញ ៖
STAI LEGGENDO
✌️ Two Husbands ❤️🔥🔞 4/4 ( ចប់ )
Fanfictionស្នេហាត្រីកោណ ផ្អែម ល្វីង ជូរ ចត់ ហឹរ ហោះ 🤪 ជុងហ្គុក / ថេយ៉ុង / ជីមីន សរសេរដោយ : ចន ថេយ៍វី🐻🐰