💋 My Top 3 💋 pt2

348 40 12
                                    


" កឯងកើតអី Jungwon ឆាប់ប្រាប់ hyung ភ្លាម..! " Heeseung ស្រាប់តែស្រែកឡើងភ្លាមពេលឃើញស្នាមក្រហមដុំៗនៅលើ.ករបស់ Jungwon ។

" គឺ..គឺគ្មានអីនោះទេ hyung ខ្ញុំ...ខ្ញុំគ្រាន់តែត្រូវសត្វល្អិតខាំពេលដែលចូលទៅពួននៅក្រោមជណ្តើរនោះប៉ុណ្ណោះ " Jungwon និយាយឡើងទាំងភ័យៗពេលដែលជួបនឹងក្រសែភ្នែករបស់គ្រប់គ្នា ។

" ល្អហើយ បើគ្មានអ្វីលើសនឹងនោះ កុំឲ hyung ដឹងឲសោះថាមានអ្វីកើតឡើងលើសពីនេះ..! "  Sunoo និយាយទាំងសម្លឹងទៅកាន់ Sunghoon មិនដាក់ភ្នែក ។

" បានហើយ បំបែកជួរគ្នាចូលគេងទៅយប់ជ្រៅហើយ ស្អែកយើងក៏ត្រូវទៅរៀនទាំងអស់គ្នាដែរ ប្រយ័ត្នងើបទៅរៀនមិនទាន់ " Heeseung ក៏បាននិយាយប្រាប់ទៅកាន់ប្អូនៗរបស់គេ រួចពួកគេក៏បានបំបែកគ្នារៀងៗខ្លួនទៅ ដោយ JayKeHoon គេងមួយបន្ទប់ជុំគ្នា SunWonKi មួយបន្ទប់ផ្សេង រីឯ Heeseung មួយបន្ទប់ជាមួយសំណព្វចិត្តរបស់គេ ។

@ថ្ងៃថ្មី

សិស្សនិស្សិតជាច្រើនបានមកដល់សាលារៀនហើយទទួលទានអាហារពេលព្រឹកនៅក្នុងបរិវេណសាលានេះស្ទើរតែគ្រប់គ្នាព្រោះវាក៏ជាទម្លាប់របស់ពួកគេទៅហើយ។ នៅក្នុងចំណោមសិស្សទាំងអស់នោះយើងក៏បានក្រលេកឃើញទៅកាន់មនុស្ស 3នាក់ដែលដើរចូលមកយ៉ាងលិចធ្លោធ្វើឲសិស្សសាលាមិនថាប្រុសឬស្រីស្រែកហ៊ោរកញ្ច្រៀវរំពងពេញទីធ្លា។ហើយ 3នាក់នោះក៏គ្មានអ្នកណាក្រៅពី Sunghoon Jay Jake ដែលជាបុរសសង្ហារមហាព្រានរបស់យើងនោះទេ។

ពួកគេជាបុរសសង្ហារកំពូលព្រាននារីទាំង 3 ដែលសកលវិទ្យាល័យរបស់គេល្បីខ្លាំងណាស់អាខាង ស៊ីបោះចោលៗដូចអាហារអីនឹង សារីគ្នាគេនេះឲតែស្រីស្អាតគឺរំលងមិនបានឡើយបើឃើញហើយមិនចប់ក្រោមដៃពួកគេនោះទេមិនបាច់ហៅគ្នាគេថាកំពូលព្រាននោះទេ ស៊ីមិនរើសសូម្បីតែប្រុស។

" ឯងថាទៅមើលអា Jake ថ្ងៃនេះយើងបានប៉ុន្មានទៅ.? " Sunghoon ក៏សួរទៅកាន់មិត្តគេទាំងជឿជាក់ធ្វើឲ Jake ក៏ជ្រេញគេយ៉ាងខ្លាំង។

" ខំបន្តិចទៅហែង៎ តិចស៊ីកំផ្លៀងទាំងព្រឹកដូចថ្ងៃមុនទៀតទៅ អញ៎នឹងសើចហែងដល់ហែកបំពង់កតែម្តង " Sunghoon ឮសម្តីមិត្តហើយក៏ខឹងឡើងបម្រុងនឹងហក់ទៅវ៉ៃហើយតែបាន Jay ចូលមកឃាត់ទាន់។

~Youth Society~Where stories live. Discover now