💋 My Top 3 💋 pt4

251 32 29
                                    



បកមកមើលតួឯកយើងវិញ Jungwon មិនបានដឹងទេថាមានអ្នកដើរតាមគេពីក្រោយ។ គេដើរចូលទៅយកសៀវភៅក្នុងបណ្ណាល័យរួចចេញមកវិញក៏វាក់អើនឹង Sunghoon ដែលឈរចាំគេនៅខាងក្រៅ។

" ហើយឬនៅ..? ម៉ោះ hyung ជូនទៅ..! " Sunghoon ក៏ស្នើសុំជូនអ្នកម្ខាងទៀតទៅ តែក៏ត្រូវ Jungwon បដិសេធ។

" មិនអីទេ ខ្ញុំអាចទៅខ្លួនឯងបាន អរគុណហើយ.! " Jungwon ប្រកែករួចក៏ដើរចេញទៅដោយមាន Sunghoon តាមពីក្រោយទៀត។

" Jungwon ahh hyung មកនេះព្រោះចង់បបួលឯងទៅដុតនំនៅផ្ទះ hyung ទេ..! ទៅជាមួយ hyung ទៅណា៎..! " Sunghoon ក៏ស្ទាក់មុខ Jungwon រួចក៏អង្វរឲគេទៅ។

" អឹម៎...គឺ...! " ដោយឃើញរាងតូចគិតយូរពេក Sunghoon ក៏យកសៀវភៅពី Jungwon រួចកាន់ដៃគេដើរទៅឡានតែម្តង។

" អេ៎ hyung នាំខ្ញុំទៅណាខ្ញុំមិនទាន់ព្រមទេ..! " Jungwon ក៏ប្រឹងរើតែ sunghoon ក៏កាន់ដៃគេជាប់ដើរទៅដោយមិននិយាយអីមួយម៉ាត់។

៙ភូមិគ្រឹះ Park

" ឆាប់ចុះមក Jungwon..! " Sunghoon ចាប់អូស Jungwon ឲចេញពីក្នុងឡានព្រោះមកដល់មួយសន្ទុះហើយមិនព្រមចុះសោះ។

" ខ្ញុំអត់ចូលទេ hyung កុំបង្ខំខ្ញុំអី..! ខ្ញុំមិនហ៊ានចូលទៅជួបអ្នកផ្ទះ hyung ទេ លែងទៅ..! " Jungwon ក៏ខំរើតែក៏នៅតែមិនឈ្នះ ចុងក្រោយក៏ត្រូវអូសចូលក្នុងទាល់តែបាន។

" អ្នកម៉ាក់បងមិននៅទេ ឯងធ្វើចិត្តឲស្រួលទៅ..! " ថារួច Sunghoon ក៏នាំ Jungwon ដើរចូលមកអង្គុយលើសាឡុងមុននឹងគេឡើងទៅប្តូរខោអាវសិនសឹមចុះមកវិញ។

" ផ្ទះ hyung ធំណាស់.! " Jungwon ដើរមើលសព្វទិសរួចក្រលែកភ្នែកឃើញ Sunghoon ដើរចុះមកក៏និយាយ។

" សរសើរអញ្ចឹងមកនៅជាមួយគ្នាល្អទេ..? " Sunghoon ក៏ដើរមកនិយាយកៀនត្រចៀករាងតូចធ្វើឲ Jungwon ត្រូវអៀនភ្លាម។

" មិនល្អទេ..! ក្រែង hyung ថាចង់ធ្វើនំហី..? មិចមិនប្រញាប់ទៅខ្ញុំគ្មានពេលយូរទេ..! " Jungwon ក៏ដើរទៅផ្ទះបាយបន្លប់ការអៀនដោយមាន Sunghoon ដើរតាមពីក្រោយ។

" Hyung ចង់ធ្វើនំអីទៅ...? "

" ធ្វើនំ Pancake ប៉ុន្តែរាងធំហើយ hyung ចង់ដាក់ cream ពីលើនឹង " Sunghoon ប្រាប់តាមអ្វីដែរគេចង់ធ្វើ Jungwon ក៏ងក់ក្បាលរួចពួកគេក៏នាំគ្នាលាយម្សៅវ៉ៃ cream ទៅ។

~Youth Society~Where stories live. Discover now