2

222 43 3
                                    


               Episode 2

Sunoo Pov

ខ្ញុំដើរចេញពីក្រុមហ៊ុនទាំងសប្បាយចិត្តព្រោះតែខ្ញុំសម្ភាសន៍ជាប់នោះអី ពេលនេះម៉ោង10ទៅហើយ រង់ចាំប៉ុន្មានម៉ោងពិតជាមិនខុសមែន...តែពេលនេះឃ្លានណាស់ទៅរកអ្វីញាំុសិន។ ព្រឹកមិញប្រញាប់ពេកមិនបានញាត់អ្វីចូលពោះបន្ទិចទេ។

ខ្ញុំដើរចូលហាងមួយដែរនៅមិនឆ្ងាយពីក្រុមហ៊ុននេះប៉ុន្មានទេ។ ខ្ញុំដើរទៅកម្មង់ប៊ឺហ្គឺនិងទឹកភេសជ្ជៈមួយឈុតរួចក៏ទៅអង្គុយតុនៅជាប់កញ្ចក់ដែលអាចមើលឃើញខាងក្រៅបានយ៉ាងច្បាស់។ ខ្ញុំញាំុបណ្ដើរភ្នែកសម្លឹងមើលខាងក្រៅបណ្ដើរ... ថ្ងៃនេះមានអារម្មណ៍ថាស្រស់ស្រាយដល់ហើយ។

តឺង* សំឡេងសារក្នុងទូរស័ព្ទបានកាត់ផ្ដាច់ការគិតរបស់ខ្ញុំហើយទៅផ្ដោតអារម្មណ៍លើវាម្ដង។ ខ្ញុំលើកកាន់ទូរស័ព្ទទាំងមាត់នៅទំពារមិនឈប់... ហើយអ្នកដែរឆាតមកនោះគ្មានអ្នកណាផ្សេងទេក្រៅពីមិត្តកំពូលកូរទាំង2របស់ខ្ញុំ គឺ Jake និង Jungwon នឹងណា៎ មិនដឹងកើតថីពួកគេទេទើបនឹកឃើញឆាតនិយាយគ្នាបែបនេះ។ គ្រុបនេះមិនដឹងខានលេងប៉ុន្មានខែឆ្នាំហើយទេ ព្រោះតែពួកយើងជួបគ្នាសឹងរាល់ថ្ងៃទោះមិនជួបក៏មិនឆាតដែរព្រោះគ្មានអីសំខាន់ត្រូវនិយាយផង...ទាល់តែមានដើមគេទើបនិយាយ-,-។

ខ្ញុំអានឆាតបណ្ដើរសើចបណ្ដើរ ពួកគេនេះប៉ុនខាងនិយាយដើមគេណាស់ចំណែកខ្ញុំមិនពូកែរឿងនេះសោះ ហិហិ។ ខ្ញុំបិតទូរស័ព្ទទុកវិញរួចក៏ដើរទៅគិតលុយហើយចាកចេញពីហាងទៅ។

ខ្ញុំដើរកាត់ក្រុមហ៊ុនសារជាថ្មីហើយក៏ឃើញអ្វីម្យ៉ាងដែរនៅមិនឆ្ងាយ។ នោះគឺលោកប្រធាន Park Sunghoon គាត់កំពុងធ្វើស្អីនឹង? សត្វឆ្កែនោះជារបស់អ្នកណា? មើលទៅគាត់ដូចជាចូលចិត្តសត្វឆ្កែនោះណាស់។ ខ្ញុំឈរមើលគាត់មួយសន្ទុះទើបដាច់ចិត្តដើរទៅក្បែរគាត់។

«លោកប្រធាន Park» គាត់ក៏ងើយមកមើលខ្ញុំរួចក៏ងើបឈរ។

«Sunoo?! ឯងមិនទាន់ទៅវិញទេហ៎?»

«នៅទេ!ថ្ងៃនេះទំនេរអត់ប្រយោជន៍ដដែលខ្ជិលទៅផ្ទះវិញណាស់»ខ្ញុំតប។ ទៅវិញក៏អត់អីធ្វើដែរទៅវិញនាំអផ្សុកទេនៅដើរលេងវិញ។

ជំនួយការកំពូលស្នេហ៍☆! | Sunsun Where stories live. Discover now