Episode 3ឡានបានឈប់ចតនៅបរិវេណភូមិគ្រឹះ Park ។ រាងក្រាស់ចុះពីលើឡានដើរទៅផ្នែកម្ខាងទៀតរួចក៏បីរាងតូចចេញមក។
"គេងត្រមក់ណាស់យើងនេះ" sunghoon ដើរបណ្ដើរថាអោយរាងតូចក្នុងចិត្តបណ្ដើរ។
«កូន Hoon មកវិញលឿនម្លេះ?ហើយក្នុងដៃនេះជាអ្នកណានឹងកូន?»អ្នកស្រី Park សួរអំឡុងពេលដែលគាត់ចេញមកទទួលរាងក្រាស់។
«ជាជំនួយការដែរអ្នកម៉ាក់អោយរើសនោះអី»Sunghoon តប។
«ហើយគេកើតអីម៉េចក៏...?»
«គេគ្រាន់តែគេងលក់នោះទេម៉ាក់កុំបារម្ភអី»
«ចា៎កូនយកគេទៅសម្រាកទៅ មើលទៅគេអស់កម្លាំងណាស់ហើយ»
«បាទម៉ាក់» Sunghoon តប។ ហើយក៏យក Sunoo ទៅបន្ទប់របស់ខ្លួនដើម្បីអោយគេសម្រាក។ រួចនាយក៏ចុះទៅខាងក្រោមវិញដោយទុកអោយ Sunoo គេងលង់លក់ក្នុងបន្ទប់ធំទូលាយនោះតែម្នាក់ឯង។
ល្ងាចឡើង
Sunoo បើកភ្នែកឡើងតិចៗតែមិនចង់ងើបទេពូកនេះទន់ៗស្រួលដេកខ្លាំងណាស់។ គេបើកភ្នែកងាកមើលជុំវិញខ្លួនក៏ដឹងថាមិនមែនជាបន្ទប់របស់ខ្លួន រាងតូចងើបឆ្ងក់ ស្វាងចែសដូចគេចាប់ទះប្រាំដៃ។
"ខ្ញុំនៅឯណានឹង?"រាងតូចគិតទាំងក្នុងចិត្តលួចភ័យតិចៗ។ "ក្រែងខ្ញុំនៅអង្គុយជាមួយលោក Sunghoon និងលោក Jay តើ?!" Sunoo ដាក់ជើងចុះក្រោមយឺតៗ។ "បែបនេះទាល់តែចេញទៅមើលហើយទើបបាន"
រាងតូចដើរមកដល់ជិតទ្វារលើកដៃចាប់គន្លឹះបើកម្ដងបន្ទិចៗ ជួនជាពេលនោះ Sunghoon រកឈោងដៃទៅបើកទ្វារមកមើលSunoo តែអ្នកខាងនោះបើកបានមុន ឃើញទ្វារបើក Sunghoon ក៏ដាក់ដៃចុះវិញស៊កចូលហោប៉ាវខោខ្លួនហើយឈរមើលទ្វារ។
«អាយ~ព្រះអើយ» Sunoo អើតក្បាលចេញមកឃើញ Sunghoon ឈរមើលមកគេបែបនេះធ្វើអោយគេភ័យមិនស្ទើរទេ។
«ម៉េចក៏អើតលមៗបែបនេះ?!»
«គឺ... មកពីលោកហ្នឹង!លោកនាំខ្ញុំមកទីនេះ ឯខ្លួនឯងចេញទៅណាមិនដឹងខ្ញុំក្រោកមកឃើញនៅម្នាក់ឯងមិនអោយខ្ញុំភ័យ?»រាងតូចថាអោយវិញទាំងសម្លក់។
«ចុះទៅក្រោមទៅប៉ាម៉ាក់យើងកំពុងចាំ»
«ប៉ាម៉ាក់?»រាងតូចប្ដូរពីមុខខឹងមកជាភ្ញាក់ផ្អើល។
YOU ARE READING
ជំនួយការកំពូលស្នេហ៍☆! | Sunsun
Fanfic•Sunghoon •Sunoo •Ni-Ki •Heeseung •Jake •Jay •Jungwon